រកឃើញសហគ្រិនវ័យក្មេងឆ្នើមៗទាំង១២ ឆ្ពោះទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

ជាកម្មវិធីប្រកួតប្រជែងយកតំណែងសហគ្រិនវ័យក្មេងកម្ពុជាឆ្នើមៗប្រចាំឆ្នាំ២០១៦​ ឬ (CYRA 2016) ក្រោមការរៀបចំកម្មវិធីដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ​សាខាមេគង្គ (JCI Mekong) នៅពេលនេះ ​បានរក​ឃើញបេក្ខបុរស​ និងបេក្ខស្រ្តីដែលជាសហគ្រិនវ័យក្មេងដ៏ឆ្នើមៗចំនួន១២រូប​ ដើម្បីឈានទៅប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​នៅចុងខែកក្កដាខាងមុខនេះ ។​
បើតាមប្រសាសន៍របស់លោកស្រី ​ប៉ោ ជូ​ ប្រធានគម្រោង​ និងជាប្រធានទទួលបន្ទុកកិច្ចការពាណិជ្ជកម្មរបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា​ សាខាមេគង្គ២០១៦​ បានថ្លែងថា៖ ​បេក្ខជនទាំង១២រូប​ ដែលមានស្រ្តី​ចំនួន៦រូប និងបុរសចំនួន៦រូប ​គឺពួកគេត្រូវឆ្លងកាត់វគ្គពិបាកៗច្រើន​ និងតម្រូវឱ្យគោរពតាមលក្ខណ្ឌទាំង៦ចំណុចសំខាន់ៗរបស់កម្មវិធី ​ទម្រាំតែពួកគេអាចឈានទៅប្រកួតនៅវគ្គបន្ត ​ដែលលក្ខណ្ឌទាំងនោះមានដូចជា៖ ​​-ត្រូវតែជាសហគ្រិនវ័យក្មេង អាយុចាប់ពី១៨-៤៥ឆ្នាំ​-ត្រូវតែជាម្ចាស់អាជីវកម្មមួយ​ ដែលត្រូវបានបង្កើតឡើងដំបូងគេបង្អស់នៅកម្ពុជា ​និងត្រូវមានភាគហ៊ុន យ៉ាងហោចណាស់៥១%​ គ្រប់គ្រងដោយជនជាតិខ្មែរ​-អាជីវកម្មត្រូវចុះបញ្ជីការឱ្យបានត្រឹមត្រូវតាមច្បាប់​ និងអាជីវកម្មត្រូវដំណើរការយ៉ាងហោចណាស់រយៈពេល២ឆ្នាំ​-អាជីវកម្មត្រូវមានបុគ្គលិកអចិន្ត្រៃយ៍យ៉ាងហោចណាស់៥នាក់​-សហគ្រិនមិនត្រូវបានរកឃើញថាមានជាប់ខ្សែស្រឡាយជាមួយគណកម្មការជ្រើសរើស​ និងអ្នករៀបចំកម្មវិធី​-មិនត្រូវជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ / ​ផ្ដល់អាទិភាពដល់សហគ្រិនជាស្រ្តី ។​ រីឯការដាក់ពិន្ទុវិញ ​លោកស្រី ប៉ោ ជូ បានបញ្ជាក់ថា៖ ​ដើម្បីចម្រាញ់ឱ្យឃើញថានរណាពូកែជាងនរណា​ គឺគណកម្មការនឹងផ្ដល់ពិន្ទុ៥%​សម្រាប់​ចំនួនគាំទ្រនៅលើបណ្ដាញសង្គម ​Facebook, ​និង១៥%ទៅលើសមត្ថភាពក្នុងការធ្វើបទបង្ហាញរបស់បេក្ខជននីមួយៗ ។​
សហគ្រិនវ័យក្មេងឆ្នើមកម្ពុជាទាំង១២ រូប​ រួមមាន ៖​1.    លោក ឆាង ប៊ុនលាង នាយកប្រតិបត្តិ​ Brown Coffee Co.,Ltd​2.   ​ លោក ឡូវ ឆៃហេង ប្រធានក្រុមហ៊ុនលក់ទំនិញអនឡាញ ​ Ecamshopping​3.  ​  លោកស្រី ឌិត នីតា នាយិកាគ្រឹះស្ថានហិរញ្ញវត្ថុ​ Camma Microfinance Limited​4.    ​លោក ហេង ម៉េងហូ ​ប្រធានក្រុមហ៊ុនសន្តិសុខ​ Libra Private Security Co., Ltd.​5.  ​  លោក  អ៊ឺម ភិនសារិទ្ធ ប្រធានក្រុមហ៊ុនសន្តិសុខ​ IPS Security Service Co., Ltd​6.   ​​ លោកស្រី គង់ សូរីតា នាយិកាក្រុមហ៊ុនសេវាកម្ម​ GPS ,​ Ocean Technology Co., Ltd​7. ​   ​លោក ឡាយ គីមសួរ ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ​អចលនទ្រព្យ ​និងបដិសណ្ឋារកិច្ចSUORKEAR INVESTMENT Co., Ltd​​8.    លោកស្រី នីវ នារីបញ្ជពិសី នាយិកាក្រុមហ៊ុន​ ទេសចរណ៍ ​All Dreams (Cambodia) Co. Ltd.​​9.    លោកស្រី  ពុធ ធីតា ​នាយិកាក្រុមហ៊ុនផ្តត់ផ្គង់បរិក្ខារ ប្រេង និង ឧស្ម័នOil & Gas Equipment Supply Co., Ltd​10.  លោកស្រី សុខ គន្ធា ​នាយិកាក្រុមហ៊ុន ​ទេសចរណ៍ Sky King​11.  លោក សុខ សុភមង្គល  ​ប្រធានក្រុមហ៊ុន​ បច្ចេកវិទ្យាកុំព្យូទ័រCodingate​12.  លោកស្រី  ឧកញ្ញា ស្រ៊ាត មុំសុភា​ នាយិកាក្រុមហ៊ុន ទេសចរណ៍​  SOPHIYA Travel & Tours​
សម្រាប់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ គឺគណកម្មការនឹងដាក់ពិន្ទុ និងជ្រើសរើសយកតែបេក្ខបុរស-ស្រ្តីចំនួនតែ៤រូបប៉ុណ្ណោះ ​ដើម្បីគ្រងពានរង្វាន់សហគ្រិនវ័យក្មេងប្រចាំឆ្នាំ២០១៦ ​មានដូចជា៖ ​ពានរង្វាន់សហគ្រិន​ឆ្នើមប្រចាំឆ្នាំ២០១៦,​ សហគ្រិនឆ្នើមផ្នែកសង្គម,​ សហគ្រិនឆ្នើមស្ត្រី និង សហគ្រិនវ័យឆ្លាតផ្នែកបច្ចេកវិទ្យា ៕​

រកឃើញសហគ្រិនវ័យក្មេងឆ្នើមៗទាំង១២ ឆ្ពោះទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររកឃើញសហគ្រិនវ័យក្មេងឆ្នើមៗទាំង១២ ឆ្ពោះទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររកឃើញសហគ្រិនវ័យក្មេងឆ្នើមៗទាំង១២ ឆ្ពោះទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររកឃើញសហគ្រិនវ័យក្មេងឆ្នើមៗទាំង១២ ឆ្ពោះទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររកឃើញសហគ្រិនវ័យក្មេងឆ្នើមៗទាំង១២ ឆ្ពោះទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ដោយ៖ ឈូក ស
Cool FM