នរក​លើដី នៃ​ជីវិត​ស្រី​សោភិនី​បង់​ក្លា​ដេ​ស

វេបសាយ វ័រស៊ីងតុន ផុស របស់សហរដ្ឋអាមេរិក បានផ្សាយរូបភាពរបស់ សេនដា ហយន៍ ពីជីវិតអាជីពស្រីសោភិនី (ស្រីលក់ខ្លួន) នៅក្នុងទីក្រុងកាន់ប៉ារ៉ា ភាគកណ្តាលប្រទេសបង់ក្លាដេស ។

នៅទីនោះ នារីភាគច្រើនមានអាយុត្រឹម ១២-១៤ ឆ្នាំ មកពីគ្រួសារក្រីក្រ និង ការជួញដូរផ្លូវភេទ ។ ពួកនាងគ្មានសិទ្ធិសេរីភាពទេ មានតែបំណុលជំពាក់វាក់វិន មិនអាចទុកដាក់ប្រាក់នឹងខ្លួនដែលរកបានឡើយ និង ស្ថិតក្រោមការយាមកាមពី «មេបន» និង បក្ខពួក មិនឱ្យចេញដើរហើរទៅខាងក្រៅបានឡើយ ។

នេះផ្ទះបន ដែលហៅថា «ទាសករផ្លូវភេទ» ឬ ជានរកអវចី ។ មានរឿងដ៏គួរឱ្យអណោចអធមមួយទៀត គឺប្រសិនពួកនាងៗសងបំណុលឱ្យមេបនអស់ក្នុងរយៈពេល ១-៥ ឆ្នាំ នោះនឹងក្លាយជាស្រីសោភិនីមានសេរីភាព អាចរើសភ្ញៀវដែលចូលមករួមភេទបាន អាចទុកប្រាក់នៅនឹងខ្លួនឯងបាន និង អាចចេញទៅក្រៅបានដែរ តែគួរឱ្យសោកសៅណាស់ ដែលនារីៗទាំងនោះ ត្រូវបោះត្រាពីសង្គមខាងក្រៅ ។ មួយចំនួនតូចត្រូវអាស្រ័យនៅផ្ទះបនបន្តទៀត អាចលក់ខ្លួនរកប្រាក់ចិញ្ចឹមគ្រួសារបាន ។

13615044_369228129867960_7187025548196214159_n

ទោះជាយ៉ាងណា បង់ក្លាដេសគឺជាប្រទេសមូស្លីមមួយក្នុងចំណោមប្រទេសមូស្លីមនៅលើពិភពលោក ដែលរបរពេស្យាកម្ម ចាត់ទុកជារបរស្របច្បាប់ ។ ប៉ុន្តែកាលពីចុងឆ្នាំ ២០១៤ ក៏មានសមាគមអ្នកច្បាប់ស្ត្រីបង់ក្លាដេសបានដាក់ញ្ញត្តិតវ៉ាមួយជូនទៅតុលាការកំពូលថា អំពើពេស្យាចារជាអំពើខុសច្បាប់ ៕

13566988_369227776534662_1702967271540055090_n

13567436_369227719868001_649603724716194067_n

13592245_369228136534626_3078430765601734214_n

ប្រភពៈ pmhotnews


Related Posts