តៃវ៉ាន់ ត្រៀមខ្លួន​ប្រឈម​នឹង កំពូល​ខ្យល់ព្យុះ​ទីហ្វុង Nepartak នា​ល្ងាច​នេះ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តៃវ៉ាន់កំពុងតែត្រៀមខ្លួនប្រឈមនឹង កំពូលខ្យល់ព្យុះទីហ្វុង Nepartak ដំបូងបង្អស់ក្នុងឆ្នាំ២០១៦នេះ ដែលត្រូវបានគេចាត់ចូលជា កំពូលខ្យល់ព្យុះទីហ្វុងប្រភេទទី៥ (Category 5) ដោយសារវាមានល្បឿនខ្យល់ខ្លាំងរហូតដល់ទៅ ២៥៧គីឡូម៉ែត្រក្នុងមួយម៉ោង។

តៃវ៉ាន់ ត្រៀមខ្លួន​ប្រឈម​នឹង កំពូល​ខ្យល់ព្យុះ​ទីហ្វុង Nepartak នា​ល្ងាច​នេះ

កងទ័ពជើងទឹក Joint Typhoon Warning Center ឬហៅកាត់ថា JTWC បានដំឡើងប្រភេទរបស់កំពូលខ្យល់ព្យុះទីហ្វុង Nepartak នេះ ពីប្រភេទទី៤ (មានល្បឿនយ៉ាងតិចពី ២០៩ ទៅ ២៥១គីឡូម៉ែត្រក្នុងមួយម៉ោង) ទៅជាប្រភេទទី៥ (មានល្បឿនយ៉ាងតិច ២៥៤គីឡូម៉ែត្រក្នុងមួយម៉ោង) កាលពីថ្ងៃពុធ ទី០៦ ខែកក្កដា ម្សិលមិញនេះ ខណៈតៃវ៉ាន់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមជាមួយគ្រោះធម្មជាតិ នាល្ងាចថ្ងៃព្រហស្បតិ៍នេះ ( ម៉ោងក្នុងតំបន់)។ ជាមួយគ្នានេះដែរ ការព្យាករណ៍មួយចំនួនបានព្រមានថា កំពូលខ្យល់ព្យុះទីហ្វុង Nepartak អាចពង្រឹងកម្លាំង ឬល្បឿនរបស់វាកាន់តែខ្លាំងបន្ថែមទៀត។

រូបភាពពីផ្កាយរណបជាច្រើនសន្លឹកបង្ហាញពីកម្លាំង និងទ្រង់ទ្រាយដ៏ធំនៃខ្យល់ព្យុះទីហ្វុងនេះ ក៏ត្រូវបានបង្ហោះ និងចែកចាយនៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃពុធ ម្សិលមិញផងដែរ។ ការព្យាករចុងក្រោយពី JTWC បង្ហាញឲ្យឃើញថា ខ្យល់ព្យុះទីហ្វុង Nepartak នេះ នឹងវាយប្រហារដោយផ្ទាល់ ទៅលើរាជធានីតៃប៉ិ នៅថ្ងៃព្រហស្បតិ៍នេះតែម្ដង។

គួររំលឹកផងដែរថា ភាគខាងត្បូងប្រទេសចិន ដែលកំពុងជួបប្រទះគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ក៏កំពុងតែត្រៀមខ្លួនប្រឈមនឹងភ្លៀងធ្លាក់ដ៏ធំ នៅចុងសប្តាហ៍នេះផងដែរ។ គួរបញ្ជាក់ថា យ៉ាងហោចណាស់មនុស្សចំនួន ១២៨នាក់បានស្លាប់បាត់បង់ជីវិតរួចមកហើយ ដោយសារតែគ្រោះទឹកជំនន់នៅក្នុងប្រទេសចិន ចាប់តាំងពីថ្ងៃទី៣០ ខែមិថុនា មកម្ល៉េះ ខណៈនាយកដ្ឋានត្រួតពិនិត្យទឹកជំនន់ចិន បានចាត់ទុកវាជាគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត មិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៩៨មក៕

ប្រភព៖ sabay

  • តៃវ៉ាន់ ត្រៀមខ្លួន​ប្រឈម​នឹង កំពូល​ខ្យល់ព្យុះ​ទីហ្វុង Nepartak នា​ល្ងាច​នេះ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:ជីវិតនិងសង្គម
Tags: