អាជ្ញាធរ​​​តាម​​​ចាប់ខ្លួន​​​មន្ត្រី​​​នគរ​​​បាល​​​ពីរ​​​នាក់​​​ បន្ទាប់ពី​​​មានការ​​​គំរាម​​​អ្នក​​​យក​​​ព័ត៌មាន​​​

អ្នកយកព័ត៌មានម្នាក់ក្នុងខេត្តមណ្ឌលគិរីដែលបានឡើងដើមស្វាយដើម្បីមើលទៅក្នុងបរិវេណផ្ទះរបស់មន្ត្រីនគរបាលម្នាក់ដែលពាក្យចចាមអារ៉ាមថា មានការលាក់ឈើខុសច្បាប់កាលពីចុងសប្ដាហ៍នោះ បាននិយាយថា ក្រោយមកលោកត្រូវបានឃាត់ខ្លួន និងគំរាមវាយដំ។ លោក ឌឹម សឿន អ្នកយកព័ត៌មានឱ្យបណ្ដាញព័ត៌មានអប្សរាបានចោទប្រកាន់លោក សួស វ៉ូរ៉ា អធិការរងនគរបាលស្រុកកែវសីមា និងលោក សួស អង្គា ប្អូនប្រុសរបស់លោកដែលជាមន្ត្រីនគរបាលព្រំដែននៅក្នុងស្រុកនេះពីបទគំរាមរូបលោក។ យោងតាមលោក ជុយ សុខហេង នាយខណ្ឌរដ្ឋបាលព្រៃឈើកែវសីមាបានឲ្យដឹងថា មន្ត្រីនគរបាលទាំងពីរនាក់នេះមិនត្រូវបានគេឃើញទេ ចាប់តាំងពីមន្ត្រីរដ្ឋបាលព្រៃឈើបានឆែកឆេរបរិវេណផ្ទះរបស់លោក សួស វ៉ូរ៉ា ហើយបានរកឃើញឈើខុសច្បាប់មួយគំនរធំរួចមក។ លោក សុខហេង បានមានប្រសាសន៍កាលពីម្សិលមិញថា លោក សួស វ៉ូរ៉ា និងប្អូនប្រុសរបស់លោកមានពេល៣០ថ្ងៃដើម្បីបង់ប្រាក់ពិន័យសម្រាប់ឈើនេះ ហើយនឹងប្រឈមការចាប់ខ្លួន ប្រសិនបើពួកគេមិនបានបង់ប្រាក់ទេនោះ។ លោក ឌឹម សឿន បាននិយាយថា លោកបានទៅបរិវេណផ្ទះលោក សួស វ៉ូរ៉ា នៅម៉ោងប្រហែល៩ព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីអ្នកភូមិក្នុងមូលដ្ឋានម្នាក់បានប្រាប់លោកអំពីការលាក់ទុកឈើដ៏មានតម្លៃនៅក្នុងបរិវេណផ្ទះរបស់អធិការរងនគរបាលរូបនេះ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៧៦ ក្នុងឃុំស្រែខ្ទុម។ លោកបានមានប្រសាសន៍ថា លោកបានឃើញមនុស្សប្រហែល២០នាក់ រួមមានកម្មករជនជាតិវៀតណាមផង កំពុងលើកឈើដាក់ក្នុងរថយន្ត ហើយលោកបានទូរស័ព្ទទៅលោក […]

The post អាជ្ញាធរ​​​តាម​​​ចាប់ខ្លួន​​​មន្ត្រី​​​នគរ​​​បាល​​​ពីរ​​​នាក់​​​ បន្ទាប់ពី​​​មានការ​​​គំរាម​​​អ្នក​​​យក​​​ព័ត៌មាន​​​ appeared first on The Cambodia Daily.