ធ្លាយ​រឿង​​ពិត​​មួយ​ទៀត!​ក្រោយ​ឃាត់​ខ្លួន​​អ៊ំ​ប្រុស​​ជនរងគ្រោះ​​មក​សាកសួរ

រាជធានីភ្នំពេញ៖ ក្រោយហេតុការណ៍ឃាតកម្មអារកសម្លាប់និស្សិតឆ្នាំទី៥ម្នាក់ នៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ  នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនបុរសជាអ៊ំប្រុសជនរងគ្រោះមកសាកសួរ ក៏លេចបែកធ្លាយរឿងពិតមួយទៀត ពាក់ព័ន្ធនឹងករណីឃាតកម្មដូចគ្នា។
ប្រភពព័ត៌មាន បានបង្ហើបឲ្យដឹងថា ក្រោយឃាត់ខ្លួនបុរសជាអ៊ំប្រុសជនរងគ្រោះមកសាកសួរ ក៏ធ្លាយរឿងពិតមួយទៀតថា បុរសជាអ៊ំប្រុសនិស្សិតឆ្នាំទី៥នោះ គឺជាឪពុកបង្កើតរបស់ជនសង្ស័យជាឃាតកឈ្មោះ ម៉ី គឹមហេង អាយុ២១ឆ្នាំ គឺជានិស្សិតឆ្នាំទី១ ដែលបានចាក់សម្លាប់នារីជាមន្ត្រីយោធាម្នាក់ នៅខាងលិចផ្សារដេប៉ូ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ កន្លងមក។
យ៉ាងណាក៏ដោយ ខណៈសមត្ថកិច្ចកំពុងដាក់ការសង្ស័យលើអ៊ំប្រុសជនរងគ្រោះយ៉ាងណាក្ដី ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានការឆ្លើយសារភាពណាមួយ ពីបុរសជាអ៊ំប្រុសជនរងគ្រោះនោះនូវឡើយនោះទេ ដោយសមត្ថកិច្ចកំពុងសាកសួរបន្ថែម។
សូមបញ្ជាក់ថា នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ មាននិស្សិតពេទ្យឆ្នាំទី៥ម្នាក់ បានដេកស្លាប់នៅក្នុងថ្លុកឈាមនៅក្នុងបន្ទាប់ឡៅតឿ ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយមិនទាន់ដឹងមូលហេតុ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ កែវ វុទ្ធី អាយុ២៥ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៥។ ពេលនេះ កម្លាំងសមត្ថកិច្ច កំពុងពិនិត្យនិងធ្វើការស្រាវជ្រាវ៕
ធ្លាយ​រឿង​​ពិត​​មួយ​ទៀត!​ក្រោយ​ឃាត់​ខ្លួន​​អ៊ំ​ប្រុស​​ជនរងគ្រោះ​​មក​សាកសួរ ធ្លាយ​រឿង​​ពិត​​មួយ​ទៀត!​ក្រោយ​ឃាត់​ខ្លួន​​អ៊ំ​ប្រុស​​ជនរងគ្រោះ​​មក​សាកសួរ
ប្រភព៖ kqube

  • ធ្លាយ​រឿង​​ពិត​​មួយ​ទៀត!​ក្រោយ​ឃាត់​ខ្លួន​​អ៊ំ​ប្រុស​​ជនរងគ្រោះ​​មក​សាកសួរ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:កំសាន្ត
Tags: