ពី​ពហុ​កីឡដ្ឋាន​ក្លាយ​ជា​អាង​ហែល​ទឹក​ ក្រោយ​ភ្លៀង​មួយ​មេ​ធំ

ចិន ៖ ក្រោយពីទទួលរងឥទ្ធិពលព្យុះ ដែលបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដងវីថី ក៏ដូចជាទីកន្លែងសាធារណៈមួយចំនួននៅក្នុងទីក្រុង Ezhou ខេត្ត Hubei ត្រូវបានជនលិចទៅដោយទឹកភ្លៀង ក្នុងនោះពហុកីឡាដ្ឋានមួយកន្លែងក៏បានរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។

ដោយសារការជនលិចខ្លាំងពេក ពហុកីឡាដ្ឋាន Mingtang ដែលធ្លាប់តែមានទីលានទាត់បាល់ជាមួយនឹងស្មៅដ៏ខៀវស្រងាត់ បានប្រែក្លាយទៅជាអាចទឹកមួយយ៉ាងធំទៅវិញ។ ហើយរូបថតដែលថតបានទិដ្ឋភាពនៅពេលដែលពហុកីឡាដ្ឋាននោះជន់លិច ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងសំណាក់អ្នកលេងបណ្ដាញសង្គម។

គួរបញ្ជាក់ឲ្យដឹងផងដែរថា គ្រោះមហន្តរាយនៅចិនមួយនេះ ក៏បានធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធទីក្រុងជាច្រើន ជាងនេះទៅទៀតមនុស្សចំនួន ២៧ ត្រូវបានគេរាយការណ៍មកថាបានបាត់បង់ជីវិត និង ១៦ នាក់ផ្សេងទៀតបានបាត់ខ្លួន៕

ប្រភព ៖

  • ពី​ពហុ​កីឡដ្ឋាន​ក្លាយ​ជា​អាង​ហែល​ទឹក​ ក្រោយ​ភ្លៀង​មួយ​មេ​ធំ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:ចំនេះដឹង
Tags: