មាន​ឃើញ​អត់ ​អ្នក​គាំទ្រ ​រំលឹក​គុណ វណ្ណ ម៉ូលីវណ្ណ អ្នក​កសាង​ពហុ​កីឡដ្ឋាន​ជាតិ

ក្នុង​ជំនួប​មិត្តភាព​ក្រុម U16 ​កម្ពុជា ​និង​ U16 ​មីយ៉ាន់ម៉ា ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ មាន​អ្នក​គាំទ្រ​មួយ​ក្រុម​បាន​ធ្វើ​បដា​លើក​ឡើង ដែល​មាន​រូប​ថត​ស្ថាបត្យករ​ជើង​ចាស់ វណ្ណ ម៉ូលីវណ្ណ ​អម​ជាមួយ​ពាក្យ​មួយ​ឃ្លា​ដែល​សរសេរ “កន្លែង​ដែល​អ្នក​កំពុង​អង្គុយ​នេះ គឺ​គាត់​ជា​អ្នក​សាង​សង”។

 

មាន​ឃើញ​អត់ ​អ្នក​គាំទ្រ ​រំលឹក​គុណ វណ្ណ ម៉ូលីវណ្ណ អ្នក​កសាង​ពហុ​កីឡដ្ឋាន​ជាតិ

 

​ការ​ធ្វើ​ដូច្នេះ អាច​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​កូន​ខ្មែរ​គ្រប់​រូប មិនដែល​ភ្លេច​នូវ​គុណ​បុណ្យ​ដែល ​លោក វណ្ណ ម៉ូលីវណ្ណ ​បាន​កសាង​ឡើង​ទុក​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​នោះ​ទេ។ ពហុ​កីឡដ្ឋាន​ជាតិ​នេះ ​ជា​ស្នាដៃ​មួយ​ដែល​ស្ថាបត្យករ​រូប​នេះ បាន​កសាង​ឡើង​អំឡុង​ឆ្នាំ​១៩៦៣ ​ហើយ​ប្រើ​ពេល​១​ឆ្នាំ​ដើម្បី​ធ្វើ​វា​ឱ្យ​រួច​រាល់។ វា​ជា​កីឡដ្ឋាន​ជាតិ​របស់​កម្ពុជា ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន​៥០ ០០០ ​នាក់។

 

ខាង​ក្រោម​នេះ​ជា​ស្នាដៃ​របស់​លោក វណ្ណ ម៉ូលីវណ្ណ៖
-សាល​សន្និសីទចតុមុខ
-វិមានឯករាជ្យ
-ពហុកីឡដ្ឋានជាតិអូឡាំពិក
-សំណង់«​ផ្ទះ១០០» ដែលត្រូវ​បាន​សាង​សង់​សម្រាប់​បុគ្គលិក​ធនាគារ​ជាតិកម្ពុជា​ស្នាក់នៅ​ (១៩៦៥-១៩៦៧)
-វិមានរដ្ឋចំការ​មន
-សាល​មហោស្រព​ជាតិសុរាម្រឹត (សាល​​មហោ​ស្រព​នេះត្រូវ​​ភ្លើង​ឆេះ​ កាល​ពី​ឆ្នាំ​១៩៩៤ ហើយ​​មហោស្រព​នេះ​មិន​ដែល​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​ឡើយ​។)
-អនុវិទ្យាល័យ​បណ្តុះបណ្តាល​គ្រូបង្រៀន​
-វិទ្យាស្ថាន​ភាសា​បរទេស​

 

អត្ថបទ៖ មុន្នី រម្យ