បារាំង សម្លឹងរកការសងសឹកលើឥន្ទ្រីមានរបួស នៅរាត្រីនេះ

ក្រុមបាល់ទាត់ជម្រើសជាតិបារាំង នឹងមានឱកាសដ៏ល្អឥតខ្ចោះដើម្បីសងសឹកចំពោះការរងបរាជ័យរបស់ពួកគេក្រោមស្នាដៃក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ នៅពេលពួកគេជួបជាមួយនឹងអតីតគូប្រជែងរបស់ពួកគេក្នុង Euro វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃព្រហស្បតិ៍ នេះ។

Mats-Hummelsft16

គ្រាប់បាល់តែតបញ្ចូលទី១គ្រាប់ពីខ្សែការពារ Mats Hummels បានទម្លាក់ក្រុមបារាំង ត្រឹមវគ្គ៨ក្រុមចុងក្រោយក្នុងទីក្រុង Rio de Janeiro កាលពី២ឆ្នាំមុន ហើយក្រុមជម្រើសជាតិអល្លឺម៉ង់ បានបន្តទៅឈ្នះពានពិភពលោកជាលើកទី៤របស់ពួកគេ។ ក្រុមម្ចាស់ផ្ទះមួយនេះ កំពុងតែស្ថិតក្នុងការជឿជាក់ ក្រោយពីបានបំបាក់ក្រុមជម្រើសជាតិអ៊ីស្លង់ យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-២ ក្នុងវគ្គ៨ក្រុមចុងក្រោយ ដែលនៅពេលនោះ Olivier Giroud, Antoine Griezmann និង Dimitri Payet សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទីនៅកីឡដ្ឋាន Stade de France។

ក្រោយពីការរកបានគ្រា់បាល់បញ្ចូលទី២គ្រាប់របស់គេបានជួយឲ្យបារាំង លុតអីុស្លង់ ៥-២ ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយកាលពីថ្ងៃអាទិត្យ Giroud បានឲ្យដឹងថា៖ «វានឹងក្លាយជាការប្រកួតដ៏អស្ចារ្យមួយ យើងមានការស្រេកឃ្លានយ៉ាងខ្លាំងក្នុងការស្តារមុខមាត់វិញពីការប្រកួត World Cup»។

ជាមួយគ្នានេះ អាល្លឺម៉ង់ ក៏ស្ថិតក្នុងការជឿជាក់ផងដែរ បើទោះបីអវត្តមានកីឡាករសំខាន់ៗជាច្រើនដោយសារតែបញ្ហារបួស និងការជាប់ពិន័យព្យួរ ក្រោយពីការទទួលជ័យជម្នះដោយការស៊ុតបាល់ប៉េណាល់ទីលើក្រុមអង់គ្លេស ក្នុងវគ្គ៨ក្រុមចុងក្រោយក៏ដោយ។

ខ្សែការពារ Hummels នឹងត្រូវអវត្តមានដោយសារតែជាប់ពិន័យព្យួរ ខណៈខ្សែប្រយុទ្ធ Mario Gomez និងខ្សែបម្រើ Sami Khedira បានរងរបួសភ្លៅ និងក្រលៀនរៀងៗខ្លួន ដែលធ្វើឲ្យពួកគេត្រូវអវត្តមានក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ស្របពេល Bastian Schweinsteiger កំពុងតែស្ថិតក្នុងភាពស្រពេចស្រពិល។

ប៉ុន្តែ អាល្លឺម៉ង់ បានរបូតគ្រាប់បាល់តែមួយគ្រាប់គត់ក្នុងយុទ្ធនាការ Euro មកទល់ពេលនេះ ក្នុងពេលទទួលបានលទ្ធផលស្មើ ១-១ ជាមួយនឹងអ៊ីតាលី មុននឹងឈ្នះដោយការស៊ុតបាល់ប៉េណាល់ទី ៦-៥ ក្នុងវគ្គ៨ក្រុមចុងក្រោយ។ ការប្រកួតនេះ នឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ៕

ការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំងពីរ
14.11.15 France 2-0 Germany
04.07.14 France 0-1 Germany
07.02.13 France 1-3 Germany