សមត្ថកិច្ច ​ចុះ​ចែក​សៀវភៅ​គ្រួសារ​ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ​ជូន​ប្រជាពលរដ្ឋ​

សមត្ថកិច្ច ​ចុះ​ចែក​សៀវភៅ​គ្រួសារ​ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ​ជូន​ប្រជាពលរដ្ឋ​



ឧត្តរមានជ័យ ​៖ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៦ លោក​អនុសេនីយ៍ឯក ដុំ គ្រង នាយ​ប៉ុស្តិ៍ បាន​សហ​ការ​ជាមួយ​មេភូមិ មេឃុំ ចុះ​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​សៀវភៅ​(​ក​៤)​ចំនួន​០៤​ភូមិ ទីតាំងនៅ​ភូមិ​ព្រៃវែង ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ មាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​១១៣​នាក់ ស្រី​៥៧​នាក់ និង​សៀវភៅ​គ្រួសារ​ចំនួន​៩០​ក្បាល។​

ក្នុង​ពិធី​នោះ​ផង​ដែរ​ ក៏​មាន​ការចែក​លេខ​ទូរស័ព្ទ ថ្នាក់ដឹកនាំ អធិការ អធិការរង​ និង​មេ​ប៉ុស្តិ៍ ដល់​បងប្អូន​ប្រជាពលរដ្ឋ ​ដើម្បី​ឲ្យ​ពួកគាត់​ងាយស្រួល​ជូនដំណឹង ឬ​ហេតុការណ៍​ផ្សេងៗ​។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ ប្រជាពលរដ្ឋ​ទាំង​៤​ភូមិ​ខាងលើ បាន​សប្បាយចិត្ត​ និង​ត្រេកអរ​យ៉ាង​ខ្លាំង ដែល​សមត្ថកិច្ច​ និង​អាជ្ញាធរ​ភូមិ/ឃុំ ​ចុះ​យក​អត្តសញ្ញាណប័ណ្ណ​ និង​សៀវភៅ​គ្រួសារ មក​ចែក​ជូន​ប្រជាពលរដ្ឋ​ដល់​លំនៅដ្ឋាន​៕​

សមត្ថកិច្ច ​ចុះ​ចែក​សៀវភៅ​គ្រួសារ​ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ​ជូន​ប្រជាពលរដ្ឋ​

សមត្ថកិច្ច ​ចុះ​ចែក​សៀវភៅ​គ្រួសារ​ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ​ជូន​ប្រជាពលរដ្ឋ​