បទ​ថ្មី «​អូន​ទៅហើយ​» របស់ ពេជ្រ សោភា មាន​គេ Cover ភ្លូកទឹក​ភ្លូ​កដី (​មាន​វីដេ​អូ​)

6 Videos


ក្រោយពីតារាចម្រៀង ពេជ្រ សោភា បានបញ្ចេញបទចម្រៀងនិពន្ធថ្មីរបស់ខ្លួននៅលើទំព័រហ្វេសប៊ុក ដែលមានចំណងជើងថា «អូនទៅហើយ» បានធ្វើឱ្យមហាជន ជាពិសេសប្រិយមិត្តអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើល ព្រោះតែបទនេះភាពស្រងេះស្រងោចខ្លាំង ។ មិនតែប៉ុណ្ណោះអ្វីដែលគួរឱ្យកត់សម្គាល់នោះ បទ «អូនទៅហើយ» នេះ មានប្រិយមិត្តយកទៅ Cover ជាបន្តបន្ទាប់ឡើងភ្លូកទឹកភ្លូកដីល្បីពេញហ្វេសប៊ុក ក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃ ប៉ុណ្ណោះ ។

P9

បទ​ថ្មី «​អូន​ទៅហើយ​» របស់ ពេជ្រ សោភា មាន​គេ Cover ភ្លូកទឹក​ភ្លូ​កដី (​មាន​វីដេ​អូ​)

«អូនទៅហើយ» គឺជាចម្រៀង Original ថ្មីមួយទៀតរបស់តារាចម្រៀង ពេជ្រ សោភា ក្រោយពេលដែលនាងប្រកាសថាចាកចេញពីសិល្បៈ ។ ក្នុងនោះដែរ ក៏មានមហាជនជាច្រើន បង្ហាញពីអារម្មណ៍នឹករលឹកដល់តារាចម្រៀងរូបនេះ ក៏ដូចជាពាក្យជូនពរជាច្រើនឱ្យតារាចម្រៀង ពេជ្រ សោភា ឆាប់ជាសះស្បើយពីជំងឺ នឹងបានត្រឡប់វិលមកកំដរអារម្មណ៍អ្នកស្តាប់ និង អ្នកគាំទ្ររបស់នាងវិញ ។

បទ​ថ្មី «​អូន​ទៅហើយ​» របស់ ពេជ្រ សោភា មាន​គេ Cover ភ្លូកទឹក​ភ្លូ​កដី (​មាន​វីដេ​អូ​)

ជាមួយនឹងការយកបទថ្មី «អូនទៅហើយ» របស់ ពេជ្រ សោភា មក Cover នេះ អ្នកនាង ពេជ្រ សោភា ក៏បានឱ្យដឹងដែរថា អ្នកនាងនឹងជ្រើសរើសរកប្រិយមិត្តអ្នកគាំទ្រម្នាក់ដែល Cover បទនេះពីរោះ ហើយមានការចូល Wiews, Like និង Shara ច្រើនជាងគេ ដោយម្នាក់នោះនឹងទទួលបានកាដូពិសេសជា CD ដំបូងគេបង្អស់ពីនាង ហើយដែលមិនទាន់មានលក់នៅលើទីផ្សារ ។ អ្នកនាង ពេជ្រ សោភា បានបន្តទៀតថា នាងមានអារម្មណ៍រំភើបសប្បាយរីករាយខ្លាំងណាស់ ដែលបទថ្មីរបស់នាងទទួលបានការគាំទ្រ និង មានចំនួនប្រិយមិត្តយកទៅ Cover ជាបន្តបន្ទាប់ និង ភ្លូកទឹកភ្លូកដីដូច្នេះ ។

បទ​ថ្មី «​អូន​ទៅហើយ​» របស់ ពេជ្រ សោភា មាន​គេ Cover ភ្លូកទឹក​ភ្លូ​កដី (​មាន​វីដេ​អូ​)

គួរបញ្ជាក់ផងថា រហូតមកដល់ពេលនេះ គឺត្រឹមរយៈពេលតែ ៣ ថ្ងៃប៉ុណ្ណោះ (បង្ហោះថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០១៦ ដល់ ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០១៦) បទ «អូនទៅហើយ» របស់តារាចម្រៀង ពេជ្រ សោភា មានអ្នកចូលស្តាប់ជាង ៣៤០K ស្មើនឹងជាង ៣ សែននាក់ ហើយមានអ្នកចែកចាយតៗគ្នាដល់ទៅជាង ២ ម៉ឺននាក់ ដែលនេះជាតួលេខមួយច្រើនគួរឱ្យកត់សម្គាល់ ។

បទ​ថ្មី «​អូន​ទៅហើយ​» របស់ ពេជ្រ សោភា មាន​គេ Cover ភ្លូកទឹក​ភ្លូ​កដី (​មាន​វីដេ​អូ​)
បទ​ថ្មី «​អូន​ទៅហើយ​» របស់ ពេជ្រ សោភា មាន​គេ Cover ភ្លូកទឹក​ភ្លូ​កដី (​មាន​វីដេ​អូ​)

ខាងក្រោមនេះជាវីដេអូខ្លះៗដែលប្រិយមិត្តយកបទ«អូនទៅហើយ»របស់ ពេជ្រ សោភា មក Cover សូមទស្សនាដូចតទៅ ៖
សាកល