បើកបរ​របៀបនេះ ចុះបើសួនច្បារ​ជាមនុស្សវិញ?

រាជធានី​ភ្នំពេញ ៖ រង្វង់​មូល​ស្ពាន​ព្រែក​សំរោង​ ស្ថិត​នៅ​ត្រើយ​ខាងកើត ​ដែល​កំពុង​តែ​ស្ថាបនា​ បានជួប​នូវ​ការ​ខូចខាត​មួយ​​ចំហៀង​ដោយ​សារ​តែ​រថយន្ត​ដឹក​ខ្សាច់​​ធុន​ធំ​មួយ​គ្រឿង ​បើក​​ក្នុង​ល្បឿន​លឿន ​ចុះ​ពីលើ​ស្ពាន​មិន​ប្រយ័ត្ន ជ្រុល​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៧ ​កក្កដា ​២០១៦ ​ក្នុងភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ។

រថយន្ត​បង្ក​ខាងលើ ជា​ប្រភេទ​រថយន្ត​ដឹក​ខ្សាច់​ធុន​​ធ្ងន់ យី​ឌុ​ប​ផ្ទុក​ខ្សាច់​ទម្ងន់​​រាប់​តោន ម៉ាកហ៊ី​យ៉ា​ន់​ដាយ ព​ណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-3576  ក្រោយ​បង្ក​ហេតុ​អ្នកបើកបរ​គេចខ្លួន​បាត់ ។

យោង​​តាម​សាក្សី​​ឱ្យ​ដឹង​ថា មុន​ពេល​គ្រោះថ្នាក់​រថយន្ត​​ដឹក​ខ្សាច់​ បាន​បើក​ឡើង​ស្ពាន​ព្រែក​សំរោង​ ក្នុង​ទិស​ដៅ​ពី​តា​ខ្មៅ ​ទៅ​ព្រែក​ឯង ។ លុះដល់​ពេល​ចុះ​ស្ពាន​ ស្រាប់តែ​រថយន្ត​​រេ​ចង្កូត​ទៅ​បុក​រង្វង់​មូល​តែ​ម្តង ​បណ្តាល​ឱ្យ​​រថយន្ត​ជាប់ផុង​ទៅ​មុខ​លែង​​រួច ។ ចំណែក​​រង្វង់​មូល​ខូច​មួយ​ចំហៀង ដោយឡែក​សំណង់​រូបសំណាក​ក្បាល​នាគ​ នៅ​ចំ​កណ្តាល​រង្វង់​មូល​មិន​រង​នូវ​ការ​ខូចខាត​នោះ​
ទេ ។

ក្រោយ​បង្កហេតុ​ អ្នកបើកបរ​រថយន្ត​ដឹក​ខ្សាច់​គេចខ្លួន​បាត់ស្រមោល ​ទុកតែ​រថយន្តឱ្យ​​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ យក​ទៅ​កាន់​ការិយា​ល័យ​ចរាចរណ៍​ជើង​គោករាជធានី​ភ្នំពេញ​ ។