សណ្ឋាន​ចិញ្ចើម​ ៧​យ៉ាង​បង្ហាញ​ពី​ចរិត​លក្ខណៈ​របស់​អ្នក

រូប​រាង​ចិញ្ចើម​ក៏​អាច​បង្ហាញ​ពី​ចរិត​លក្ខណៈ​របស់​អ្នក​ដែរ ថា​អ្នក​ជា​មនុស្ស​បែប​ណា។ បើ​តាម​តម្រា​ទាយ​លក្ខណៈ​មនុស្ស រៀប​រៀង​ដោយ ចាប ពិន បាន​បង្ហាញ​ពី​សណ្ឋាន​ចិញ្ចើម​ ៧​យ៉ាង ដូច​ខាង​ក្រោម៖ ​

 

 

សណ្ឋាន​ចិញ្ចើម​ ៧​យ៉ាង​បង្ហាញ​ពី​ចរិត​លក្ខណៈ​របស់​អ្នក

រូបតំណាង

 

-ចិញ្ចើម​ខ្ពស់​ម្ខាង             ៖    មាន​បញ្ញា​ល្អ មាន​វិចារណញ្ញាណ​ចេះ​គិត​គូ​បាន​ត្រឹម​ត្រូវ
-ចិញ្ចើម​ទាំង​ពីរ​ឃ្លាត​គ្នា  ​​៖    ចិត្ត​រហ័ស​  ធ្វើ​អ្វី​ភ្លាម​ៗ ចូល​ចិត្ត​សំ​ដែង​ការ​ចំហ មិន​សូវ​លាក់​លៀម​ច្រើន
-ចិញ្ចើម​ទាំង​ពីរ​ជិត​គ្នា  ​​   ​៖    ច្រើន​ឫស្សា​ និង​សង្ស័យ​ច្រើន​ពី​នេះ​ពី​នោះ
-ចិញ្ចើម​កោង​បន្តិច         ​ ៖    សុភាព​រាបសារ​ អធ្យាស្រ័យ​ល្អ ចេះ​ជួយ​ទំនុក​បម្រុង​ឈឺ​ឆ្អាល​គេ​ផង​ទាំង​ពួង
-ចិញ្ចើម​ត្រង់​               ​​    ​  ៖    ចិត្ត​ខែង​រែង​ ក្លាហាន មោះ​មុត
-ចិញ្ចើម​ស្ដើង                   ៖     ខ្វះ​គំនិត មិន​សូវ​មាន​យោបល់​ច្រើន ​ចូលចិត្ត​ស្ដាប់​ជា​ជាង​និយាយ
-ចិញ្ចើម​ក្រាស់                 ៖      ច្រើន​ចេះ​តែ​បាន​គេ​ស្រឡាញ់​ចូល​ចិត្ត មាន​អ្នក​រាប់​អាន​ច្រើន

 

ប្រិយមិត្តវិញ មានលក្ខណៈចិញ្ចើមត្រូវនឹងមួយណា?

 

 

អត្ថបទ៖ លឹម សុ​នា