Ronaldo បញ្ចប់ដំណើរផ្សងព្រេងរបស់វេលស៍ក្នុង Euro ជាមួយគ្រាប់បាល់ជាកំណត់ត្រា

ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្កើតប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍ Euro ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បានបញ្ចប់ដំណើរផ្សងព្រេងដ៏អស្ចារ្យក្នុងយុទ្ធនាការ Euro ឆ្នាំ២០១៦ របស់ក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ តាមរយៈការទទួលជ័យជម្នះក្នុងលទ្ធផល ២-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃពុធ ដើម្បីឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ។

Cristiano-Ronaldo-ft16

ក្នុងការប្រកួតដ៏រំភើបមួយដែលត្រូវបានគេចាត់ទុកថា ជាការប្រជែងរវាង Ronaldo និងមិត្តរួមក្លិប Real Madrid របស់គេគឺ Gareth Bale ប្រធានក្រុមនៃក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ Ronaldo បានទទួលជ័យជម្នះតាមរយៈការរកគ្រាប់បាល់បើកឆាកក្នុងទីក្រុង Lyon ជាមួយនឹងការតែតបាល់បញ្ចូលទីយ៉ាងល្អនៅនាទី ទី៥០ ដើម្បីតាមស្មើគ្រាប់បាល់សរុបនៃការរកបាន៩គ្រាប់របស់អតីតកីឡាករឆ្នើមអន្តរជាតិបារាំងលោក Michel Platini ក្នុងយុទ្ធនាការ Euro ជុំផ្តាច់ព្រ័ត្រ។

រូបគេក៏បានបោះបាល់ទៅឲ្យ Nani ដើម្បីរកគ្រាប់បាល់ទី២របស់ព័រទុយហ្គាល់ផងដែរក្នុងរយៈពេលបីនាទីក្រោយមកទៀតផងដែរ នៅមុនពេលសម្តែងនូវការលើកទឹកដល់មិត្តរួមក្លិបរបស់គេគឺ Bale នៅលើទីលានបន្ទាប់ពីបញ្ចប់ការប្រកួត។ Ronaldo បានឲ្យដឹងថា៖ «ក្រុមនេះបានបំពេញការងារដ៏អស្ចារ្យដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំសង្ឃឹមថា ថ្ងៃអាទិត្យ អ្នកនឹងឃើញខ្ញុំធ្វើការអបអរយ៉ាងខ្លាំងក្លា។

ខ្ញុំតែងតែនិយាយថា ខ្ញុំចង់ឈ្នះពានជាមួយនឹងព័រទុយហ្គាល់។ ខ្ញុំបានស្ថិតក្នុងកម្រិតលេងដ៏ខ្ពស់បំផុតអស់រយៈពេល១៣ឆ្នាំមកហើយ»។ ដោយឡែក Bale បានប្រាប់ទូរទស្សន៍ ITV ថា៖ «យើងពិតជាខកចិត្តណាស់។ ប៉ុន្តែ យើងមានមោទនភាពលើខ្លួនយើងជានិច្ច»៕

ប្រភពព័ត៌មាន៖ Channel News Asia