នគរបាល​ ឃាត់ខ្លួន​មុខសញ្ញា​ចែក​ចាយ​គ្រឿង​ម្នាក់ និង​ដកហូត​ថ្នាំញៀន​៦​កញ្ចប់​តូច

នគរបាល​ ឃាត់ខ្លួន​មុខសញ្ញា​ចែក​ចាយ​គ្រឿង​ម្នាក់ និង​ដកហូត​ថ្នាំញៀន​៦​កញ្ចប់​តូច



កណ្ដាល ៖ កម្លាំង​នគរបាល​ស្រុក​កៀនស្វាយ បាន​ជិះ​ម៉ូតូ​ល្បាត​តាម​មូលដ្ឋាន​នៅ​ពេលយប់ ក៏​ធ្វើ​ការ​ឃាត់ខ្លួន​មុខសញ្ញា​ចែក​ចាយ​គ្រឿងញៀន​បាន​ម្នាក់​ កាលពី​វេលា​ម៉ោង​២១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០១៦ ​ត្រង់​ចំណុច​ផ្លូវ​បេតុង ​ស្ថិត​ក្នុង​ភូមិ​ដីឥដ្ឋ​កោះ​ផុស ​ឃុំ​ដីឥដ្ឋ​ ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្ដាល។​

ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នោះ​មាន​ឈ្មោះ ​ធុ​យ ​រដ្ឋា​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ ទីលំនៅ​ភូមិ​/ឃុំ​ខាងលើ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​យប់​កើតហេតុ​ កម្លាំង​នគរបាល​ស្រុក​កៀនស្វាយ ​សហការ​ជា​មួយ​នគរបាល​ប៉ុស្តិ៍​ដី​ឥដ្ឋ បាន​ជិះ​ម៉ូតូ​ល្បាត​តាម​មូលដ្ឋាន ​ដើម្បី​រក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ លុះ​មកដល់​គោលដៅ​ចំណុច​ខាង​លើ បាន​ជួប​នឹង​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន​ ក៏​ធ្វើការ​ឃាត់ខ្លួន​ឆែកឆេរ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​០៦​កញ្ចប់​តូច ​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​ ម៉ាក​ណូគា​1280.1​ ម៉ាក​iphone5 ​១​គ្រឿង​ និង​មធ្យោបាយ​ម៉ូតូ​ម៉ាក​ហុងដា​Viston ​ពណ៌​ក្រហម ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1F.5255 ១​គ្រឿង។ រីឯ​គ្រឿងញៀន​ និង​វត្ថុតាង ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕នគរបាល​ ឃាត់ខ្លួន​មុខសញ្ញា​ចែក​ចាយ​គ្រឿង​ម្នាក់ និង​ដកហូត​ថ្នាំញៀន​៦​កញ្ចប់​តូច

នគរបាល​ ឃាត់ខ្លួន​មុខសញ្ញា​ចែក​ចាយ​គ្រឿង​ម្នាក់ និង​ដកហូត​ថ្នាំញៀន​៦​កញ្ចប់​តូច