តោះទៅមើលតារាថៃទាំងអស់គ្នា! នរណាខ្លះដែលអាច ប្រើភាសាអង់គ្លេស បានល្អជាងគេ?

ថៃ៖ មនុស្សអាចទាក់ទងគ្នាបាន គឺអាស្រ័យទៅលើភាសា ដែលជាយានចម្បងទី១។ បើគ្មានភាសាទេ មនុស្សមិនអាចធ្វើការទំនាក់ទំនងគ្នាបានល្អ គ្រប់ស្ថានការណ៍ទាំងអស់នោះទេ។ ធ្លាប់គិតដល់ទេថា ប្រសិនបើអ្នកមានដំណើរកំសាន្ត ឬត្រូវចេញទៅបំពេញធុរកិច្ចសំខាន់ៗនៅខាងក្រៅប្រទេស ប្រការដែលនឹងនាំអ្នកចាកចេញទៅដោយមានទំនុកចិត្ត ហើយល្អជាទីបំផុតនោះគឺ ជាភាសានិយាយនេះឯង ដូច្នេះភាសាបរទេសពិតជាសំខាន់ណាស់ សម្រាប់ទាំងអស់គ្នា។

ជាក់ស្តែងតារាថៃទាំងនេះ ក៏បានក្លាយជាទីចាប់អារម្មណ៍ ពីការប្រើភាសាអង់គ្លេសដោយថ្មីៗនេះតាមរយៈការបោះឆ្នោតគាំទ្រ ពីប្រជាជនថៃ បានបង្ហាញឱ្យឃើញច្បាស់ថា អ្នកដែលមានតុងភាសា អង់គ្លេសល្អជាងគឺ៖

- ចំណាត់ថ្នាក់លេខ១ បានទៅលើនាង Chompoo Araya តារាកូនកាត់អង់គ្លេសមួយរូប  ដែលមានឈ្មោះបោះសម្លេង ជាយូរមកហើយនៅក្នុង សង្គមសិល្បៈថៃ និងជាម្ចាស់គ្រងតំណែងកៅអីបណ្ណាធិការ ឱ្យទស្សនាវដ្តី Fashion L’official ដែលមានដៃគូសហការជាច្រើនប្រទេសធំៗដូចជា អ៊ីតាលី បារាំង អាមេរិក ជាដើម...។ Araya អាចនិយាយភាសាអង់គ្លេសបានល្អខ្លាំងណាស់ រហូតទៅដល់ មានប្រជាជនថៃប្រមាណជា១៥.៥២% គិតថានាងនិយាយបានល្អជាងគេ។

- បន្ទាប់មកលេខ២ គឹបានទៅលើកញ្ញាដ៏ស្រស់ស្អាត Yaya Aurasya វ័យ២៣ឆ្នាំ។ នាងអាចនិយាយភាសអង់គ្លេសបានល្អ ដល់មានអ្នកគាំទ្រ១០.២៤%។ នាងជាកូនស្រីដែលមានឪពុកជាជនជាតិនរវេស៍ ហើយនៅក្នុងផ្ទះ Yaya ក៏បាននិយាយអង់គ្លេសជាញឹកញាប់ផងដែរ។

- លេខ៣ គឺបានទៅលើបុរសសង្ហារ Shahkrit Yamna គាត់អាចនិយាយភាសាអង់គ្លេសបានល្អ និងមានអ្នកគាំទ្រ ៦.៣២% ទោះបីជាខ្លួន គឺជាជនជាតិថៃ១០០% ក៏ដោយ។លោកធ្លាប់បានទៅសិក្សានៅ ប្រទេសនូវែលហ្សេឡង់ ដើម្បីបញ្ចប់ថ្នាក់វិទ្យាល័យមុនពេល ទទួលសញ្ញាប័ត្រផ្នែកទីផ្សារពីសាលាអន្ដរជាតិ ឬប្រព័ន្ធប្រតិបត្តិការ ICS នៃសហរដ្ឋអាមេរិក។

- លេខ៤ គឺកញ្ញា Bo Praia ដែលមានឪពុកចិញ្ចឹមជាជនជាតិស្វីឌែន។ នាងមានអ្នកគាំទ្រ ៥.៦០% និងជានារីថៃ ដែលកាលពីដំបូងនិយាយភាសាថៃ មិនទាំងច្បាស់ល្អផង ព្រោះតែការប្រើភាសាអង់គ្លេស ដើម្បីទំនាក់ទំនងច្រើនជាង។

- ចំណាត់ថ្នាក់លេខ៥ គឺជាជ័យលាភីរបស់កម្លោះសង្ហារសម្បូរស្នេហ៍ Mario Maurer កូនកាត់ថៃជាប់ខ្សែចិន និងឪពុកជនជាតិអាឡឺម៉ង់។ ប្រជាជនថៃបានប្រាប់ថាការប្រើប្រាស់ភាសា របស់កម្លោះម្នាក់នេះបានត្រឹម ៣.៦៨%ប៉ុណ្ណោះ។

- ឯលេខ៦ បានទៅលើនារីតួឯកនាង Paula Taylor កូនកាត់ថៃ-អង់គ្លេស ដែលទទួលបានសម្លេងបោះឆ្នោតគាំទ្រ ៣.១២%។

- លេខ៧ គឺកម្លោះ Nadech Kugimiya ដែលមានឪពុក ជាជនជាតិអូស្ត្រាលី និងម្តាយជាជនជាតិថៃសុទ្ធសាធ។ លោកនិយាយបាននិយាយ ភាសាអង់គ្លេសទាក់ទាញអ្នកគាំទ្របាន ២.៣២%។

- ងាកមកមើលនាង Davika វិញម្តងទទួលបានចំណាត់ថ្នាក់លេខ៨ ក្នុងសម្លេងគាំទ្រ២%។

- លេខ៩ ត្រូវបានប្រគល់ឱ្យតារាស្រីក្មេងសាច់ខ្ចីនាង Chris Horwang ដែលត្រូវបានគេស្គាល់ថា កំពុងបន្តការសិក្សានៅ Royal Academy of Dance ប្រទេសអង់គ្លេស។ នាងមានសម្លេងគាំទ្រ១.៦៨%។

- ចុងក្រោយគេ គឺកញ្ញា Sririta Jensen កូនកាត់ថៃ - ដាណឺម៉ាក នាងមានការបោះឆ្នោតគាំទ្រតិចជាងគេគឺ ត្រឹមតែ ១.៦០%ប៉ុណ្ណោះ។

ទាំងនេះគឺការគាំទ្រពីសំណាក់ជនជាតិថៃដែលគិតថា តារារបស់ពួកគេនិយាយភាសាអង់គ្លេសសុទ្ធតែបានល្អៗ។ ចុះប្រិយមិត្តទាំងអស់គ្នាវិញគិតថា ក្នុងប្រទេសកម្ពុជាយើងតើមានតារាល្បីៗរូបណាខ្លះ ដែលអាចប្រើប្រាស់ ភាសាអង់គ្លេសបានល្អឥតខ្ចោះជាងគេ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload