ខ្លាំងប៉ិនណា នៅតែគេចមិនរួច​

ខេត្តកំពង់ចាម ​៖ ក្រោម​ការ​​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្តម​សេនី​យ៍​ទោ បែន​ រ័​ត្ន ស្នងការ​នគរ​បាល​ខេត្ត ​និង​លោក​ឧត្តម​សេ
នី​យ៍​ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​ បាន​ចេញ​បញ្ជា​​ឱ្យ​​កម្លាំង​​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​​ស្រាល​​ខេត្ត សហការ​ជាមួយ​អធិការដ្ឋាននគរបាល​ក្រុង​កំពង់ចាម ធ្វើការ​តាម​ប្រមាញ់​ចាប់​​បាន​ជន​ដៃដល់​ម្នាក់​ឈ្មោះ​សួន ភា​រុន ហៅអ៊ូ​ក​ អាយុ​​២០​ឆ្នាំ មានទីលំនៅ​​ភូមិ​អណ្តូង​ច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម ដោយ​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី​​រសៀល​​ថ្ងៃ​ទី​៦​ កក្កដា ២០១៦ បន្ទាប់ពីជន​នោះ​​​​ប្រើ​ដាវ​សាមូរ៉ៃ​​កាប់​​ទៅ​លើ​គូ​ជម្លោះ​ បណ្តាល​ឱ្យ​​រង​របួស​២​នាក់ ត្រង់​ចំណុច​​ខណ្ឌ​រដ្ឋ​បាល​ជលផល​ខេត្ត​ ។

មន្ត្រី​នគរបាល​​ខេត្ត​ឱ្យ​ដឹង​ថា ស្ថិត​​​​ក្នុងភូមិ​ទី​​១០ សង្កាត់​កំពង់ចាម កាលពី​វេលា​ម៉ោង​០៤ ​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​៣​ កក្កដា កន្លង​ទៅ មាន​​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​៦​នាក់​ ជិះ​ម៉ូតូ​៣​គ្រឿង ​ថែម​ទាំង​មាន​ដាវ​សា​មូ​រ៉ៃ​៣មានមុខ​.សស្ងាច ​បាន​ដេញ​កាប់​ទៅ​លើ​ក្រុម​​ជន​រង​គ្រោះ​​ ​មាន​គ្នា​​៤​នាក់​​​ជិះ​ម៉ូតូ​២​​គ្រឿង​ ​ធ្វើ​ដំណើរ​តាម​ផ្លូវ​​​មាត់​ទន្លេមេគង្គ បណ្តាលឱ្យ​រង​របួស​២​នាក់ ​ក្នុង​នោះ​មាន ១-​ឈ្មោះ​​សែ​ម អេ​ម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ទី​១០ សង្កាត់​កំពង់​ចាម ​ក្រុង​កំពង់ចាម ត្រូវ​​​របួស​ដៃ​ទាំង​សងខាង ២-​ឈ្មោះ​យុក យ៉ា​ន់​មុន្នី ភេទ​ប្រុស អាយុ​២១​​ឆ្នាំ ជនជាតិ​ខ្មែរអិស្លាម មានទីលំ​​នៅ​​ភូមិ​រកា​ក្រោម សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម របួស​ស្រាល​ និងចំណែក​២​នាក់​ទៀត ​​​បាន​រត់គេច​ទាន់​​​ ។

​ប្រភព​បន្ត​ថា ក្រោយ​ពី​មាន​ហេតុ​ការ​ណ៍​​កើតឡើង​​ កម្លាំង​សមត្ថកិច្ច​​​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ​រួច​​ប្រើ​វិធានការ​ជំនាញ រហូត​ដល់​ស្គាល់​អត្តសញ្ញាណ​ក្រុម​ជន​សង្ស័យ​ម្នាក់​​ឈ្មោះ​សួន ភា​រុន ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​អណ្តូង​ច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម ដែល​ជា​មុខសញ្ញា​កាប់​ចាក់​ដ៏​​ល្បី​ក្នុង​ស្រុក​​កំពង់​សៀម ។

​​ដោយ​មាន​សំណុំរឿង​ កំពុង​​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការខេត្ត ​​រហូត​មក​ដល់​ថ្ងៃ​ទី​៤ ​កក្កដា ក៏​ប្រទះ​ឃើញ​​ជន​ដៃដល់ ដែល​ជា​អ្នក​កាប់​ប្រហារ​ក្នុង​អំពើ​ហិ​ង្សា​ខាងលើក៏​ត្រូវ​​ចាប់ខ្លួន ស្ថិត​ត្រង់ចំណុច​​វត្ត​នគរ​បា​​ជ័យ ស្រុក​កំពង់សៀម ក្នុង​នោះ​​​បក្សពួក​ម្នាក់​ទៀត ​បាន​រត់គេច​ខ្លួន​បាត់ ។

​ក្រោយ​ពី​​​​បញ្ជូន​ទៅ​កាន់ស្នងការដ្ឋាន​នគរបាល​ខេត្ត​នោះ ជន​នេះ​​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​​បាន​ប្រើ​ដាវ​​កាប់​ទៅ​លើ​ក្រុម​ជន​រង​គ្រោះ​​មែន ស្ថិតនៅ​ត្រង់​មុខខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត កាលពី​ថ្ងៃ​ទី​៣ ​ក​ក្ក​ដា​ កន្លង​ទៅ ជាមួយនិង​បក្ស​ជា​ច្រើន​​ទៀត​ ដោយ​សមត្ថ​កិច្ច​បាន​​ស្គាល់​អត្តសញ្ញាណ​អស់ហើយ កំពុង​តែ​សុំ​ដីកា​តាម​ស្វែងរក​ចាប់ខ្លួន​ ។