លោកចោរចិត្តធំចូលលួចរថយន្ត Lexus 470 នៅក្រុងតាខ្មៅ តែភ្លាត់ស្នៀតត្រូវម្ចាស់គេតាមទាន់ ជាប់ខ្នោះសមត្ថកិច្ច

កណ្តាល៖ យុវជនអាយុ១៩ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាលឃាត់ខ្លួន នៅម៉ោង១៖១០នាទីឈានចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ ពីបទលួចរថយន្តគេ ដែលចតទុកមុខផ្ទះ ស្ថិតនៅចំណុចភូមិសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់រថយន្តមាន ឈ្មោះ ម៉ន ជាតិ ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរលក់ដូរ។ ចំណែកជនល្មើស ឈ្មោះ ឡាំ ឈុយ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ និងមុខរបរមិនពិតប្រាកដ។ វត្ថុតាងដកហូត រួមមានរថយន្តមួយគ្រឿងម៉ាក Lexus 470 ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ 2K0049, ខ្សែភ្លើងពណ៌លឿងប្រវែង១៣២ ស.ម និងសោរខ្សៀលេខ៨ពណ៌ទឹកប្រាក់ ចំនួន១។ 

សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីវេលាកើតហេតុខាងលើជនរងគ្រោះ បានមកលេងផ្ទះមិត្តភក្តិរបស់ខ្លួន ហើយបានចតរថយន្តនៅពីមុខផ្ទះមិត្តភក្តិ ដោយបានចាក់សោរទ្វារថយន្តត្រឹមត្រូវ (Lock) លុះក្រោយមកក៏ស្រាប់តែឮសំលេងតេឡេ រថយន្តស្រែក រួចហើយគាត់ក៏ចេញមក មើលក៏ឃើញជនសង្ស័យកំពុងអង្គុយស្រាត នៅកន្លែងចង្កូតរថយន្ត ហើយក៏បានស្រែកឆោឡោរ ផ្អើលអស់ប្រជាពលរដ្ឋ និងសមត្ថកិច្ច បានចុះមកឃាត់ជនសង្ស័យរួម និងវត្ថុតាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៦ធ្លាក់ទៅចិញ្ចើមផ្លូវ បន្ទាប់ពីជនសង្ស័យម្នាក់លួចឆ្កឹះសោហើយជិះរត់ពីមុខផ្ទះសំណាក់គៀនឃ្លាំង ដែលម្ចាស់ចតទុកចោល នៅម៉ោងង៣៖៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែឧសភាឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ត្រង់ចំណុចមុន បេនឡានយាយផានចាស់ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។

បន្ទាប់ពីក្រឡាប់រួចគេមិនដឹងថាជនសង្ស័យមានបក្ខពួកបុ៉ន្មាននាក់ ហើយត្រូវរបួសធ្ងន់ ឬស្រាលនោះទេ ក្រោយមកទើបម្ចាស់រថយន្ត ដែលមិនបានប្រាប់ឈ្មោះបានចេញមុខមកអះអាងថារថយន្តនេះជារបស់ខ្លួនដែលចតនៅមុខផ្ទះសំណាក់គៀនឃ្លាំង ហើយត្រូវចោរលួច ។ អាជ្ញាមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តប៉ាសេរ៉ូ បើកបរក្នុងល្បឿនលឿនពីត្បូងទៅជើង ខណៈមកដល់ចំណុច កើតហេតុក៏បានរ៉េចង្កូតបុកសួនច្បារ ពុះចែកទ្រូងផ្លូវ បណ្តាលឱ្យក្រឡាប់ផ្ងាជើងទៅចិញ្ចើមផ្លូវតែម្តង ចំណែកអ្នកបើកបរបាន លូនចេញពីក្នុងរថយន្តហើយគេចខ្លួនបាត់តែម្តង ។ ភ្លាមៗនោះ សមត្ថកិច្ចបានហៅផ្នែកចរាចរក្រុងឱ្យមកស្ទូចយកទៅរក្សាទុកនៅការិយាល័យ ស្រាប់តែមានម្ចាស់មកអះអាងថា នេះជារថយន្តរបស់ខ្លួន ដែលចោរលួចចេញពីមុខផ្ទះសំណាក់គៀនឃ្លាំងទៅ ព្រោះមុនពេលកើតហេតុខ្លួន បានដឹកស្រីស្នេហ៍ ម្នាក់មកដេក នៅផ្ទះសំណាក់គៀនឃ្លាំង ហើយចតរថយន្តនៅមុខផ្ទះសំណាក់ ពេលភ្ញាក់ដឹងខ្លួនឡើងក៏ស្រាប់តែ បាត់រថយន្តហើយឮគេប្រាប់ថា មានរថយន្តក្រឡាប់នៅចំណុចខាងលើ ក៏ទៅមើលទើបដឹងថាជារថយន្ត របស់ខ្លួនមែន ។

នគរបាលប៉ុស្តិ៍ព្រែកលៀប បានអះអាងថា មកដល់ពេលនេះម្ចាស់រថយន្ត នៅមិនទាន់ចូលមកដាក់ បណ្តឹងនៅឡើយទេ ហើយបច្ចុប្បន្នរថយន្តនេះ ត្រូវបាននគរបាលស្ទូចយក ទៅរក្សាទុកនៅការិយាល័យចរាចរក្រុងរងចាំម្ចាស់ ចូលខ្លួនដោះស្រាយ ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត