ល្បីថា គង់ ចាន់ស្រីមុំ និងបេនី យ៉ាំង ចូលចិត្តញ៉ាំត្រាវ?

ភ្នំពេញ៖ តារាសម្តែងស្រី គង់ ចាន់ស្រីមុំ ត្រូវបានគេដឹងថា ជាតារាស្រីម្នាក់ដែលមិនចេះវាយឬក និងរួសរាយ ដាក់ក្រុមការងារ និងមិត្តភក្តិ ហើយជាពិសេស អ្នកនាង គង់ ចាន់ស្រីមុំ ក៏មានមិត្តភក្តិល្អម្នាក់ផងដែរ ក្នុងរង្វង់សិល្បៈដូចគ្នា គឺកញ្ញា បេនីយ៉ាំង ដែលរូបនាង តែងចូលចិត្តដើរជាមួយ និងស្និទ្ធស្នាល ខ្លាំងជាងគេក្នុងចំណោមតារាផ្សេងៗ។

ចំពោះតារាស្រី គង់ ចាន់ស្រីមុំ តែងបង្ហាញក្តីស្រលាញ់ និងបង្កើនចំណងមិត្តភាព ជាមួយ កញ្ញា បេនីយ៉ាំងជារឿយៗ ទោះបីក្នុងមួយរយៈពេលក្រោយនេះ ពួកគេមិនសូវបានជួបជុំគ្នាក៏ដោយ។

ទន្ទឹមនឹងនេះដែរ កាលពីម្សិលមិញនេះដែរ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏បានឃើញកញ្ញា បេនី យ៉ាំង បានបង្ហោះសារឆ្លើយឆ្លងគ្នា ជាមួយអ្នកនាង គង់ ចាន់ស្រីមុំ យ៉ាងវែងអន្លាយ ហើយថែមទាំងសរសេរថា "ត្រាវពិសេស Wth My bast បើបងប្អូនណាចង់ញ៉ាំ មាននៅ(ស្រីមុំ Shop) can order by (beneyang)"

ចំពោះសាររវាង អ្នកនាង គង់ ចាន់ស្រីមុំ និង កញ្ញា បេនីយ៉ាំង មួយនេះមិនមានអ្នកណាដឹងថា ពួកគេបាននិយាយគ្នាពីរឿងអ្វីនោះទេ ហើយពាក្យថាញ៉ាំត្រាវ ភាគច្រើនយុវវ័យ ប្រើនៅពេលដែល រមាស់មាត់ ចង់និយាយពីរឿងដទៃ និងចេះដឹងរឿងអ្នកដទៃជាដើម៕ 

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីមួយរយៈពេលមុនតារាស្រី បេនីយ៉ាំង ក៏បានផ្ទុះជម្លោះយ៉ាងខ្លាំង ជាមួយនឹង អ្នកដឹកនាំល្បីឈ្មោះប្រចាំផលិតកម្ម ថោន លោក វ៉ាត លីម៉េងផងដែរ។

អាយៃឆ្លើយឆ្លងរវាង តារាសម្តែងសាច់សរនាងបេនីយ៉ាំង និងអ្នកដឹកនាំល្បីឈ្មោះប្រចាំផលិតកម្ម ថោនថ្មីៗនេះ បានផ្ទុះជម្លោះជាមួយគ្នា ដោយរំលេចសារឆ្លើយឆ្លងគ្នា ទៅវិញទៅមកបន្ទាប់ពីតារាស្រីរូបនេះ ត្រូវបានសារព័ត៌មានក្នុងស្រុកមួយ បានធ្វើការចុះផ្សាយពីតម្លៃខ្លួនក្នុងការ ទទួលថតរួចក៏ស្រាប់តែអ្នកដឹកនាំ វ័យក្មេងរូបនេះចេញមុខមកបញ្ចេញយោបល់ បែបក្នុងន័យបញ្ឆិតបញ្ឆៀង និងរិះគន់ទៅលើនាងថែមទៀតផង ដែលធ្វើឲ្យពួកគេទាំងពីរនាក់ចាប់ផ្តើម ផ្ទុះជម្លោះជាមួយគ្នាដោយបើកចំហនៅលើ Facebook ។

នៅពេលថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុកមួយ បានធ្វើការចុះផ្សាយពាក់ព័ន្ធជាមួយ តម្លៃខ្លួនរបស់តារាសម្តែង នាង បេនីយ៉ាំងដោយគ្រាន់តែ បានឃើញអត្ថបទនេះភ្លាម អ្នកដឹកនាំប្រចាំផលិតកម្មថោន លោក វ៉ាត លីម៉េង បានបញ្ចេញយោបល់ក្នុងន័យរិះគន់ចំៗទៅលើនាងថា «ហាស ហាស ខ្ញុំមិនហ៊ានយកថតទេ ព្រោះថ្លៃជាងតារា ជើងចាស់ទៀតហើយណាមួយខ្ញុំចូលចិត្ត អ្នកគោរពពេលវេលា…» ។

ក្រោយពីបានឃើញ ពាក្យសម្តីបែបនេះរបស់អ្នកដឹកនាំរូបនេះ រួចតួឯកស្រី ក្នុងរឿង «ក្រមុំ៣១ កំលោះ៥២» កញ្ញា បេនីយ៉ាំង ក៏បានចេញមុខតបតវាយបកទៅវិញ ដោយមិនសំចៃមាត់ និងហែកកេរ្តិ៍អ្នកដឹកនាំរូបនេះនៅលើ Facebook របស់នាងថា «ចាសលោកនិយាយត្រូវ ហើយខ្ញុំយល់ស្រប នឹងសំដីលោកណាស់.. ហើយអរគុណដែលលោក គ្មានសមត្ថភាពយកខ្ញុំទៅថតខ្ញុំមិន ចូលចិត្តធ្វើការហាលងៀតជាមួយទេ ចាស (ខ្ញុំគោរពពេលវេលាច្បាស់លាស់ ជាមួយតែបុគ្គលណាដែរ គោរពពេលវេលា ជាមួយខ្ញុំច្បាស់លាស់ដូចគ្នា.. មិនមែនហៅតួ ទៅអង្គុយបំផើម ចាំអ្នកឯងរាប់សិបម៉ោង ស្ទើរពាក់កណ្ដាលថ្ងៃ ខាតពេលអត់ប្រយោជន៍នោះទេ ) ធ្វើការដូចឡប់ហើយ ចង់អោយគេគោរព ចាសមិនមែនមិន គោរពទេ គួរបញ្ចាក់ផងដែរថា អោយតែលើកលេខ ពេលណាដឹងថា ខាងផលិតកម្មនឹង ហៅថតគឺមិនទទួលតែម៉ង » ។

ដោយគ្រាន់តែបានឃើញសារ ឆ្លើយឆ្លងបែបក្នុងន័យ វាយប្រហារគ្នាទៅវិញទៅមកនោះ ប្រៀបដូចជាអាយៃឆ្លើយឆ្លង ដោយខាងស្រីបានហែក កេរ្តិ៍ បង្អាប់កិត្តិយសរបស់លោកភ្លាមនោះ អ្នកដឹកនាំលោក វ៉ាត លីម៉េង បានឆ្លើយតបវិញ បែបក្នុងន័យចង់សម្រួលបញ្ចប់រឿងថា « ខ្ញុំshared ព័ត៌មានដែលនិយាយពី កញ្ញា Benny young គឺខ្ញុំចង់សំដៅទៅលើតំលៃទីផ្សារនៃការថត មិនមែនបានន័យថា ខ្ញុំនិយាយថាគាត់មិនគោរពពេល វេលាទេ ព្រោះគាត់នឹងខ្ញុំមិនដែលមានបញ្ហានឹងគ្នាទេ ហើយក៏ជាមនុស្សធ្លាប់ស្គាល់គ្នាដែរ... សុំទោសផង បើប៉ះពាល់កិត្តិយសណា benny young... ព្រោះខ្ញុំមិនបានតាំងចិត្តអោយទៅជាចឹងទេ.. ពួកយើងក៏បាននិយាយគ្នារួចរាល់ដែរ ហើយអំពីបញ្ហានេះ ពួកយើងនៅតែរាប់អានគ្នាធម្មតា...» ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload