បើក​រថយន្ត​បត់​ឆ្វេង​មិន​ប្រយ័ត្ន ​ជ្រុល​បុក​ម៉ូតូ ​របួស​ម្នាក់​

បើក​រថយន្ត​បត់​ឆ្វេង​មិន​ប្រយ័ត្ន ​ជ្រុល​បុក​ម៉ូតូ ​របួស​ម្នាក់​



ភ្នំពេញ ​៖ ​រថយន្ត​កូរ៉េ​បើក​បត់​ឆ្វេង​មិន​ប្រយ័ត្ន​ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ដែល​ធ្វើដំណើរ​បញ្ច្រាស​ទិស​គ្នា​ពេញទំហឹង​ បណ្តាល​ឲ្យ​រង​ការខូចខាត​ និង​របួស​ កាលពី​វេលា​ម៉ោង​២២​យប់​ ថ្ងៃ​ទី​៦​ ខែ​កក្កដា ​ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ ​កែង​ផ្លូវ​លេខ​៨៤ ស្ថិត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​រថយន្ត​បង្ក​ម៉ាក Hyandai H1 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AI-2456 ចំណែក​ម៉ូតូ​រងគ្រោះ​ម៉ាក GSX 600cc​ ពណ៌​ទឹកក្រូច​ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ​1-5505 បើកបរ​ដោយ​យុវជន​ម្នាក់ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​មក​ដល់​ត្រង់​ចំណុច​ផ្លូវ​កែង​លេខ​៨៤ ក៏​ត្រូវ​រថយន្ត​បង្ក​បើក​បញ្ច្រាស​ទិស​គ្នា​ហើយ​បត់​ឆ្វេង​តាម​ផ្លូវ​៨៤​បុក​ពេញទំហឹង​តែម្ដង​។ បន្ទាប់ពី​បុក​ហើយ​ភ្លាមៗ​នោះ ​អ្នក​បើក​រថយន្ត​បាន​និយាយ​ថា គាត់​គ្មាន​ប្រាក់​សង​ទេ ព្រោះ​គាត់​ជា​អ្នក​បើក​រថយន្ត​ឲ្យ​កូរ៉េ។

ប្រភព​ព័ត៌មាន​បា​នប​ន្ត​ទៀតថា​ ក្រោយពេល​កើតហេតុ ដោយសារតែ​ភាគី​ទាំងសងខាង​និយាយ​ដោះស្រាយ​គ្នា​មិន​ត្រូវ​ ទើប​សមត្ថកិច្ច​សម្រេច​យក​រថយន្ត​ និង​ម៉ូតូ​ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ចរាចរណ៍​ជើងគោក​រាជធានី ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​បន្តទៀត​៕

បើក​រថយន្ត​បត់​ឆ្វេង​មិន​ប្រយ័ត្ន ​ជ្រុល​បុក​ម៉ូតូ ​របួស​ម្នាក់​

បើក​រថយន្ត​បត់​ឆ្វេង​មិន​ប្រយ័ត្ន ​ជ្រុល​បុក​ម៉ូតូ ​របួស​ម្នាក់​

បើក​រថយន្ត​បត់​ឆ្វេង​មិន​ប្រយ័ត្ន ​ជ្រុល​បុក​ម៉ូតូ ​របួស​ម្នាក់​