យន្តហោះ​ចម្បាំង​ចិន និង​ជប៉ុន​ហោះ​វិះ​បុក​គ្នា​នៅ​សមុទ្រ​ចិន​ខាង​កើត ហើយ​បាញ់​រ៉ាដា​វាយប្រហារ​ទៀត

ភាគីជម្លោះ២នៃតំបន់សមុទ្រចិនខាងកើត នោះគឺចិន និងជប៉ុន វិះតែនឹងមានការប៉ះទង្គិចគ្នាផ្នែកទ័ពអាកាស បន្ទាប់ពីយន្តហោះចម្បាំងរបស់ប្រទេសទាំង២នេះ ហោះវិះតែនឹងប៉ះគ្នា ហើយថែមទាំងមានការបាញ់ Fire-control radar សំដៅលើយន្តហោះចម្បាំងរបស់គូបដិបក្ខទៀតផង ដែលការប្រឈមមុខគ្នានោះ ត្រូវបានគេចាត់ទុកថាជាការបង្ករឿងកាន់តែខ្លាំងឡើង រវាងសត្រូវធំទាំង២នេះ ។
ចិន និងជប៉ុនបានចំណាយពេលអស់ជាង២ឆ្នាំ ដើម្បីប្រឈមមុខដាក់គ្នា ជុំវិញបញ្ហាដែនសមុទ្រនៅតំបន់សមុទ្រចិនខាងកើត ហើយប្រទេសទាំង២នេះ បានធ្វើការចល័តទ័ព និងដាក់ពង្រាយយោធារបស់ខ្លួននៅតំបន់ជម្លោះនោះ ដើម្បីបង្ហាញអំណាចរៀងៗខ្លួន ។
ភាគីទាំង២បានទទួលស្គាល់ថា យន្តហោះចម្បាំង SU-30 ចិន២គ្រឿង បានប្រឈមមុខដាក់គ្នាជាមួយនឹងយន្តហោះចម្បាំង F-15 ជប៉ុន២គ្រឿងទៀត នៅសមុទ្រចិនខាងកើត ដែលនៅទីនោះជប៉ុនបានអះអាងថា ជាកោះ Senkaku របស់ខ្លួន ដោយឡែកចិនវិញអះអាងថា ជាកោះ Diaoyu របស់ខ្លួន ។
មិនតែប៉ុណ្ណោះ ប្រទេសទាំង២បានអះអាងថា យន្តហោះរបស់គូបដិបក្ខសុទ្ធតែបានបំពានតំបន់ការពារដែនអាកាស ដែលតម្រូវឲ្យយន្តហោះទាំងអស់ផ្ដល់ព័ត៌មានពីអត្តសញ្ញាណរបស់ខ្លួនដល់ម្ចាស់ទឹកដី ហើយការប្រឈមមុខគ្នានេះ ចិនបានចោទជប៉ុនថា បានប្រើ Fire-control radar មកលើយន្តហោះរបស់ខ្លួន ព្រមទាំងមានបាញ់ Infrared flares ក្នុងពេលយន្តហោះចិនបើកចេញទៀតផង តែការចោទប្រកាន់នេះ ត្រូវបានជប៉ុនបដិសេធចោល ។

គួរបញ្ជាក់ថា នារយៈប៉ុន្មានខែចុងក្រោយនេះ សកម្មភាពរបស់យោធាចិននៅសមុទ្រចិនខាងកើត មានការកើនឡើងខ្លាំង ទាំងកងទ័ពជើងទឹក និងកងទ័ពអាកាស នេះបើយោងតាមការឲ្យដឹងរបស់មន្ត្រីជប៉ុន ជាហេតុធ្វើឲ្យជប៉ុនត្រូវបញ្ជូនបន្ថែមនូវយន្តហោះចម្បាំង ច្រើនជាងមុនដល់ទៅជិត២ដង ដើម្បីទប់ទល់ជាមួយសត្រូវចិន ៕

បញ្ជាក់ Fire-control radar ជារ៉ាដាមួយប្រភេទ ដែលត្រូវបានគេរចនាឡើងដើម្បីផ្ដល់ព័ត៌មានពីរយៈចម្ងាយ និងចាប់គោលដៅបានយ៉ាងច្បាស់លាស់ ដើម្បីធ្វើការវាយប្រហារ ។

យន្តហោះ​ចម្បាំង​ចិន និង​ជប៉ុន​ហោះ​វិះ​បុក​គ្នា​នៅ​សមុទ្រ​ចិន​ខាង​កើត ហើយ​បាញ់​រ៉ាដា​វាយប្រហារ​ទៀត យន្តហោះ​ចម្បាំង​ចិន និង​ជប៉ុន​ហោះ​វិះ​បុក​គ្នា​នៅ​សមុទ្រ​ចិន​ខាង​កើត ហើយ​បាញ់​រ៉ាដា​វាយប្រហារ​ទៀត

ប្រភព៖ kqube

  • យន្តហោះ​ចម្បាំង​ចិន និង​ជប៉ុន​ហោះ​វិះ​បុក​គ្នា​នៅ​សមុទ្រ​ចិន​ខាង​កើត ហើយ​បាញ់​រ៉ាដា​វាយប្រហារ​ទៀត已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:ជីវិតនិងសង្គម
Tags: