សណ្ឋាន​ចិញ្ចើម​ ៧​យ៉ាង​បង្ហាញ​ពី​ចរិត​លក្ខណៈ​របស់​អ្នក

រូបរាងចិញ្ចើមក៏អាចបង្ហាញពីចរិតលក្ខណៈរបស់អ្នកដែរ ថាអ្នកជាមនុស្សបែបណា។ បើតាមតម្រាទាយលក្ខណៈមនុស្ស រៀបរៀងដោយ ចាប ពិន បានបង្ហាញពីសណ្ឋានចិញ្ចើម ៧យ៉ាង ដូចខាងក្រោម៖

សណ្ឋាន​ចិញ្ចើម​ ៧​យ៉ាង​បង្ហាញ​ពី​ចរិត​លក្ខណៈ​របស់​អ្នករូបតំណាង

-ចិញ្ចើមខ្ពស់ម្ខាង             ៖    មានបញ្ញាល្អ មានវិចារណញ្ញាណចេះគិតគូបានត្រឹមត្រូវ
-ចិញ្ចើមទាំងពីរឃ្លាតគ្នា  ៖    ចិត្តរហ័ស  ធ្វើអ្វីភ្លាមៗ ចូលចិត្តសំដែងការចំហ មិនសូវលាក់លៀមច្រើន
-ចិញ្ចើមទាំងពីរជិតគ្នា     ៖    ច្រើនឫស្សា និងសង្ស័យច្រើនពីនេះពីនោះ
-ចិញ្ចើមកោងបន្តិច         ៖    សុភាពរាបសារ អធ្យាស្រ័យល្អ ចេះជួយទំនុកបម្រុងឈឺឆ្អាលគេផងទាំងពួង
-ចិញ្ចើមត្រង់                     ៖    ចិត្តខែងរែង ក្លាហាន មោះមុត
-ចិញ្ចើមស្ដើង                   ៖     ខ្វះគំនិត មិនសូវមានយោបល់ច្រើន ចូលចិត្តស្ដាប់ជាជាងនិយាយ
-ចិញ្ចើមក្រាស់                 ៖      ច្រើនចេះតែបានគេស្រឡាញ់ចូលចិត្ត មានអ្នករាប់អានច្រើន

ប្រិយមិត្តវិញ មានលក្ខណៈចិញ្ចើមត្រូវនឹងមួយណា?

ប្រភព៖ sabay

  • សណ្ឋាន​ចិញ្ចើម​ ៧​យ៉ាង​បង្ហាញ​ពី​ចរិត​លក្ខណៈ​របស់​អ្នក已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:ចំនេះដឹង
Tags: