ក្ដៅ! Messi ត្រូវ​កាត់​ទោស​ដាក់​ពន្ធនាគារ ២១​ខែ

តារាបាល់ទាត់ដ៏ឆ្នើមរបស់ក្រុមយក្សអេស្ប៉ាញ Barcelona និងជាខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi ព្រមទាំងឪពុកបង្កើត Jorge Messi ត្រូវតុលាការកាត់ទោស ២១ខែ ដោយសារជាប់ពាក់ព័ន្ធនឹងការគេចវេះមិនបង់ពន្ធ ប៉ុន្តែមិនតម្រូវឲ្យជាប់ពន្ធនាគារទេ។

ក្ដៅ! Messi ត្រូវ​កាត់​ទោស​ដាក់​ពន្ធនាគារ ២១​ខែ

Messi ត្រូវគេរកឃើញថាបានគេចវេះមិនបង់ពន្ធលើសិទ្ធិប្រើប្រាស់រូបភាព ដែលមានចំនួនទឹកប្រាក់ជាង ៤លានអឺរ៉ូ។ តុលាការបានដាក់ទោសទាំងពីរនាក់ឪពុកកូនត្រកូល Lionel នេះ ២១ខែ។ ទោះបែបនេះក្ដី ដោយសារទោសនេះក្រោម ២ឆ្នាំ ហើយទាំង Messi និង Jorge មិនធ្លាប់មានបទល្មើសឧក្រិដ្ឋពីមុនមក ពួកគេទាំង២ មិនតម្រូវឲ្យទទួលទោសក្នុងពន្ធនាគារទេ។

Messi និងឪពុក Jorge ត្រូវបានរដ្ឋាភិបាលអេស្ប៉ាញចោទប្រកាន់ថា បានគេចពន្ធប្រាក់ចំនួន ៤,៦លានដុល្លារ នៅចន្លោះឆ្នាំ២០០៧-២០០៩ ទាក់ទងទៅនឹងសិទ្ធរូបថតរបស់គេ ដែលក្រុមហ៊ុននៅប្រទេសមួយចំនួន យកទៅប្រើប្រាស់ ដោយគ្មានការអនុញ្ញាតបង់ពន្ធត្រឹមត្រូវ។ ចំពោះបញ្ហានេះ ព្រះរាជអាជ្ញាអេស្ប៉ាញ តម្រូវឲ្យមានការដាក់ពិន័យប្រធានក្រុមអាហ្សង់ទីនរូបនេះធ្ងន់ធ្ងរ៕

ក្ដៅ! Messi ត្រូវ​កាត់​ទោស​ដាក់​ពន្ធនាគារ ២១​ខែ ក្ដៅ! Messi ត្រូវ​កាត់​ទោស​ដាក់​ពន្ធនាគារ ២១​ខែ

ប្រភព៖ sabay

  • ក្ដៅ! Messi ត្រូវ​កាត់​ទោស​ដាក់​ពន្ធនាគារ ២១​ខែ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:កំសាន្ត
Tags: