ភិន សុដាលីស បង្អួតរូបថតពរពោះកាន់តែធំ នៅឆ្នេរសមុទ្រ ខណៈគ្មានស្វាមីនៅក្បែរដូចគេ!

ភ្នំពេញ៖ ក្នុងមួយរយៈពេលក្រោយនេះ តារាសម្តែង ភិន សុដាលីស បានធ្វើដំណើរកម្សាន្ដយ៉ាងច្រើនទីកន្លែង ខណៈដែល រូបនាងកំពុងតែពរពោះកូនក្នុងផ្ទៃ ដើម្បីព្យាយាមបំបាត់ទុក្ខកង្វល់ ដែលមានក្នុងចិត្ត

បើក្រឡេកមើលតាមបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីរូបនេះ តែងបង្ហោះរូបថតជាច្រើនសន្លឹក លាយជាមួយនឹងស្នាមញញឹមរបស់នាង នៅឯមាត់សមុទ្រ។ ចំពោះរូបថតទាំងនោះ ប្រហែលជានាងថត ដើម្បីទុកជាកម្រងអនុស្សាវរីយ៍ មុនពេលនាងសម្រាលកូន ព្រោះខ្វះតែប៉ុន្មានខែទៀតប៉ុណ្ណោះ នាងនឹងបានឃើញមុខមាត់កូនរបស់នាងហើយ។ 

ទោះបីជា តារាស្រី ភិន សុដាលីស ព្យាយាមសើច តាមរយៈរូបថត ដែលត្រូវបានបង្ហាញក្នុងបណ្តាញសង្គមក៏ដោយ ក៏អ្នកគាំទ្រនៅតែដឹងថា ស្នាមញញឹមរបស់នាង គឺបង្កប់ទៅដោយភាពទុក្ខសោក ព្រោះគ្មានមនុស្សស្រីណា ដែលអាចសប្បាយចិត្តទៅរួច ពេលដែលគ្មានស្វាមីនៅក្បែរនោះទេ។ ប៉ុន្តែយ៉ាងណាមិញ អ្នកគាំទ្រ នៅតែផ្តល់កម្លាំងចិត្តដល់នាង ជាមួយនឹងកូនក្នុងផ្ទៃផងដែរ៕

ចំណាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ តារាស្រី ភិន សុដាលីស ក៏បានដាក់ឈ្មោះ ឲ្យកូនរបស់នាងថា «katherina» យ៉ាងពិរោះ ដែលពេលនេះ នាងមិនទាន់បង្ហើបថា ជាកូនប្រុស រឺស្រីនៅឡើយទេ ។

ខណៈដែលកូនក្នុងផ្ទៃ ទើបតែមានអាយុបានរយៈពេល៦ខែ តារាសម្តែងស្រី អភ័ព្វស្នេហ៍ ភិន សុដាលីស បានត្រៀមដាក់ឈ្មោះ ឲ្យកូនរួចជាស្រេច គឺមានឈ្មោះថា «katherina» ប៉ុន្តែយ៉ាងណាមិញ នាងមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេថា កូនក្នុងផ្ទៃរបស់នាង ជាកូនប្រុស ឬស្រីនោះឡើ់យ។ អ្វីដែលគួរឲ្យសង្វេគនោះ គឺអំឡុងនាងមានផ្ទៃពោះ គួរណាស់តែមានស្វាមីនៅក្បែរ ជួយថ្នាក់ថ្នម ដើម្បីផ្ដល់ភាពកក់ក្ដៅ និងកម្លាំងចិត្ត ប៉ុន្តែសម្រាប់តារាសម្ដែង ភិន សុដាលីស បែរជាគ្មានស្វាមីនៅក្បែរ ដែលធ្វើឲ្យនាងសំងំពពោះតែម្នាក់ឯង ហើយពេលលកូនកើតមក ក៏មិនបានទទួលការថ្នាក់ថ្នម ពីឪពុកនោះដែរ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីនាង ភិន សុដាលីស ថ្មីៗនេះបានសរសេរបង្ហោះ ភ្ជាប់ជាមួយរូបភាពរបស់នាងពពោះកូនក្នុងផ្ទៃបញ្ជាក់ដោយខ្លីថា «Oh ohh Baby 26 weeks Baby katherina » ដែលមានន័យជាភាសាខ្មែរថា «កូនមានផ្ទៃមានអាយុ ២៦ សប្តាហ៍ហើយ កូននឹងត្រូវដាក់ឈ្មោះថា katherina !»។

ក្រោយពីមានការបង្ហោះបែបនេះ ពីសំណាក់តារាស្រី ភិន សុដាលីស គេសង្កេតឃើញថា មាន ទស្សនិកជនជាច្រើន បានសម្ដែងការណិតអាសូរដល់នាង ខណៈកូនមិនទាន់បានឃើញពន្លឺថ្ងៃផង ក៏ស្រាប់តែត្រូវកំពា្រឪពុកតាំងពីចាប់កំណើតយ៉ាងដូច្នេះ។ ក្នុងនោះ ក៏មានអ្នកខ្លះបានលើកឡើងថា ត្រូវតាំងចិត្តឲ្យរឹងមាំឡើងស៊ូៗដល់ថ្ងៃមួយ ដែលយើងធ្វើបាន យើងនឹងហួសចិត្តស្មានមិនដល់ថា យើងអាចធ្វើវាបានដោយជោគជ័យ ស៊ូៗអ្នកម្ដាយគ្រប់រូប ដើម្បីកូនយើង អត់ប្រុសមិនប្រាកដថា យើងស្លាប់ ឬធ្វើមិនកើតនោះទេ។

សូមបញ្ជាក់ថា ជាការកត់សម្គាល់ ចាប់តាំងពីផ្ទុះរឿងរ៉ាវដ៏រសើប អំពីដំណឹងលែងលះគ្នា រវាងតារាសម្តែងស្រីនាង ភិន សុដាលីស ជាមួយស្វាមីគ្មានខាន់ស្លា ហើយត្រូវបានទស្សនិកជន ដាក់ងារថា «ជាប្តីហេងស៊យ» លោក ប៉ែន ចំរ៉ុង រហូតឡើងដោះស្រាយគ្នា នៅតុលាការមកនោះ មកទល់ពេលនេះ ពុំទាន់មានប្រភពណាមួយ ដឹងច្បាស់ពីមូលហេតុ ពិតនៃដំណើររឿង ដែលនាំឲ្យមានការបែកបាក់ របស់ប្តី-ប្រពន្ធពួកគេ ទាំងពីរនាក់នេះឡើយទេ។ ចំណែកឯការឡើងទៅកាន់ស្ថានប័នតុលាការ ក៏មិនទាន់ដឹងថា ពួកគេដាច់ស្រឡះគ្នាហើយឬនៅ ខណៈដែលតុលាការព្យាយាមសម្រុះសម្រួល ប៉ុន្តែភាគីលោក ចំរ៉ុង ប្រាប់ថា មិនអាចបកក្រោយបានឡើយ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload