រុស្ស៊ី​ តែង​ផ្ដល់​សញ្ញា​ភេរវកម្ម​ដល់​ប្រទេស​ជាច្រើន​ប៉ុន្តែ​ប្រទេស​ខ្លះ​ព្រងើយកន្តើយ​

រដ្ឋាភិបាល រុស្ស៊ី រាយការណ៍នៅថ្ងៃពុធនេះថា ការវាយប្រហារថ្មីនេះក្នុងអាកាសយានដ្ឋានទីក្រុង អ៊ីស្តានប៊ុល ប្រទេស ទួរគី ជាលទ្ធផលនៃការព្រងើយកន្តើយរបស់ប្រទេស ទួរគី ចំពោះការផ្ដល់សញ្ញាពីទីក្រុង មូស្គូ ដែល រុស្ស៊ី សង្ស័យថា មានភេរវជន កំពុងលាក់ខ្លួនក្នុងប្រទេស ទួរគី និងទ្វីបអឺរ៉ុប ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) និយាយថា ច្រើនឆ្នាំកន្លងទៅនេះ រុស្ស៊ី បានផ្ដល់ដំណឹងដល់ប្រទេស ទូរគី និងប្រទេសនៅអឺរ៉ុបថាមានមនុស្សជាច្រើនដែលគួរឲ្យសង្ស័យថាជាអ្នកស្ថិតនៅពីក្រោយការវាយប្រហារភេរវកម្ម ហើយអ្នកទាំងនោះ បានចូលប្រទេស ទួរគី និងប្រទេសខ្លះទៀតនៅអឺរ៉ុប ។
ការលើកឡើងរបស់មន្ត្រី រុស្ស៊ី នាពេលនេះ គឺសំដៅទៅរកហេតុការណ៍កាលពីសប្ដាហ៍មុន ក្នុងពេលដែលសមាជិក ISIS បានបាញ់ប្រហារនិងបំផ្ទុះគ្រាប់បែក៣គ្រាប់ក្នុងអាកាសយានដ្ឋានទីក្រុង អ៊ីស្តានប៊ុល ប្រទេស ទួរគី សម្លាប់មនុស្សជាង ៤០ នាក់ ៕
រុស្ស៊ី​ តែង​ផ្ដល់​សញ្ញា​ភេរវកម្ម​ដល់​ប្រទេស​ជាច្រើន​ប៉ុន្តែ​ប្រទេស​ខ្លះ​ព្រងើយកន្តើយ​ រុស្ស៊ី​ តែង​ផ្ដល់​សញ្ញា​ភេរវកម្ម​ដល់​ប្រទេស​ជាច្រើន​ប៉ុន្តែ​ប្រទេស​ខ្លះ​ព្រងើយកន្តើយ​
ប្រភព៖ kqube

  • រុស្ស៊ី​ តែង​ផ្ដល់​សញ្ញា​ភេរវកម្ម​ដល់​ប្រទេស​ជាច្រើន​ប៉ុន្តែ​ប្រទេស​ខ្លះ​ព្រងើយកន្តើយ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:កំសាន្ត
Tags: