បើក​សម្ពោធ ភាពយន្ត​ចាយ​លុយ​ជាង៧ម៉ឺន​ដុល្លារ

​រឿង​ “អាស៊ុយទ្រីស្មោះ​ស្នេហ៍” របស់​ផលិតកម្ម BKS ​ដែល​ល្បី​ចាយ​លុយ​ជាង​៧ម៉ឺន​ដុល្លារ បាន​បើក​សម្ពោធ​ហើយ​កាល​ពី​ល្ងាច​មិញ​នៅ​រោង​ភាពយន្ត​ Major Cineplex by Cellcard បន្ទាប់​ពី​​ផលិត​ជិត​១ឆ្នាំ​មក។

 

បើក​សម្ពោធ ភាពយន្ត​ចាយ​លុយ​ជាង៧ម៉ឺន​ដុល្លារ

 

រឿង “អាស៊ុយទ្រីស្មោះ​ស្នេហ៍”  ដែល​ជា​វណ្ណកម្ម​ទី២​របស់​ផលិតកម្ម​មួយ​​នេះ គឺ​ជា​ខ្សែភាពយន្ត​បែប​កំប្លែង  ដោយ​ប្រជុំ​ទៅ​ដោយ​​តារា​ល្បីៗ​ជា​​ច្រើន។ តារា​ទាំង​អស់​នោះ​ មាន​ដូច​ជា  លោក ទេព រិនដារ៉ូ  ឈុន សុវណ្ណភក្ដី កញ្ញា គីម ច័ន្ទបរមី   អ្នក​នាង​ប៉ែន សុផានី អ្នក​នាង ​ប៉េង​ប៉ោង លោក ម៉ា ដូណា DJ ពាង DJ កូន​កណ្ដុរ និង​តារា​កំប្លែង​មួយ​ចំនួន​ទៀត។

 

លោក ឈុន សុវណ្ណភក្ដី  បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខ្សែភាពយន្ត​​ខាង​លើ ផលិតកម្ម​របស់​លោក​ បាន​ផលិត​ឡើង​យ៉ាង​សម្រិតសម្រាំង​​ជា​ខ្លាំង ទាំង​ការ​​ Make Up ​តារា​សម្ដែង ក៏​ដូច​ជា​បច្ចេកទេស​​កាមេរ៉ា​ជា​ដើម។ ក្នុង​នោះ​ដែរ​​ក្រៅ​​ពី​​ឈុត​កំប្លែង​​ជា​ច្រើន​ធ្វើ​ឲ្យ​ទស្សនិកជន​សើច​សប្បាយ ខាង​ផលិតកម្ម​បាន​បញ្ចូល​បទ​​ចម្រៀង​ជាង​១០បទ ​​​សុទ្ធតែ​​ជា ​Original Song ​ទាំង​អស់។

 

បើក​សម្ពោធ ភាពយន្ត​ចាយ​លុយ​ជាង៧ម៉ឺន​ដុល្លារ

 

ចាងហ្វាង​ផលិតកម្ម​រូប​នេះ​បាន​លើក​ឡើង​ថា ការ​បញ្ចូល​ Original Song​នេះ ខាង​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​កោត​សរសើរ​ផលិតកម្ម​​លោក​ជា​ខ្លាំង ព្រោះ​កន្លង​មក ​មិន​មាន​ផលិតកម្ម​ណា​មួយ​ បញ្ចូល​បទ​ចម្រៀង​ថ្មី​ច្រើន​ដូច​ផលិតកម្ម​លោក​ឡើយ។

 

ជាមួយ​នឹង​ការ​លើក​សរសើរ​ពី​នាយកដ្ឋាន​ភាពយន្ត ម្ចាស់​ផលិតកម្ម​ខាង​លើ​រំពឹង​ថា រឿង​ “អាស៊ុយទ្រីស្មោះ​ស្នេហ៍” នឹង​ទទួល​បាន​គាំទ្រ​ខ្លាំង​ជាង​ស្នាដៃ​ទី​រឿង​ “ដៃគូ​កម្ចាត់​ខ្មោច”។ លោក​បន្ត​ថា គ្រាន់​តែ​ផលិតកម្ម​​ចេញ Trailer ផ្លូវ​ការ​​លើ​បណ្ដាញ​សង្គម​មក​មាន ទស្សនិកជន ​Commend ចង់​មក​ទស្សនា​ច្រើន៕​

 

បើក​សម្ពោធ ភាពយន្ត​ចាយ​លុយ​ជាង៧ម៉ឺន​ដុល្លារ

 
បើក​សម្ពោធ ភាពយន្ត​ចាយ​លុយ​ជាង៧ម៉ឺន​ដុល្លារ

 

បើក​សម្ពោធ ភាពយន្ត​ចាយ​លុយ​ជាង៧ម៉ឺន​ដុល្លារ

 

បើក​សម្ពោធ ភាពយន្ត​ចាយ​លុយ​ជាង៧ម៉ឺន​ដុល្លារ

 

 

បើក​សម្ពោធ ភាពយន្ត​ចាយ​លុយ​ជាង៧ម៉ឺន​ដុល្លារ

 

បើក​សម្ពោធ ភាពយន្ត​ចាយ​លុយ​ជាង៧ម៉ឺន​ដុល្លារ

 

បើក​សម្ពោធ ភាពយន្ត​ចាយ​លុយ​ជាង៧ម៉ឺន​ដុល្លារ

 

បើក​សម្ពោធ ភាពយន្ត​ចាយ​លុយ​ជាង៧ម៉ឺន​ដុល្លារ

 

អត្ថបទ៖ ខុត សីហា