អ្នក​គ្រូ​ពេទ្យ​មួយ​ក្រុម​បាន​ជួយ​សង្គ្រោះ​ជីវិត​ស្ត្រី​ម្នាក់​ដែល​សម្រាល​កូន​​កណ្ដាល​ផ្លូវ​

រតនៈគិរី៖ ស្ត្រីម្នាក់បានរួចផុតជីវិតរួមទាំងកូនផង ខណៈពេលដែលស្រ្តីខាងលើបានសម្រាលកូន នៅពាក់កណ្ដាលផ្លូវ នៅពេលបញ្ជូនទៅមន្ទីរពេទ្យ ក្រោយពីបានក្រុមអ្នកគ្រូពេទ្យ មកជួយសង្គ្រោះទាន់ពេលវេលា។ ហេតុការណ៍ខាងលើនេះកើតឡើង នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ៧ព្រឹក នៅខេត្តរតនៈគិរី។
តាមប្រភពពីក្រសួងសុខាភិបាលបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាជន ចំពោះករណីខាងលើភ្លាម មន្ទីរសុខាភិបាលខេត្ត បានចុះអន្តរាគមន៍ជួយដល់ស្រ្តី្តនោះរួមទាំងទារក ឲ្យមានសុវត្ថិភាព និងបញ្ជូនមកកាន់មន្ទីរពេទ្យ ដើម្បីបន្តការតាមដានសុខភាពទាំងម្តាយនិងទារក។

ដោយមានការជួយសង្គ្រោះប្រកបដោយការយកចិត្តទុកដាក់ ពីលោកគ្រូអ្នកគ្រូពេទ្យ ស្ត្រីជាម្តាយនិងទារក មានស្ថានភាពល្អធម្មតា។ នេះសឲ្យឃើញពីសន្តានចិត្តដ៏ល្អប្រពៃរបស់គ្រូពេទ្យ ដែលបានប្រឹងប្រែងកែលម្អ និងព្យាយាមអនុវត្តន៍ការងារបានល្អខ្ជាប់ខ្ជួនក្នុងការបម្រើប្រជាជនដោយមិនគិតលុយជាធំ ដូចគ្រូពេទ្យដុះស្នឹមមួយចំនួន៕

អ្នក​គ្រូ​ពេទ្យ​មួយ​ក្រុម​បាន​ជួយ​សង្គ្រោះ​ជីវិត​ស្ត្រី​ម្នាក់​ដែល​សម្រាល​កូន​​កណ្ដាល​ផ្លូវ​ អ្នក​គ្រូ​ពេទ្យ​មួយ​ក្រុម​បាន​ជួយ​សង្គ្រោះ​ជីវិត​ស្ត្រី​ម្នាក់​ដែល​សម្រាល​កូន​​កណ្ដាល​ផ្លូវ​

ប្រភព៖ kqube

  • អ្នក​គ្រូ​ពេទ្យ​មួយ​ក្រុម​បាន​ជួយ​សង្គ្រោះ​ជីវិត​ស្ត្រី​ម្នាក់​ដែល​សម្រាល​កូន​​កណ្ដាល​ផ្លូវ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:កំសាន្ត
Tags: