បទ«ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន» ពី​សំណាក់​កញ្ញា ម៉ាលី​ស ត្រូវ​មហាជន​រិះគន់​យ៉ាង​ចាស់ដៃ​

បទ«ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន» ពី​សំណាក់​កញ្ញា ម៉ាលី​ស ត្រូវ​មហាជន​រិះគន់​យ៉ាង​ចាស់ដៃ​



ភ្នំពេញ ៖ តារា​ចម្រៀង​ទើប​រះ​ពន្លឺ​របស់​ក្នុង​វិស័យ​សិល្បៈ​ កញ្ញា​ម៉ាលី​ស មួយ​រយៈ​នេះ​ យីអ៊ុន​ហាក់​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ​និង​ទទួលរង​ការរិះគន់​យ៉ាង​ចាស់ដៃ​ ពី​សំណាក់​ទស្សនិកជន​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook ខណៈ​បទ​ចម្រៀង​ «ទាល់តែ​យូរ​ ទើប​ស៊ី​អូន​បាន» របស់​នាង​ដែល​ត្រូវ​បាន​បង្ហោះ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​យក្ស​ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ​ក៏​កំពុងតែ​មានការ​រិះគន់​ផង​នោះ។

ការ​រិះគន់​លើ​តារា​ចម្រៀង​កញ្ញា ម៉ាលី​ស នេះ​បាន​ធ្វើឡើង​ភ្លាមៗ ​បន្ទាប់​​ពី​បទ​ចម្រៀង «ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន» របស់​នាង ​ត្រូវ​បាន​បង្ហោះ​ចែករំលែក​ផ្សព្វផ្សាយ​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​សាធារណៈ ​ក្រោយពេល​តារា​ស្រី​រូប​នេះ ​បង្ហាញ​វត្តមាន​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​របស់​ស្ថានីយ​ទូរទស្សន៍​My TV កាល​ពីពេល​ថ្មីៗ​កន្លង​មក​នេះ។

តាមរយៈ​នេះ​ដែរ​ គេ​សង្កេតឃើញ​មានការ​រិះគន់​ជាច្រើន​ បាន​បាញ់​ចាក់​ស្រោច​លើ​តារា​ស្រី​រូប​នេះ ​ថា ខ្ពើម​មែន​តើ​គ្មាន​ន័យ​គ្មាន​ឱជារស ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន ស៊ី​បាន​ចេះតែ​ស៊ី​ទៅ​ សុទ្ធតែ​ឆ្កួត ស្ដាប់​គ្មាន​ចូល​ត្រចៀក​ទេ​។ ម្យ៉ាងទៀត​បើ​តាម​គេ​ដឹង​ គឺ​បទ​នេះ​ចម្លង​ពី​បទ​ថៃ​ មាន​ចំណង​ជើង​ថា Sai Va Si Bo Thim Kan។

ទន្ទឹម​នឹង​ការរិះគន់​លើ​តារា​ស្រី​កញ្ញា ម៉ាលី​ស ជុំវិញ​បទ​ចម្រៀង «ទាល់តែ​យូរ​ ទើប​ស៊ី​អូន​បាន» ​ក៏​មាន​ការរិះគន់​ផង​ដែរ ​ចំពោះ​អ្នកនិពន្ធ​បទ​ចម្រៀង​មួយ​នេះ​ថា ​អាណិត​តារា​ចម្រៀង​ខ្លាំង​ណាស់​។ អ្នកនិពន្ធ​ឈប់​បាន​ឈប់​ទៅ​។ សូម្បីតែ​បទ​ដែល​មាន​បទ​ភ្លេង​បែបនេះ ​ចេះ​ចម្លង​ពី​បរទេស​កើត​។មិនតែប៉ុណ្ណោះ​មហាជន​ក៏បាន​រិះគន់​ខ្លាំងៗ​ផងដែរ​ថា ច្រៀង​ឡើង​យ៉ាប់​ចេះ​ម៉ោ​ធ្វើ​តារា​ដែរ​អាច​ទៅ​រៀន​នៅ​សាលា​វិចិត្រ​សិល្បៈ​បន្ថែម​ទៅ កូ​ពី​ ពី​គេ​ច្រៀង​ពីរោះ​ខ្ញុំ​មិន​ថា​ទេ​។ ច្រៀង​ឡើង​វល់ Copy ពី​គេ​ហើយ​និពន្ធ lyric ឡើង​យ៉ាប់ ( ហើយ​ខ្វះ​ចំណងជើង​ដាក់​មែន ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន ឡើង​ឈ្លើយ។

នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០១៦​កម្ពុ​ជាថ្មី​ មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​តារា​ចម្រៀង​ស្រី​កញ្ញា ម៉ាលី​ស បានទេ​។ ដូច្នេះ​សង្ឃឹមថា នឹង​មាន​ការ​ចេញមុខ​បកស្រាយ​ពី​តារា​ស្រី​កញ្ញា ម៉ាលី​ស នៅ​ពេល​ក្រោយ​ជុំវិញ​ការរិះគន់​នេះ៕

បទ«ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន» ពី​សំណាក់​កញ្ញា ម៉ាលី​ស ត្រូវ​មហាជន​រិះគន់​យ៉ាង​ចាស់ដៃ​

បទ«ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន» ពី​សំណាក់​កញ្ញា ម៉ាលី​ស ត្រូវ​មហាជន​រិះគន់​យ៉ាង​ចាស់ដៃ​