ម្ចាស់​​ស៊យធំ ត្រូវចេញមុខ​​ដោះ​ស្រាយ​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា បាន​ខ្ចី​ម៉ូតូ​មិត្តភក្តិ​ជិះ​មិន​បាន​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ឡិច​ស៊ី​ស ដែល​ចត​តាម​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​ដួល​ម៉ូតូ​គៀប​ជាប់​នៅ​ក្រោម​រថយន្ត រង​របួស​រលត់​ដៃ​រលត់​ជើង ដែល​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ កក្កដា ស្ថិត​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា គេ​បានឃើញ​បុរស​ម្នាក់​ស្រវឹងស្រា ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​សុ​គី​ឡេ​ត ពណ៌​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1DA-0860 បើកបរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ស្រវឹងស្រា​ទៀត​ផង ដោយ​មិន​បាន​ប្រយ័ត្ន​មើលមុខមើលក្រោយ រេ​ចង្កូត​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX330 ពណ៌​.​ស ពាក់​ស្លា​កល​ខ​ភ្នំពេញ​2V-2658 ដែល​ចត​ទុក​ចោល​នៅ​ច​ញ្ចើ​ម​ផ្លូវ បណ្តាល​ឱ្យ​ម៉ូតូ​ដួល​គៀប​ជាប់​នៅ​ក្រោម​រថយន្ត សំណាងល្អ អ្នក​បើក​ម៉ូតូ​រង​របួសរ​លាត់ដៃរ​លាត់ជើង ចំណែកឯ​រថយន្ត​វិញ បែក​ស្តុ​ប​ក្រោយ​ខាងឆ្វេង ។

ក្រោយ​ពេល​កើតហេតុ ម្ចាស់​រថយន្ត​គាត់​ទាមទារ​សំណង​ចំនួន​500$ ប៉ុន្តែ​ជន​បង្ក​គាត់​អត់​មាន​លុយ​សង ហើយ​ម៉ូតូ​ក៏​ខ្ចី​មិត្តភក្តិ​ផង បាន​ទូរស័ព្ទ​ហៅ​ម្ចាស់​ម៉ូតូ មក​ដោះស្រាយ​ចរចា​ជាមួយ​ខាង​រថយន្ត ដោយ​សន្តិវិធី និង​បាន​សុំ​ទោស ហើយ​សុំ​ធានា​ជួសជុល​រថយន្ត​សង​វិញ ដើម្បី​បញ្ចប់រឿង  ។