សាន​ ស្រី​ឡៃ ជម្រះ​មន្ទិល​រឿង​នាង​ដណ្តើម​ស្វាមី​គេ

ថ្មីៗ​នេះ​មាន​លេច​ចេញ​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​របស់​ សាន​ ស្រីឡៃ តាម​រយៈ​គណនី​បណ្តាញ​សង្គម​ហ្វេសប៊ុក​មួយ​បាន​លើក​ឡើង​ថា​នាង​មាន​ពាក់​ព័ន្ធ​នឹង​ស្វាមី​គេ​ ប៉ុន្តែ​យ៉ាង​ណា​មិញ​ជួប​ជាមួយ​សាមី​ខ្លួន​តាម​ទូរស័ព្ទ​អម្បាញ់មិញ​ នាង​អះអាង​ថា​ មិន​ដូច​អ្វី​ដែល​គេ​បាន​លើក​ឡើង​ឡើយ​។

 

សាន ស្រីឡៃ ថ្លែង៖ “មិន​ពិត​ទេបង គេ​និយាយ​អ្វី​ ក៏​និយាយ​ទៅ​បង​ រឿង​រ៉ាវ​នោះ​ តាំង​ពី​ជាង​១០​ឆ្នាំ​រវាង​ស្វាមី​ខ្ញុំ​ និង​ក្រុម​គ្រួសារ​គាត់​ចាស់​ ដែល​គាត់​បាន​ដាច់​ស្រេច​គ្នា​អស់​ហើយ​ ប៉ុន្តែ​ពេល​នេះ​គាត់​ជា​ស្វាមី​ខ្ញុំ​”។

 

សាន​ ស្រី​ឡៃ ជម្រះ​មន្ទិល​រឿង​នាង​ដណ្តើម​ស្វាមី​គេ
នេះ​ជា​គណនី​បណ្តាញ​សង្គម​ផុស​ថា​ សាន ស្រី​ឡៃ​ ពាក់​ព័ន្ធ​នឹង​ស្វាមី​គេ

 

ថ្មី​ៗ​​នេះ​ មាន​គណនី​ហ្វេស​ប៊ុក​មួយផុស​រូប​ ស្វាមី​របស់​ស្រី​ឡៃ និង​ក្រុម​គ្រួសារ​មួយ ​ដែល​ម្ចាស់​គណនី​បញ្ជាក់​ថា​ ជា​ក្រុម​គ្រួសារ​របស់​ស្វាមី​ ស្រីឡៃ​។ ជាមួយ​រូប​ភាព​នេះ ម្ចាស់​គណនី​នោះ នៅ​ភ្ជាប់​សារ​មក​ជាមួយ​​ថា​ ៖ “អ្នក​យក​ប្តី​គេ តើ​អ្នក​សប្បាយ​ចិត្ត​ទេ ចុះ​បើ​មាន​គេ​យក​យក​ប្តីនាង​វិញ​តើ​នាង​គិត​យ៉ាង​ណាដែល​ខ្ញុំ​ចង់​ប្រាប់​ថា​នាង​ពិតជា​ធ្វើ​ឲ្យ​ខូច​ដល់​មនុស្ស​ស្រី​ដទៃ​ទៀត…”។

 

ពាក់​ព័ន្ធ​ករណី​នេះ Top4 របស់​កម្មវិធី​លំដាប់​ពិភព​លោក The Voice Cambodia រដូវ​កាល​ទី​២​ បាន​ទទួល​ថា ត្រឹម​ត្រូវ​ខ្លះ​មែន ប៉ុន្តែ​ជា​រឿង​អតីត។ នាង​ថា  រឿង​រ៉ាវ​ស្វាមី​នាង​ និង​អ្នក​មុន​កើត​ឡើង​យូរ​ហើយ ហេតុអ្វី​បាន​ជា​មាន​គេ​គាស់​កកាយ​ឡើង​វិញ នៅ​ពេល​ដែល​នាង​កំពុង​មាន​កេរ្ត៍ឈ្មោះ​ក្នុង​ពិភព​សិល្បៈ​បែបនេះ? យ៉ាង​ណា​មិញ​នាង​ប្រាប់​ថា​ នាង​មិន​ខ្វល់​ឡើយ​ ចង់​ពួកគេ​និយាយ​អ្វី​ក៏​ដោយ​ចុះ​ ព្រោះ​រឿង​នេះ មិន​មែន​ជា​ការពិតឡើយ។

 

សាន​ ស្រី​ឡៃ ជម្រះ​មន្ទិល​រឿង​នាង​ដណ្តើម​ស្វាមី​គេ

រូបភាព៖ ហ្វេស​ប៊ុក ស្រីឡៃ
​​

 

“មិន​ដឹង​ជា​ពួកគេ​ គិត​ម៉េច​បាន​យក​រឿង​តាំង​ពី​ជាង​១០​ឆ្នាំ​មុន​មក​និយាយ ហើយ​ដល់​ពេល​នេះ ​ខ្ញុំ​មាន​មុខ​មាន​មាត់​ក្នុង​សិល្បៈ​តិចតួច​តាំង​លើក​រឿង​ដែល​ប៉ះពាល់​កិត្តិយស​ខ្ញុំ​មក​និយាយ​ តែ​ខ្ញុំ​សូម​ប្រាប់​ថា​មិន​មែន​ជាការពិត​ទេ”។ ស្រីឡៃ បញ្ជាក់។

 

កូន​ក្រុម​គ្រូបង្វឹក​ ពេជ្រ សោភា លើក​ឡើង​ទៀត​ថា​ នាង​ និង​ស្វាមី​រៀប​ការ​រួច​ត្រឹម​ត្រូវ​តាំង​ពី​ឆ្នាំ​២០០៨ មក​​ម្ល៉េះ​ មក​ដល់​បច្ចុប្បន្ន ​មាន​បុត្រ​២​នាក់​ហើយ ក្នុង​នោះ ម្នាក់​អាយុ​ ៧ឆ្នាំ និង​ម្នាក់​ទៀត​អាយុ៤​ឆ្នាំ។ ដូច្នេះ​នាង​សំណូម​ពរ​ទៅ​កាន់​បងប្អូន​សូម​ឈប់​មាន​ការ​យល់​ច្រលំ​ទៀត​ទៅ៕

 

អត្ថបទ​៖ ថា ម៉ាលីដា​​​