​BlackBerry ប្រកាស​ឈប់​ផលិត​​​ត្រកូល​ទូរសព្ទ​ Classic

​ក្រុមហ៊ុន​​​​​​​ BlackBerry បាន​សម្រេច​​ចិត្ត​ឈប់​ផលិត​ត្រកូល​ BlackBerry Classic ​ដែល​ជា​ម៉ូដែល​ទូរសព្ទ​​ប្រើ​​ក្ដារ​ចុច​ដ៏​ល្បី​ល្បាញ​មួយ។

 

​BlackBerry ប្រកាស​ឈប់​ផលិត​​​ត្រកូល​ទូរសព្ទ​ Classic

 

​អ្នក​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ BlackBerry លោក​ Ralph Pini បាន​សរសេរ​ថា​៖ ​​”ត្រកូល Classic ជា​ផលិត​ផល​​ដ៏​អស្ចារ្យ​មួយ​សម្រាប់​អតិថិជន​ ដោយ​អាច​បំពេញ​បាន​គ្រប់​តម្រូវ​ការ។ ប៉ុន្តែ Classic បាន​មាន​វត្តមាន​លើស​​ពេល​​​កំណត់​​សម្រាប់​ទីផ្សារ​ស្មាតហ្វូន​បច្ចុប្បន្ន។ ​យើង​បាន​ត្រៀម​​ជា​ស្រេច​​សម្រាប់​ការ​ផ្លាស់​ប្ដូរ​នេះ​ ដូច​នេះ​យើង​នឹង​អាច​ផ្ដល់​ជូន​ផលិតផល​ប្រសើរ​ជាង​នេះ​ទៅ​ឲ្យ​អតិថិជន”។

 

កន្លង​មក​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​ផ្សព្វផ្សាយ​ពី​ទូរសព្ទ​ស៊េរី​ថ្មី​របស់​​ BlackBerry ដែល​មាន​ឈ្មោះ​ថា​ Neon, Argon, និង​ Mercury ​ដោយ​ម៉ូដែល​ទាំង​បី​សុទ្ធ​តែ​មាន​ក្ដារ​ចុច៕

 

ចុច​អាន៖ ​លេច​រូបរាង​ទូរសព្ទ​​ស៊េរី​ថ្មី​​របស់​ Nokia ដើរ​ដោយ​ Android

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GSMArena​​​​​