ដ្រូន Inspire 1 បញ្ជា​បាន​ពីរ​នាក់ ​ប្តូរ​កែវ​ឡែន​បាន ​ខ្លាំង​ជាង Phantom4 ពីរដង

DJI ថ្មីម៉ូដែល Inspire 1 អាចហោះហើរបានឆ្ងាយ និងអាចបញ្ជូនរូបមកវិញបានយ៉ាងច្បាស់ អាចរក្សាលំនឹងរូបភាពបានល្អ កាម៉េរ៉ាអាចដូរកែវឡែនបាន មានស្លាបធំ និងម៉ូទ័រ​កម្លាំងខ្លាំងធន់​នឹងសម្ពាធខ្យល់ជាង Phantom 3 ឬ 4។

 

ដ្រូន Inspire 1 បញ្ជា​បាន​ពីរ​នាក់ ​ប្តូរ​កែវ​ឡែន​បាន ​ខ្លាំង​ជាង Phantom4 ពីរដង

 

លោក ជេរី ថៃ (Jerry Thai) អ្នកជំនាញបង្ហោះ Drone មួយរូបបានប្រាប់ឱ្យដឹងថា Inspire 1 នេះជា Drone មួយប្រភេទ មានសមត្ថភាពខ្ពស់ក្នុង​ការ​ហោះ​ហើរ។ វា​មានលំនឹងល្អពេលកំពុងហោះ មានល្បឿនលឿន ហោះ​ហើរ​បាន​ចម្ងាយឆ្ងាយជាងធៀបនិង Drone ដទៃដូចជា Phantom 3 ឬ 4 ជាដើម។

 

កាន់​តែ​ពិសេស Inspire 1 អាច​បញ្ជា​បាន​​​ដោយ​មនុស្សពីរនាក់ ក្នុង​ការ​ផ្តិតយករូបភាពឬវីដេអូ ៣៦០ ដឺក្រេនៅលើអាកាស ថែម​ទាំង​អាច​ហោះហើរបាន​​ពេល​កំពុង​មាន​ភ្លៀង​ទៀត​ផង។

 

@តួខ្លួន និងការរចនា

 

ដ្រូន Inspire 1 បញ្ជា​បាន​ពីរ​នាក់ ​ប្តូរ​កែវ​ឡែន​បាន ​ខ្លាំង​ជាង Phantom4 ពីរដង

 

DJI ម៉ូឌែល Inspire 1 ថ្មីនេះមានរាងមាំ តួខ្លួនបំពាក់ដោយដែកអ៊ីណុក និងជើងមានគុណភាពល្អ ងាយស្រួលចាប់កាន់ មានទម្ងន់ប្រហែល ២ គីឡូក្រាម ស្លាប បួន អាចដោះចេញបានក្រោយពេលបង្ហោះរួច។ Drone នេះ​​​ហោះ​បាន​​ល្បឿនលឿន ២២ ម៉ែត្រក្នុងមួយវិនាទី និងហោះបានក្នុងរយៈកម្ពស់ខ្ពស់បំផុតដល់ទៅ ២ ០០០ ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ (កម្ពស់​ដែលអ្នកបញ្ជាឈរនៅ)។

 

@សមត្ថភាពកាមេរ៉ា

 

ដ្រូន Inspire 1 បញ្ជា​បាន​ពីរ​នាក់ ​ប្តូរ​កែវ​ឡែន​បាន ​ខ្លាំង​ជាង Phantom4 ពីរដង

 

ដ្រូន Inspire 1 បញ្ជា​បាន​ពីរ​នាក់ ​ប្តូរ​កែវ​ឡែន​បាន ​ខ្លាំង​ជាង Phantom4 ពីរដង

 

Inspire 1 បំពាក់ដោយកាមេរ៉ាដែលអាចបង្ហាញរូបភាព និង វីដេអូបានដល់កម្រិត 4K ដោយមានភ្ជាប់មកជាមួយ Len ដែលមាន Aperture កម្រិត 2.8 អាចប្តូរកែវ ឡែនបាន អាចថតវីដេអូប្រភេទ Row Video ឬវីដេអូដែលអាចចាប់ សកម្មភាពផ្សេងៗបានដូចជា សកម្មភាពលេងកីឡាជាដើម ហើយថតបានឆ្ងាយ និងមានកម្រិត​​ល្អៀងត្រឹមតែ ៣០ ដឺក្រេប៉ុណ្ណោះ។

 

*ចំពោះ​តម្លៃ Inspire 1 មាន​តម្លៃ​ប្រហែល ២ ៧០០ ដុល្លារ

 

ទស្សនាវីដេអូបង្ហាញលក្ខណះសម្បត្តិរបស់ Inspire 1៖

 

 

ចុចអាន៖ DJI Phantom 4 ​កាមេរ៉ា​ Drone ​ស៊េរី​ថ្មី​ដែល​អាច​ហោះហើរ​​បាន​ដោយ​ខ្លួន​ឯង

 

 អត្ថបទ៖ រក្សា