រដ្ឋបាល​រាជធានី​ភ្នំពេញ ដំឡើងបេតុង​ទ្រូងផ្លូវ​ថ្មី​ និង​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ព្រែក​ជា​២​

រដ្ឋបាល​រាជធានី​ភ្នំពេញ ដំឡើងបេតុង​ទ្រូងផ្លូវ​ថ្មី​ និង​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ព្រែក​ជា​២​ភ្នំពេញ ​៖ ដើម្បី​សម្រួល​ចរាចរណ៍​នៅ​ពេល​យប់​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ ម្យ៉ាងវិញទៀត​ដើម្បី​លើក​សោភណភាព​រាជធានី​ភ្នំពេញ​ផង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាប់ផ្ដើម​ដំឡើងបេតុង​ទ្រូង​ផ្លូវ​ថ្មី ​ប្រភេទ​ស្តង់ដារ​ខ្ពស់​ ដោយ​ជំនួស​រនាំង​ដែក​នៅ​មហាវិថី​សហព័ន្ធ​រុស្ស៊ី ចាប់ពី​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដល់​មហាវិថី​ព្រះមុនីវង្ស។

ជា​មួយ​គ្នា​នេះ​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​គម្រោង​នឹងដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ព្រែក​ជា​២​នៅ​អ័ក្ស​បេតុង​ទ្រូងផ្លូវ ជា​អំពូល​ប្រភេទ LED​ ទំនើប​វិញ​ផងដែរ​។​

មន្ត្រី​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​០៦ ​ខែ​កក្កដា ​ឆ្នាំ​២០១៦ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាប់ផ្ដើម​ដំឡើង​បេតុង​ទ្រូងផ្លូវ​ថ្មី​ ប្រភេទ​ស្តង់ដារ​ខ្ពស់ ​ដោយ​ជំនួស​រនាំង​ដែក​នៅ​មហាវិថី​សហព័ន្ធ​រុស្ស៊ី ចាប់ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដល់​មហាវិថី​ព្រះមុនីវង្ស​។​

ដោយឡែក ដោយសារ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​នៅ​ចិញ្ចើម​ផ្លូវ ​ត្រូវ​បាន​បាំង​ពន្លឺ​ដោយ​មែក​ឈើ​នោះ គម្រោង​នឹង​ដំឡើងបង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ព្រែក​ជា​២​ នៅ​អ័ក្ស​បេតុង​ទ្រូងផ្លូវ ជា​អំពូល​ប្រភេទ LED​ទំនើប​វិញ​៕​