Ronaldo ៖ ខ្ញុំ​តែង​និយាយ​ថា​ខ្ញុំ​ចង់​ឈ្នះ​ពាន​ជាមួយ​ព័រទុយហ្គាល់​ ហើយ​ពេល​នេះ​វា​កាន់​តែ​ខិត​មក​ជិត​ហើយ​

កាលពីយប់មិញក្រុមជម្រើសជាតិព័រទុយហ្គាល់បានយកឈ្នះលើក្រុមជម្រើសជាតិវែលដោយលទ្ធផល២ទល់នឹង០ ហើយយោងតាមលទ្ធផលនេះក្រុមជម្រើសជាតិព័រទុយហ្គាល់ឡើងទៅឈរចាំនៅវគ្គផ្ដាច់ព្រ័ត្រ រង់ចាំមើលថាបារាំងឬអាល្លឺម៉ង់មួយណាជាអ្នកឈ្នះហើយត្រូវឡើងទៅត្រូវប្រកួតជាមួយពួកគេ ។

យ៉ាងទន្ទឹមនឹងជ័យជំនះខ្សែប្រយុទ្ធឆ្នើមរបស់ព័រទុយហ្គាល់គឺកីឡាករ Cristiano Ronaldo បាននិយាយថា « ពួកយើងស្រមៃថាឡើងមកលេងវគ្គផ្ដាច់ព្រ័ត្រតាំងពីចាប់ផ្ដើម ។ ខ្ញុំសង្ឃឹមថាក្រោយពីការប្រកួតផ្ដាច់ព្រ័ត្របញ្ចប់នឹងអាចញញឹមជាមួយជ័យជំនះ » ។

Ronaldo បន្តថា « ខ្ញុំតែងតែនិយាយថាខ្ញុំចង់ឈ្នះពានជាមួយព័រទុយហ្គាល់ ហើយពេលវាកាន់តែខិតមកជិត ហើយយើងសង្ឃឹមថាយើងអាចឈ្នះវាបាន ពួកយើងបានដើរលើផ្លូវដ៏វែងឆ្ងាយទម្រាំឆ្លងដល់វគ្គផ្ដាច់ព្រ័ត្រនេះ ពួកយើងជួបការលំបាកជាច្រើនតែយ៉ាងណាខ្ញុំតែងនិយាយថាស៊ូចាប់ផ្ដើមលំបាកដើម្បីទទួលបានលទ្ធផលវិជ្ជមាន »។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Ronaldo ៖ ខ្ញុំ​តែង​និយាយ​ថា​ខ្ញុំ​ចង់​ឈ្នះ​ពាន​ជាមួយ​ព័រទុយហ្គាល់​ ហើយ​ពេល​នេះ​វា​កាន់​តែ​ខិត​មក​ជិត​ហើយ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:វីដេអូ
Tags: