អស់ទាស់​! ចា​ស្ទី​ន ប៊ី​ប៊ើ​រ លែងខ្លួន​ស្ទើរ​ស្រាត​ផ្អើល​ទៀតហើយ​

6 Videos

តារាចម្រៀងសញ្ជាតិអាមេរិកដែលសម្បូររឿងអាស្រូវ ចាស្ទីន ប៊ីប៊ើរ មិនដែលធ្វើឱ្យអ្នកគាំទ្រអស់សង្ឃឹមឡើយជាមួយការសម្តែង និង ការច្រៀងរបស់លោក ។ ដោយឡែកនៅពេលថ្មីៗនេះ ចាស្ទីន បានបង្កការភ្ញាក់ផ្អើលជាថ្មីម្តងទៀតហើយ ដែលនេះមិនមែនជាការបង្ហាញសមត្ថភាពលើឆាកតន្ត្រីទេ តែបង្ហាញភាពសិចស៊ីស្ទើរស្អាតរបស់លោកសាជាថ្មីជាមួយនឹងការស្លៀកខោទ្រនាប់ស្តើងឆ្លុះដល់សាច់ពេលជិះស្គីលេងលើផ្ទៃទឹក ។

P9

អស់ទាស់​! ចា​ស្ទី​ន ប៊ី​ប៊ើ​រ លែងខ្លួន​ស្ទើរ​ស្រាត​ផ្អើល​ទៀតហើយ​

នេះមិនមែនជាលើកទីមួយឡើយដែល ចាស្ទីន ធ្វើឱ្យប្រិយមិត្តអ្នកគាំទ្រហាក់ហួសចិត្តពីទង្វើរបស់លោក ដោយបានបញ្ចេញរូបស្ទើរអាក្រាតកាយទាំងល្វែង ក្នុងពេលកំពុងលេងស្គីលើទឹកហាក់គ្មានក្តីខ្មាសអៀនបន្តិចណាសោះ ។ នៅក្នុងសកម្មភាពកំពុងចុះលេងស្គីទឹកនេះ ចាស្ទីន គឺស្លៀកតែខោទ្រនាប់ពណ៌-សមួយ ហើយពេលលេងត្រូវទឹកស្ទើរឱ្យឆ្លុះឃើញសាច់ក្នុង និង ពីអ្វីដែលកំពុងទល់នៅក្នុងខោរបស់លោក ។ មានការលើកជាសំណួរថា តើ ចាស្ទីន ជ្រើសរើសស្លៀកខោទ្រនាប់ខុស ឬមួយក៏ជាចេតនារបស់ ចាស្ទីន ផ្ទាល់ក្នុងការស្លៀក និង បង្ហាញបែបនេះ ។

អស់ទាស់​! ចា​ស្ទី​ន ប៊ី​ប៊ើ​រ លែងខ្លួន​ស្ទើរ​ស្រាត​ផ្អើល​ទៀតហើយ​

ជារឿយៗនេះប្រហែលជាទម្លាប់ទៅហើយសម្រាប់ ចាស្ទីន ដែលស្លៀកសម្លៀកបំពាក់ស្ទើរតែអាក្រាតកាយនោះ ។ គួររំឭកដែរថា កន្លងមក ចាស្ទីន ប៊ីប៊ើរ ក៏ធ្លាប់ធ្លាយរូបថតស្រាតននលគោក នៅពេលលោកទៅលំហែកាយនៅកោះ Bora Bora ជាមួយនាង Jayde Pierce ដែលគេសង្ស័យថាជាសង្សារថ្មីរបស់លោកផងដែរ ៕ សាកល