​​​ហ៊ាន​ចំណាយ​១,៥​​លាន​ដុល្លារ​ ​​ឲ្យ​តែ​អ្វី​ៗ​​បាន​​​​ពណ៌​ផ្កា​ឈូក

​ស្ត្រី​​ម្នាក់​​​បាន​​​ធ្វើ​​ឲ្យ​​គ្រប់​​គ្នា​​មាន​ការ​​ភ្ញាក់​ផ្អើល​​ ​បន្ទាប់​​​ពី​​​​​គេ​បាន​ឃើញ​​​គ្រឿង​​តុប​តែង​​​​ខ្លួន និង​​សម្ភារៈ​​ប្រើ​ប្រាស់​​ក្នុង​​ផ្ទះ​​​​​​​ សូម្បី​ចង្ក្រាន​បាយ សុទ្ធ​តែ​មាន​ពណ៌​​ផ្កា​ឈូក​​​ទាំង​អស់​។

​​​ហ៊ាន​ចំណាយ​១,៥​​លាន​ដុល្លារ​ ​​ឲ្យ​តែ​អ្វី​ៗ​​បាន​​​​ពណ៌​ផ្កា​ឈូក

​អ្នក​ស្រី​​ Kitten Kay Sera ​មាន​អាយុ​​ ៥២​ឆ្នាំ​​​មក​ពី​​ទីក្រុង​ Hollywood ​រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក បាន​ចំណាយ​ពេល​​ជាង​​ ៣​ទសវត្ស​​​​​​​​ស្លៀក​ពាក់ ​​​​​និង​ប្រើ​​របស់​​ពណ៌​ផ្កា​ឈូក​សុទ្ធ​​​​​ ដោយ​ត្រូវ​​​គេ​ដាក់​​ឈ្មោះ​ថា​ “​មនុស្ស​​​​​ចូល​ចិត្ត​ពណ៌​ផ្កាឈូក​បំផុត​​ក្នុង​លោក​”។

​អ្នក​ស្រី​ Kitten ​និយាយ​ថា​ “​​ការ​ស្លៀក​ពាក់​​​​​អ្វី​​​ក៏​ដោយ​​ឲ្យ​​​តែ​​បាន​ពណ៌​​ផ្កា​ឈូក​​​​​​​គឺ​ខ្ញុំ​​ចូល​​ចិត្ត។ ​ពណ៌​​នេះ​​​បាន​​ស្ថិត​​ក្នុង​ជីវិត​របស់​ខ្ញុំ​ ​និង​​ធ្វើ​​ឲ្យ​ខ្ញុំ​បាន​​សប្បាយ​ចិត្ត”។ សូម្បី​​តែ​​សត្វ​​​​សុនខ​​​​ ​ក៏​អ្នក​ស្រី​​​លាប​ពណ៌​តុប​​​​តែង​​​​​​​ជា​ពណ៌​ផ្កា​ឈូក​ដែរ។

​លើស​​ពី​​នេះ​​ ​​​​​ដោយ​សារ​​​តែ​ពណ៌​​​​​​​ផ្កា​​​​​​ឈូក​​នេះ ​​​តារា​ចម្រៀង​​ល្បី​​ៗ​​​​​​​​​ជា​ច្រើន​​ដូច​​ជា​ Beyoncé, Paris Hilton Ruby Rose ​ក៏​បាន​​​​ថត​​​ជាមួយ​​អ្នក​ស្រី​ដែរ។

​​សម្ភារៈ​​​​​ប្រើប្រាស់​​​​​ពណ៌​​ផ្កា​ឈូក​ទាំង​នោះ​រួម​​មាន​ ​​ទូរទស្សន៍,​ ​ក្បាល​ចាក់​ DVDs, ​​​កុំព្យូទ័រ​, ​​ទូរសព្ទ, ​​កាមេរ៉ា, ​​ថូផ្កា, ​​តុ​ទូ​ កៅអី​, សាឡុង​, ​គ្រែ, ចាន​ឆ្នាំង, ​​​ទូរ​ដាក់​សំលៀក​បំពាក់, ​​​​ម៉ាស៊ីន​បូម​ធូលី​, ព្យ៉ាណូ ឬ​ចង្កៀង​​បំភ្លឺ​ជា​ដើម​។​ បន្ថែម​​​លើ​នេះ​ ​មិត្តភ័ក្ដិ ​​បង​​ប្អូន​ណា​​​​​ ​ឲ្យ​តែ​មាន​របស់​របរ​​​​ពណ៌​​ផ្កា​ឈូក​​​​តែង​តែ​​​​ផ្ញើ​​ជូន​អ្នក​ស្រី​ជា​និច្ច​។ ​អ្នក​​ស្រី​​​​ត្រូវ​​បាន​​​​​គេ​ដាក់​រហស្សនាម​​​​​​​ថ្មី​​ឲ្យ​ថា​​ “ម្ចាស់ក្សត្រី​​ពណ៌​ផ្កាឈូក” ឬ Pink Queen ​ ​ថែម​ទៀត។ សូម​ទស្សនា​​កម្រង​រូប​ភាព​​ខាង​ក្រោម​៖

ចុចអាន៖ ក្មេង​​ស្រី​​​​ត្រូវ​ក្ងោក​ដេញ ​រត់​ដូច​​ជួប​សត្វ​ចម្លែក​​​​​​​​​​​កំពុង​ល្បី​លើ​អ៊ីនធឺណិត

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Dailymail