បុគ្គលិក​ការិយាល័យ គួរតែ​អាន ៖ វិធី​ថែទាំ​ភ្នែក នៅ​កន្លែងធ្វើការ​

បុគ្គលិក​ការិយាល័យ គួរតែ​អាន ៖ វិធី​ថែទាំ​ភ្នែក នៅ​កន្លែងធ្វើការ​


បុគ្គលិក​ការិយាល័យ គួរតែ​អាន ៖ វិធី​ថែទាំ​ភ្នែក នៅ​កន្លែងធ្វើការ​

​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ឬ​រដ្ឋ ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន ជាពិសេស គឺ​ភ្នែក​តែង​ម្តង​។ ដូច្នេះ អ្នក​ត្រូវ​មាន​ភាព​ឆ្លាត​វៃ ក្នុង​ការថែរក្សា​ភ្នែក​របស់​អ្នក​។​

​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​មុនគេ គឺ​ក្រឡេកមើល​គ្រឿង​អេឡិចត្រូនិច ដែល​អ្នក​ត្រូវ​ប្រើប្រាស់​យូរ​នោះ ដូចជា កុំព្យូទ័រ​ជា​ដើម​ថា​តើ ដាក់​ចំ​ពី​មុខ​អ្នក ហើយ​អ្នក​ងាយស្រួល​មើល​ដែរឬទេ​។ សម្រាប់​កុំព្យូទ័រ​វិញ អ្នក​ត្រូវ​ប្រាកដថា អ្នក​បាន​បើក​ពន្លឺ​សមស្រប ដោយ​មិន​ត្រូវ​ចាំង​ពេក ឬ​ងងឹត​ពេក​នោះ​ទេ​។ កៅអីអង្គុយ ក៏​ជា​រឿង​ត្រូវ​ព្រួយបារម្ភ​ដែរ​។​

​អ្នក​មិន​គួរ​អង្គុយ នៅ​ពីក្រោម ឬ​ពី​មុខ​ម៉ាស៊ីនត្រជាក់​ពេក​នោះទេ ពីព្រោះ វា​អាច​ធ្វើឲ្យ​អ្នក​បាត់បង់​សំណើម ស្ងួត និង​ឈឺផ្សារ​បាន​។

​បន្ថែម​ពីលើ​នេះ អ្នក​ត្រូវ​អនុវត្ត​ក្បួន ២០-២០-២០ គឺថា រៀងរាល់ ២០ នាទី ត្រូវ​សម្រាប់ ២០ វិនាទី ដើម្បី​មើល​របស់​នានា (​ពិសេស​ពណ៍​បៃតង​) ក្នុង​រយៈ​ចម្ងាយ ២០ ហ្វីត (៦ ម៉ែត្រ​) ពីព្រោះ ការធ្វើ​បែប​នេះ អាច​បន្ថយ​បញ្ហា និង​ការពារ​ភ្នែក​របស់​អ្នក​បាន​។​

​យ៉ាងណាមិញ អ្នក​គួរ​ទៅ​ពិនិត្យ​សុខភាព​ភ្នែក ជា​រៀងរាល់ ៦ ខែម្តង ដើម្បី​មើល​ថា អ្នក​អាច​នឹង​ប្រឈម ជាមួយ​បញ្ហា​អ្វីខ្លះ ដើម្បី​ងាយស្រួល​ការពារ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។