​​​U16​កម្ពុជា ​ចាញ់​​​មីយ៉ាន់ម៉ា ៣-២​យប់​មិញ ​គ្រូ​​ទាំង​ពីរ​មាន​​ទុក​ជើង​​លេង AFF អត់?

​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ១៦​ឆ្នាំ​​បាន​​ប្រកួត​ចាញ់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​មីយ៉ាន់ម៉ា​ក្រោម​អាយុ​ ១៦​ឆ្នាំ​​៣-២​ សម្រាប់​ជំនួប​មិត្ត​ភាព​​​កម្ដៅ​សាច់​ដុំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​​កាល​ពី​យប់មិញ។ ប៉ុន្តែ​​លទ្ធផល​នេះ ​តើ​​គ្រូ​បង្វឹក​ទាំង​ពីរ​ មាន​លាក់​ទុក​​ជើង​កីឡាករ ដើម្បី​​ត្រៀម​ប្រកួត​ពាន AFF U-16 Championship 2016 ដែល​គ្រោង​ចាប់​ផ្ដើម​ថ្ងៃ​ទី១០ ខែ​នេះ​​ដែរ​អត់​?

 

 ​​​U16​កម្ពុជា ​ចាញ់​​​មីយ៉ាន់ម៉ា ៣-២​យប់​មិញ ​គ្រូ​​ទាំង​ពីរ​មាន​​ទុក​ជើង​​លេង AFF អត់?លោក INOUE KAZUNORI ​​

 

​បើ​តាម​ការ​លើក​ឡើង​របស់​លោក INOUE KAZUNORI ​​គ្រូ​បង្វឹក​​ក្រុម​បាល់ទាត់ U16​កម្ពុជា​​ឲ្យ​ដឹង​ថា ​​ក្រុម​របស់​លោក​​មិន​បាន​លាក់​ទុក​ជើង​​កីឡាករ​ល្អ​ សម្រាប់​ត្រៀម​ប្រកួត​ពាន​ AFF U-16 Championship 2016 ​ពោល​គឺ​ប្រើ​ធន​ធាន​កីឡាករ​ដែល​ល្អ​ទាំង​ប៉ុន្មាន​អស់ហើយ។ ​គ្រប់​កីឡាករ​ដែល ​ជ្រើស​យក​មក​​​​ដាក់​ឲ្យ​លេង​យប់​មិញ ​សុទ្ធ​តែ​បាន​ជ្រើស​ចេញ​ ដោយ​​យក​ចិត្ត​ទុក​ដាក់​បំផុត។

 

​ចំណែក​លោក Nyi Nyi Latt ​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​ក្រោម​អាយុ​ ១៦​ឆ្នាំ​ ​​​​​ក៏​បាន​លើក​ឡើង​ស្រដៀង​គ្នា​ដែរ​ថា ​លោក​មិន​បាន​ទុក​ជើង​កីឡាករ​ល្អ​​​ណា​ម្នាក់​ឡើយ ពោល​​សមត្ថភាព​កូន​ក្រុម​របស់​លោក​ប្រហាក់​ប្រហែល​គ្នា។ ​ជ័យ​ជម្នះ​យប់​មិញ​លោក​ពិត​ជា​សប្បាយ​ចិត្ត​​ ប៉ុន្តែ​លោក​មើល​ឃើញ​ថា កម្ពុជា​​មាន​ទម្រង់​លេង​ល្អ​​ជាង​ឆ្នាំ​មុន​​ខ្លាំង​មែនទែន។

 

​​​U16​កម្ពុជា ​ចាញ់​​​មីយ៉ាន់ម៉ា ៣-២​យប់​មិញ ​គ្រូ​​ទាំង​ពីរ​មាន​​ទុក​ជើង​​លេង AFF អត់? ​លោក Nyi Nyi Latt 

 

​ការ​ប្រកួត​ពាន​រង្វាន់ AFF U-16 Championship 2016​ ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ចាប់ពី​​ថ្ងៃ​ទី១០ ខែ​​កក្កដា ឆ្នាំ​២០១៦​។ សម្រាប់​ប្រកួត​បើក​ឆាក​របស់​ U16 មីយ៉ាន់ម៉ា នឹង​ប៉ះ​ U16​អូស្ត្រាលី​នា​​ថ្ងៃ​បើក​ឆាក​តែ​ម្ដង។ ចំណែក​​ U16 ​កម្ពុជា​ នឹង​ត្រូវ​ប៉ះ​ក្រុម U16 ឡាវ នា​ថ្ងៃ​ទី​១១​ ខែ​កក្កដា វេលា​ម៉ោង ៦:៣០​នៅ​​ពហុ​កីឡដ្ឋាន​ជាតិ៕

 

​​​U16​កម្ពុជា ​ចាញ់​​​មីយ៉ាន់ម៉ា ៣-២​យប់​មិញ ​គ្រូ​​ទាំង​ពីរ​មាន​​ទុក​ជើង​​លេង AFF អត់?

U16 កម្ពុជា

 

​​​U16​កម្ពុជា ​ចាញ់​​​មីយ៉ាន់ម៉ា ៣-២​យប់​មិញ ​គ្រូ​​ទាំង​ពីរ​មាន​​ទុក​ជើង​​លេង AFF អត់?

U16 មីយ៉ាន់ម៉ា

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​