វ័យ 50 ឆ្នាំទៅ​ហើយ​នៅ​តែ​ស្រស់់​ស្អាត និង​សិច​ស៊ី​គាប់​ភ្នែក​បុរស

អាយុ​៥០​ឆ្នាំទៅ​ហើយ តែ​ភាព​ស្រស់​ស្អាត​មិន​ទាន់​ចាក​ចេញពី​អ្នកស្រី  Ye Wen ទេ ។ មិន​ត្រឹមតែ​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ រាង​កាយ​ដ៏​សិច​ស៊ី​មិន​ចាញ់​នារី​វ័យក្មេង​របស់​អ្នកស្រី Ye Wen គាប់​ភ្នែក​បុរស ។

អ្នកស្រី Ye Wen ជា​ស្ត្រី​ដែល​មាន​ស្វាមី និង​កូន​ទៅ​ហើយ នៅ​ខេត្ត  Henan ប្រទេស​ចិន ។

ការ​ហាត់ប្រាណ​ជា​ប្រចាំ​ជា​វិធី​ដែល Ye Wen រក្សា​រូបរាង​បាន​ល្អ ហើយ​មើលទៅ​ក្មេង​ជាង​វ័យ​។ ស្ត្រី​ដ៏​ស្រស់​ស្អាត​រូប​នេះ ខណៈ​អាយុ​៣០​ឆ្នាំ ចាប់ផ្តើម​ចូល​ហាត់ប្រាណ​នៅ​ក្លឹ​ប​ហាត់ប្រាណ​។ ក្នុង​មួ​យស​ប្តា​ហ៍ Ye Wen ចូល​ក្លឹ​ប​ហាត់ប្រាណ​២​ទៅ​៣​ដង ហើយ​ក្នុង​មួយ​លើក​ហាត់​ជា​មធ្យម​២​ម៉ោង ។ ទន្ទឹម​យកចិត្តទុកដាក់​ហាត់ប្រាណ​នោះ Ye Wen ហាត់រៀន​ហែល​ទឹក​ថែម​ទៀត ។

Ye Wen ដឹង​ថា ខ្លួនឯង​មាន​រាង​ស្រ​ឡូ​ន តាំងពី​មុន​ពេល​ចូល​ក្លឹ​ប​ហាត់ប្រាណ និង​រៀន​ហែល​ទឹក​នៅ​ពេល​អាយុ​៣០​ឆ្នាំ​នោះ​ម្ល៉េះ ។

រូបថត​បង្ហាញ​ភាព​ស្រស់​ស្អាត និង​សិច​ស៊ី​របស់​អ្នកស្រី Ye Wen បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ខ្លាំង ពី​អ្នកលេង​អុ​ី​ន​ធើ​រ​ណេ​ត ពិសេស បុរស​ៗ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក៕