មាន​ឃើញ​អត់ ​អ្នក​គាំទ្រ ​រំលឹក​គុណ វណ្ណ ម៉ូលីវណ្ណ អ្នក​កសាង​ពហុ​កីឡដ្ឋាន​ជាតិ

ក្នុងជំនួបមិត្តភាពក្រុម U16 កម្ពុជា និង U16 មីយ៉ាន់ម៉ា កាលពីល្ងាចម្សិលមិញនេះ មានអ្នកគាំទ្រមួយក្រុមបានធ្វើបដាលើកឡើង ដែលមានរូបថតស្ថាបត្យករជើងចាស់ វណ្ណ ម៉ូលីវណ្ណ អមជាមួយពាក្យមួយឃ្លាដែលសរសេរ “កន្លែងដែលអ្នកកំពុងអង្គុយនេះ គឺគាត់ជាអ្នកសាងសង”។

មាន​ឃើញ​អត់ ​អ្នក​គាំទ្រ ​រំលឹក​គុណ វណ្ណ ម៉ូលីវណ្ណ អ្នក​កសាង​ពហុ​កីឡដ្ឋាន​ជាតិ

ការធ្វើដូច្នេះ អាចសបញ្ជាក់ឱ្យឃើញថាកូនខ្មែរគ្រប់រូប មិនដែលភ្លេចនូវគុណបុណ្យដែល លោក វណ្ណ ម៉ូលីវណ្ណ បានកសាងឡើងទុកឱ្យកូនខ្មែរជំនាន់ក្រោយនោះទេ។ ពហុកីឡដ្ឋានជាតិនេះ ជាស្នាដៃមួយដែលស្ថាបត្យកររូបនេះ បានកសាងឡើងអំឡុងឆ្នាំ១៩៦៣ ហើយប្រើពេល១ឆ្នាំដើម្បីធ្វើវាឱ្យរួចរាល់។ វាជាកីឡដ្ឋានជាតិរបស់កម្ពុជា ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន៥០ ០០០ នាក់។

ខាងក្រោមនេះជាស្នាដៃរបស់លោក វណ្ណ ម៉ូលីវណ្ណ៖
-សាលសន្និសីទចតុមុខ
-វិមានឯករាជ្យ
-ពហុកីឡដ្ឋានជាតិអូឡាំពិក
-សំណង់«ផ្ទះ១០០» ដែលត្រូវបានសាងសង់សម្រាប់បុគ្គលិកធនាគារជាតិកម្ពុជាស្នាក់នៅ (១៩៦៥-១៩៦៧)
-វិមានរដ្ឋចំការមន
-សាលមហោស្រពជាតិសុរាម្រឹត (សាលមហោស្រពនេះត្រូវភ្លើងឆេះ កាលពីឆ្នាំ១៩៩៤ ហើយមហោស្រពនេះមិនដែលត្រូវបានជួសជុលឡើងវិញឡើយ។)
-អនុវិទ្យាល័យបណ្តុះបណ្តាលគ្រូបង្រៀន
-វិទ្យាស្ថានភាសាបរទេស៕

ប្រភព៖ sabay

  • មាន​ឃើញ​អត់ ​អ្នក​គាំទ្រ ​រំលឹក​គុណ វណ្ណ ម៉ូលីវណ្ណ អ្នក​កសាង​ពហុ​កីឡដ្ឋាន​ជាតិ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:កំសាន្ត
Tags: