​Alibaba​ ​ផលិត​ឡាន​ ​និង​ប្រព័ន្ធ​ប្រតិបត្តិការ​​វៃ​ឆ្លាត​​​បាន​សម្រេច​ ​

Jack Ma​ ​បាន​ផ្ដល់​ភាព​ភ្ញាក់ផ្អើល​សារ​ជា​ថ្មី​ ​ដល់​ពិភពលោក​ ​ក្រោយ​​បាន​បញ្ចេញ​នូវ​រថយន្ត​ ​ដែល​បំពាក់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ពិសេស​ ​ហើយ​វា​ជា​ផលិត​ផល​​​រួម​គ្នា​របស់​ ​Alibaba​ ​និង​ក្រុមហ៊ុន​ផលិត​ឡាន​របស់​ចិន​ ​SAIC​ ​។​

 

​Alibaba​ ​ផលិត​ឡាន​ ​និង​ប្រព័ន្ធ​ប្រតិបត្តិការ​​វៃ​ឆ្លាត​​​បាន​សម្រេច​ ​

 

រថយន្ត​នេះ​ ​មាន​ម៉ូដែល​ ​Roewe RX5​ ​ហើយ​​បំពាក់​នូវ​អេក្រង់​ ​Touch Screen​ ​អម​ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​YunOS​ ​របស់​ ​Aliababa​​ ដែល​អ្នក​ប្រើប្រាស់​ ​អាច​បញ្ជា​មុខងារ​នានា​ក្នុង​រថយន្ត​ ​ដោយ​ប្រើ​ការ​និយាយ​ ​។​

 

​Alibaba​ ​ផលិត​ឡាន​ ​និង​ប្រព័ន្ធ​ប្រតិបត្តិការ​​វៃ​ឆ្លាត​​​បាន​សម្រេច​ ​

 

Jack Ma​ ​ហាន​អះអាង​ថា​ ​Roewe RX5​ ​ជា​រថយន្ត​ដែល​អាច​សម្រួល​ដល់​ការ​រស់​នៅ​របស់​មនុស្ស​ ​ដោយ​វា​មាន​មុខងារ​ពិសេស​ៗ​ជា​ច្រើន​ដូច​ជា​ ​អាច​ស្វែង​រក​ទីតាំង​នានា​បាន​ឆាប់រហ័ស​ ​ហើយ​អ្នក​ប្រើប្រាស់​ក៏​អាច​ទូទាត់​សាច់ប្រាក់​ ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ពី​ក្នុង​រថយន្ត​ផង​ដែរ​។

 

ក្នុង​នោះ​ក្រុមហ៊ុន​ក៏​ចាប់​ផ្ដើម​ទទួល​ការ​កុម្ម៉ង់​សម្រាប់​រថយន្ត​នេះ​ ​ជា​មួយ​តម្លៃ​ចាប់​ផ្ដើម​ ​២២ ៣០០​​​ ​ដុល្លារ​ ​ហើយ​តម្លៃ​នេះ​ ​អាច​មាន​ការ​ប្រែ​ប្រួល​ពេល​ ​ចេញ​លក់​ជា​ផ្លូវ​ការ​៕​

 

​Alibaba​ ​ផលិត​ឡាន​ ​និង​ប្រព័ន្ធ​ប្រតិបត្តិការ​​វៃ​ឆ្លាត​​​បាន​សម្រេច​ ​

 

អាន​បន្ត​ ​៖​ ចង់បានប្រាក់ខែច្រើន អ្នក​សរសេកម្មវិធី គួរធ្វើការ​នៅទីក្រុងទាំងនេះ

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ ​techinasia​