អតីត​បុគ្គលិក Google លើក​មូល​ហេតុ​ដាក់​រូប​ល្ខោន​ខ្មែរ ៣៦០ដឺក្រេ លើ Google Street View

រូបភាព ៣៦០ដឺក្រេ អំពីល្ខោនស្រមោលស្បែកធំ ត្រូវអតីតបុគ្គលិកក្រុមហ៊ុន Google ផ្នែក Google Street View លោក ហេង សុវណ្ណ ខិតខំថតយ៉ាងលំបាករហូតដាក់លើ Google Street View ដើម្បីជួយផ្សព្វផ្សាយវប្បធម៌ខ្មែរ ឲ្យកាន់តែទូលំទូលាយ។

អតីត​បុគ្គលិក Google លើក​មូល​ហេតុ​ដាក់​រូប​ល្ខោន​ខ្មែរ ៣៦០ដឺក្រេ លើ Google Street View

អតីតបុគ្គលិកផ្នែក Google Street View រូបនេះអះអាងថា កាលពីឆ្នាំ ២០១៥ ខណៈកំពុងបំពេញការងារលើគម្រោង Google Street View នៅកម្ពុជា លោកបានប្រទះឃើញឃ្លីបវីដេអូនៅលើ YouTube ដែលបង្ហោះតាំងពីឆ្នាំ ២០១៣ និយាយពីល្ខោនស្រមោលស្បែកធំខ្មែរ។ ពេលនោះ លោកចង់ដាក់បញ្ចូលរោងល្ខោន និងវិចិត្រសាលសមាគមសិល្បៈសុវណ្ណភូមិ ចូល Google Street View តែពុំទទួលបានជោគជ័យ ហើយគម្រោង Street View ក៏ចប់នៅចុងឆ្នាំ ២០១៥។

ទោះជាយ៉ាងណា កូនចិត្តចង់ដាក់រូបល្ខោនខ្មែរចូល Google Street View របស់លោក សុវណ្ណ បានជំរុញសារជាថ្មី ក្រោយលោកបានស្ដាប់វិទ្យុក្រោមប្រធានបទ “បញ្ហាប្រឈមរបស់សិល្បករខ្មែរ” កាលពីខែមិថុនាកន្លងទៅ ដែលបានលើកពីល្ខោនខោល និង ល្ខោនស្រមោលស្បែកធំ និងផលលំបាករបស់សិល្បករ លើការខ្វះការគាំទ្រពីប្រជាជនខ្មែរ ដូចជាការចូលរួមទស្សនាពុំបានច្រើនជាដើម។

ក្រោយទទួលបានគម្រោងថ្មីឈ្មោះ getinside360 និងដោយសារទទួលបានការជួយជ្រោមជ្រែងពីមិត្តភ័ក្ដិ (ម៉េង គង់ និង Amrita) អ្នកថតរូប និង ជំនួយពីសមាគមសិល្បៈសុវណ្ណភូមិជាអ្នកជួយសម្របសម្រួលនិងអ្នករៀបចំការថត ទីបំផុត គម្រោងដាក់រូបល្ខោនស្រមោលស្បែកធំនិងល្ខោនខោល ៣៦០ដឺក្រេលើ Google Street View ក៏ទទួលបានជោគជ័យ។

ទម្រាំបានរូបថត ៣៦០ដឺក្រេនេះ ក្រុមការងារលោក សុវណ្ណត្រូវជួបការលំបាកច្រើនគួរសម។ លោក ថា ដើម្បីថតរូបពេលសម្ដែងលក្ខណៈ ៣៦០ដឺក្រេបានល្អ តួអង្គទាំងអស់ត្រូវនៅស្ងៀម និងត្រូវចាំប្លង់ មិនដូច្នោះរូបនឹងចេញមកព្រៀលៗ។ម្យ៉ាងទៀត ពេលថតមានមនុស្សច្រើន Ghost Effect នឹងកើតឡើង ធ្វើឲ្យរូបមិនស្អាត ហើយការថតរូប ៣៦០ ដឺក្រេ អំពីល្ខោនខ្មែរនីមួយៗត្រូវត្រៀមប្លង់ឬសេណារីយ៉ូច្រើន និងមានទំហំរូបច្បាស់លាស់។

អតីត​បុគ្គលិក Google លើក​មូល​ហេតុ​ដាក់​រូប​ល្ខោន​ខ្មែរ ៣៦០ដឺក្រេ លើ Google Street Viewរូបព្រៀល (លើ) និងរូបកែហើយ (ក្រោយ) ដោយប្រើកម្មវិធី  PTGui

អតីត​បុគ្គលិក Google លើក​មូល​ហេតុ​ដាក់​រូប​ល្ខោន​ខ្មែរ ៣៦០ដឺក្រេ លើ Google Street View“គម្លាតរូបថតជាទូទៅមិនឲ្យលើសពី ៤ ម៉ែត្រទេ បើពុំនឹងមិនសូវរលូនល្អ។ ចំពោះរូបណាខុសពេលត្រូវកែដោយដៃប្រើកម្មវិធី PTGui”។

លោក សុវណ្ណ អះអាងថានឹងបន្តដាក់បញ្ចូល របាំ វប្បធម៌ សារមន្ទីរផ្សេងទៀត ដែលចង់សហការជាមួយ getinside360 ដោយឥតគិតថ្លៃ ថែមទាំងបង្កើនគុណភាពរូប ប្លង់ថតឲ្យបានប្រសើរជាងមុន។ លោក ក៏ចង់លើកទឹកចិត្តឲ្យម្ចាស់អាជីវកម្មនានាស្គាល់ពី សារប្រយោជន៍ Google See inside Virtual Tour នៅលើផែនទី Google Maps ឲ្យបានទូលាយ ដូចប្រទេសជិតខាង៕

ប្រភព៖ sabay

  • អតីត​បុគ្គលិក Google លើក​មូល​ហេតុ​ដាក់​រូប​ល្ខោន​ខ្មែរ ៣៦០ដឺក្រេ លើ Google Street View已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:កំសាន្ត
Tags: