ជាង​ ១០​ ឆ្នាំ​ទើប​ដឹង​ថា​ ធ្វើ​សង្គ្រាម​បណ្ដេញ​ សាដាម ហ៊ូសេន​ គឺ​ជា​កំហុស​​ដ៏​ធំ​មួយ​

របាយការណ៍ ១៥០ ទំព័រ ស្ដីអំពីការស៊ើបអង្កេតទៅលើការចូលរួមរបស់ចក្រភពអង់គ្លេស ក្នុងសង្គ្រាមនៅប្រទេស អីុរ៉ាក់ ឆ្នាំ ២០០៣ ត្រូវបានចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញ បង្កការភ្ញាក់ផ្អើលទូទាំងពិភពលោក និងធ្វើឲ្យពលរដ្ឋអង់គ្លេសខឹងសម្បារយ៉ាងខ្លាំង ។

របាយការណ៍បញ្ជាក់ថា ចក្រភពអង់គ្លេស បានសម្រេចចិត្តចូលរួមជាមួយសហរដ្ឋអាមេរិក ធ្វើសង្គ្រាមទម្លាក់របបលោក សាដាម ហ៊ូសេន ទាំងមិនទាន់បានពិនិត្យល្អិតល្អន់ទៅលើជម្រើសដទៃក្រៅពីការធ្វើសង្គ្រាម ម្យ៉ាងវិញទៀត ការលុកលុយប្រទេស អ៊ីរ៉ាក់ ផ្អែកលើព័ត៌មានស៊ើបការណ៍ដែលមិនត្រឹមត្រូវរបស់ CIA និងភ្នាក់ងារឯទៀត ដែលអះអាងថា អីុរ៉ាក់ មានអាវុធមហាប្រល័យ ប៉ុន្តែការពិត អីុរ៉ាក់ ពុំមានអាវុធទាំងនោះឡើយ ។

ប្រធានក្រុមស៊ើបអង្កេតលោក ចន ឈីលខត់ (John Chilcot) រកឃើញថា សកម្មភាពយោធា គឺពិតមិនមែនជាជម្រើសចុងក្រោយដែលមិនអាចជៀសវាងបាន សម្រាប់ស្ថានភាពប្រទេស អ៊ីរ៉ាក់ ដែលត្រូវប្រើប្រាស់កងទ័ព ហើយព័ត៌មានចារកម្មជាច្រើនដែលមិនពិត ជាមូលហេតុជំរុញឲ្យចក្រភពអង់គ្លេស សម្រេចចិត្តធ្វើសង្គ្រាម ។

របាយការណ៍ដែលចេញកាលពីថ្ងៃពុធ ក៏បានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រី តូនី ប៊្លែរ ជាអ្នកទទួលខុសត្រូវចំពោះការបញ្ជូនទ័ពទៅកាន់ប្រទេស អីុរ៉ាក់ ហើយប៉ុន្មានខែមុនពេលសង្គ្រាមចាប់ផ្ដើម លោក ប្ល៊ែរ ព្រមទាំងបានបញ្ជាក់ប្រាប់អតីតប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចច ប៊ូស (George W. Bush) ថា “ខ្ញុំនឹងនៅជាមួយអ្នកជានិច្ច ទោះជាមានអ្វីកើតឡើងក៏ដោយទាក់ទងនឹងបញ្ហាប្រទេស អីុរ៉ាក់” ។

លោក ប្ល៊ែរ ទទួលស្គាល់ថាពិតចំពោះរបាយការណ៍ទាំងនោះ ប៉ុន្តែលោកបានការពារគោលជំហររបស់ខ្លួន ដោយអះអាងថា ពិភពលោកមានសុវត្ថិភាពជាងមុន នៅពេលគ្មានមេដឹកនាំផ្ដាច់ការ សាដាម ហ៊ូសេន ។ បាតុកររាប់រយនាក់ ប្រមូលផ្ដុំគ្នានៅខាងមុខមជ្ឈមណ្ឌល ម្ចាស់ក្សត្រី អ៊ីលីហ្សាបេតទីពីរ ក្នុងទីក្រុង ឡុងដុង ក្រោយការចេញរបាយការណ៍ ដោយមានសមាជិកគ្រួសារទាហាន អង់គ្លេស ដែលស្លាប់ក្នុងសង្គ្រាមនៅ អីុរ៉ាក់ តវ៉ាថ្កោលទោសចំពោះការសម្រេចចិត្តចូលរួមក្នុងសង្គ្រាមរបស់ ចក្រភពអង់គ្លេស នាពេលនេះ ។

សាច់ញាតិទាហានពលីមួយចំនួន ក្នុងចំណោមទាហាន អង់គ្លេស ១៧៩ នាក់ស្លាប់ អំឡុងសង្គ្រាមនៅ អីុរ៉ាក់ និយាយថា គ្រាន់តែឃើញរបាយការណ៍នោះភ្លាម ពួកគេមានអារម្មណ៍ខឹងសម្បារចំពោះលោក តូនី ប្ល៊ែរ និងលោក ប៊ូស ដែលបានសម្រេចធ្វើសង្គ្រាមប្រឆាំងនឹង សាដាម ហ៊ូសេន ដែលពុំមានការគំរាម ហើយពួកគេខឹង ។

អ្នកតវ៉ានិយាយថា របាយការណ៍ស្ដីអំពីការស៊ើបអង្កេតទៅលើការចូលរួមរបស់ចក្រភពអង់គ្លេស ក្នុងសង្គ្រាមនៅ អីុរ៉ាក់ ឆ្នាំ ២០០៣ ត្រូវបានចេញផ្សាយ វាបង្ហាញឲ្យឃើញថា លោក ប្ល៊ែរ ដឹកនាំប្រទេសខុស ដោយសារមិនបាននាំយកបញ្ហាទៅពិភាក្សាក្នុងសភា ប៉ុន្តែបែរជាសន្យាជាមួយលោក ប៊ូស ធ្វើឲ្យទាហានរាប់រយនាក់ស្លាប់ ក្នុងសង្គ្រាមដែលមិនគួរកើតឡើង ហើយដំបន់ដែលគួរមានស្ថិរភាព បែរជាគ្មានស្ថិរភាព ព្រមទាំងធ្វើឲ្យកើតមានភេរវកម្ម ។

លោក ប្ល៊ែរ គួរតែចងកខ្លួនឯងដោយសារតែភាពអាម៉ាស់នេះ ដូច្នេះ គឺនាយករដ្ឋមន្ត្រី ចក្រភពអង់គ្លេស តូនី ប្ល៊ែរ និងប្រធានាធិបតី សហរដ្ឋអាមេរិក ចច ប៊ូស ដែលធ្វើឲ្យពិភពលោកដែលមានសុវត្ថិភាព ទៅជាគ្មានសុវត្ថិភាព ។ ចំណែកនាយករដ្ឋមន្ត្រី ដេវីត កាម៉េរុន និយាយថា របាយការណ៍នោះ គួរត្រូវបានសិក្សាស្វែងយល់ ហើយមេរៀននេះគឺសម្រាប់បទពិសោធន៍ពេលអនាគត ៕

ជាង​ ១០​ ឆ្នាំ​ទើប​ដឹង​ថា​ ធ្វើ​សង្គ្រាម​បណ្ដេញ​ សាដាម ហ៊ូសេន​ គឺ​ជា​កំហុស​​ដ៏​ធំ​មួយ​ជាង​ ១០​ ឆ្នាំ​ទើប​ដឹង​ថា​ ធ្វើ​សង្គ្រាម​បណ្ដេញ​ សាដាម ហ៊ូសេន​ គឺ​ជា​កំហុស​​ដ៏​ធំ​មួយ​ ជាង​ ១០​ ឆ្នាំ​ទើប​ដឹង​ថា​ ធ្វើ​សង្គ្រាម​បណ្ដេញ​ សាដាម ហ៊ូសេន​ គឺ​ជា​កំហុស​​ដ៏​ធំ​មួយ​

ប្រភព៖ kqube

  • ជាង​ ១០​ ឆ្នាំ​ទើប​ដឹង​ថា​ ធ្វើ​សង្គ្រាម​បណ្ដេញ​ សាដាម ហ៊ូសេន​ គឺ​ជា​កំហុស​​ដ៏​ធំ​មួយ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:ជីវិតនិងសង្គម
Tags: