ព័រទុយហ្គាល់ ឡើងវគ្គផ្តាច់ព្រ័ត្រ EURO ក្រោយបំបាក់ វេលស៍ ២-០ (មានវីដេអូ)

បារាំង៖ ព្រឹត្តិការណ៍ EURO ឆ្នាំ២០១៦ ដែលប្រារព្ធឡើងនៅ ប្រទេសបារាំង ជិតនឹងឈានចូលដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយកាលពីយប់មិញនេះ ក្នុងការប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ បានបំផ្លាញក្តីស្រម័យ របស់ វេលស៍ ក្នុងលទ្ធផល ២-០ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ EURO 2016 ។

ការប្រកួតកាលពីយប់មិញនេះ គឺជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រវាង ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ និងក្រុមជម្រើសជាតិ វេលស៍ ដែលបានរៀបចំឡើងក្នុងកីឡដ្ឋាន Stade des Lumieres នៃទីក្រុង Lyon ដែលមានអ្នកគាំទ្រចូលរួមទស្សនាប្រមាណជាង ៥មឺុន ៥ពាន់នាក់ ។ 

ទាក់ទងនឹងការប្រកួតកាលពីយប់មិញនេះ ក្រុមទាំង២ ធ្វើការសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែមិនមានក្រុមណា អាចស្វែងរកគ្រាប់បាល់បានឡើយ ពោលគឺ លទ្ធផល ក្នុងតង់ទី១ គឺ ០-០ ។ ចូលដល់តង់ទី២ បានរយៈពេលទើបតែ ៥នាទី កីឡាករឆ្នើមលំដាប់ពិភពលោក Cristiano Ronaldo ជាអ្នកស្វែងរកគ្រាប់បាល់ដំបូង ជួយឲ្យ ព័រទុយហ្គាល់នាំមុខមុន នៅនាទី៥០ ធ្វើឲ្យប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រ មានក្តីសង្ឃឹមបន្តិចឡើងៗ ។ បន្ទាប់ពីការអបអសាទរ របស់ ព័រទុយហ្គាល់ នូវគ្រាប់ទីមួយ មិនទាន់អស់ចិត្តផង ភ្លាមៗនោះ កីឡាករ Nani ក៏បានបន្ថែមនូវគ្រាប់បាល់មួយគ្រាប់ទៀត ជួយឲ្យ ព័រទុយហ្គាល់ នាំមុខ វេលស៍ ២-០ នៅ នាទី៥៣ កាន់តែធ្វើឲ្យអ្នកគាំទ្រត្រេកអរ និងមានសង្ឃឹមខ្លាំងជាងមុនទៅទៀត ។ សរុបមកវិញ ព័រទុយហ្គាល់ អាចស្វែងរកគ្រាប់បាល់ បាន២គ្រាប់ ក្នុងរយៈពេល៣នាទី។

ទោះបីជា ក្រុមជម្រើសជាតិវេលស៍ ខំប្រឹងវាយបក ដើម្បីរកគ្រាប់បាល់វិញ យ៉ាងណាក៏ដោយ តែលទ្ធផលនូវតែរក្សា ២-០ រហូតដល់បញ្ចប់ការប្រកួត ។ ដូច្នេះ ក្រុមជម្រើសជាតិ វេលស៍ បានត្រឹមខកចិត្តត្រលប់ទៅផ្ទះវិញ ប៉ុន្តែ អ្នកគាំទ្រ ក៏នៅតែផ្តល់កម្លាំងចិត្តដល់ក្រុមជម្រើសជាតិរបស់ខ្លួន ពីព្រោះនេះគឺជាមោទនភាពមួយ របស់ វេលស៍ ដោយសារវាជាលើកដំបូងរបស់ក្រុម ដែលបានមកប្រកួតនៅពានរង្វាន់ដ៏ធំ ហើយបានឡើងទៅដល់វគ្គពាក់កណ្តាលព្រ័ត្រទៀត ។ ថ្វីត្បិតតែចាញ់មែន តែចាញ់ដោយកិត្តិយស ។

សូមបញ្ជាក់ផងដែរថា គ្រាប់បាល់ ១គ្រាប់របស់ Ronaldo កាលពីយប់មិញនេះ គឺជាគ្រាប់បាល់ នៃកំណត់ត្រាថ្មី របស់រូបគេ ដែលជាអ្នកស៊ុតចូលច្រើនជាងគេ គឺ៩គ្រាប់ ស្មើនិងអតីតកីឡាករ Michel Platini ក្នុងព្រឹត្តិការណ៍ EURO ។

ដូច្នេះ ព័រទុយហ្គាល់ នឹងត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រ មុនគេ ដោយរងចាំការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយគូទៀត រវាង បារាំង និងអាល្លឺម៉ង់ នៅយប់នេះ ។

ចាំមើលថា រវាង អាល្លឺម៉ង់ និងបារាំង មួយណា ឡើងទៅប៉ះ ព័រទុយហ្គាល់ ក្នុងវគ្គផ្តាច់ព្រ័ត្រ EURO ឆ្នាំ២០១៦?

តោះមកទស្សនាវីដេអូ Highlight នៃការប្រកួត៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត