ដែល​ឃើញ​ខ្មោច​ជិះ​ទោង​អត់​? បុរស់​ម្នាក់​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពេល​បានឃើញ​ទោង​យោល​តែ​គ្មាន​មនុស្ស​ជិះ (​មាន​វីដេអូ​)

6 Videos


ថ្មីៗនេះនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook គេបានចាប់អារម្មណ៍ខ្លាំងជាមួយវីដេអូឃ្លីបដែលបង្ហោះដោយបុរសម្នាក់ ហើយវីដេអូឃ្លីបនោះគឺបង្ហាញពីសកម្មភាពដ៏ចម្លែករបស់ទោងព័ណ៌ខៀវមួយដែលយោលយោគតែឯង ដោយគ្មានអ្នកណាម្នាក់យោលវាទាល់តែសោះ ហើយសម្រាប់ទិដ្ឋភាពដ៏ចម្លែកនេះត្រូវបានអ្នកលេងបណ្ដាញទំនាក់ទំនងសង្គម Facebook ជាច្រើននាក់សន្និដ្ឋានថាជាទង្វើរបស់ខ្មោច ។

P9

ដែល​ឃើញ​ខ្មោច​ជិះ​ទោង​អត់​? បុរស់​ម្នាក់​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពេល​បានឃើញ​ទោង​យោល​តែ​គ្មាន​មនុស្ស​ជិះ (​មាន​វីដេអូ​)

ប្រភពវីដេអូនេះដែរគឺចេញពីសួនកម្សាន្តមួយកន្លែងក្នុងទីក្រុង Warwick កោះ Rhode Island ភាគខាងជើងសហរដ្ឋអាមេរិក ហើយបើតាមការរៀបរាប់នៅក្នុងវីដេអូឃ្លីបរបស់បុរស់ម្នាក់ ហើយក៏ជាឪពុកម្នាក់ឈ្មោះ Scotty Denton បានឲ្យដឹងថា បន្ទាប់ពីបានជួបរឿងចម្លែកនេះកូនៗរបស់គាត់មិនហ៊ានចុះពីលើរថយន្តចេញទៅលេងនៅខាងក្រៅឡើយ ។ លោកថែមទាំងបានបញ្ជាក់ទៀតថា «វាជាការពិត! គ្មានអ្នកណាម្នាក់នៅពីលើវាឡើយ(នៅលើទោង) ហើយក៏មិនមែនដោយសារខ្យល់បក់ដែរ» ។

ដែល​ឃើញ​ខ្មោច​ជិះ​ទោង​អត់​? បុរស់​ម្នាក់​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពេល​បានឃើញ​ទោង​យោល​តែ​គ្មាន​មនុស្ស​ជិះ (​មាន​វីដេអូ​)

គួរបញ្ជាក់ដែរថា សម្រាប់វីដេអូឃ្លីបរយៈពេលជាង ១ នាទីខាងក្រោមនេះមានអ្នកចូលមើលនៅក្នុងបណ្ដាញសង្គម Facebook រហូតដល់ ៤.៥ លានដងឯណោះ ហើយម្នាក់ៗបាននិយាយដូចគ្នាថា ជាទង្វើរបស់ខ្មោច ។

ដែល​ឃើញ​ខ្មោច​ជិះ​ទោង​អត់​? បុរស់​ម្នាក់​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពេល​បានឃើញ​ទោង​យោល​តែ​គ្មាន​មនុស្ស​ជិះ (​មាន​វីដេអូ​)

ចង់ដឹងច្បាស់សូមទស្សនាវីដេអូឃ្លីប និង ជួយឲ្យយោបល់ទាំងអស់គ្នាថាតើវាជាអ្វីឲ្យប្រាកដ ៖
(ប្រភព៖ ឌាលលីមែល) កុសល