ទឹក​ហូរ​ចេញពី​ជ្រលង​ភ្នំ​គូលែន មាន​បារមី​ស័ក្ដិសិទ្ធិ​ប្រជាពលរដ្ឋ​នាំ​គ្នា​គោរព​ប្រតិបត្តិ

ខេត្តសៀមរាប ៖ ទឹក​ដែល​ហូរ​ចេញពី​ភ្នំ​ជ្រលង​ថ្ម លើ​ភ្នំ​គូលែន ស្ថិត​ក្នុង​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ត្រង់​ចំណុច​វត្ត​ព្រះ​អង្គ​ជប់​កំពុង​ក្លាយទៅជា​បារមី​ស័ក្តិសិទ្ធិ​ដែល​មនុស្ស​ម្នា​ទូទៅ​នាំ​គ្នា​ទៅ​មុជ​លាង​សម្អាត​កាយ និង​ដួស​មក​ទទួលទាន ដោយ​ចាត់​ទុក​ថា ជា​ការ​ព្យាបាល​ជំងឺ​ផ្សេង​ៗ​ក្នុង​ខ្លួន​តាម​ជំនឿ​សាសនា​បែប​អរូបី​យ៍ ។

គួរ​រំលឹក​ថា ភ្នំ​គូលែន​ជា​ភ្នំ​មួយ​ដែល​ស្ថិត​នៅ​ទឹកដី​ខេត្តសៀមរាប ដែល​មាន​ទស្ស​បរ​មី​ល្បី​ខ្ចរ​ខ្ចា​រ​ពាសពេញ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​នៅ​លើ​ពិភពលោក​ផង​ដែរ ដោយ​សារ​ភ្នំ​នេះ ជា​ភ្នំ​ពី​បុ​រម​បុរាណ បានក​កើតឡើង​តាំងពី​សម័យ​ជំនាន់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ មុន​កកើត​ប្រាសាទ​អង្គ​វត្ត​មក​ម្ល៉េះ នេះ​បើ​តាម​ការ​តំណាល​ត​ៗ​គ្នា​។ ដោយសារ​តែ​ភាព​ល្បីល្បាញ​អំពី​ជំនឿ​អរូបី​យ៍​ដូចនេះ​ហើយ ទើប​អ្នក​កសាង​ភ្នំ​តាំងពី​បុរាណកាល​មក បាន​រក​ឃើញ​នូវ​ប្រភព​ទឹក​ហូរ​ចេញពី​ជ្រលង​ថ្ម​មក​ជាប់​ជា​ប្រចាំ​ខួប​ប្រាំង ខួប​វស្សា ហើយ​គេ​បាន​សង្កេត​ឃើញ​មនុស្ស​ម្នា​ជា​ទូទៅ ទាំង​ចាស់ ទាំង​ក្មេង មាន​ទាំង​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ចូល​ទៅ​សុំ​ទឹក​ព្រះបាទ​ជើងព្រះ​អង្គ​ដែល​ហូរ​ចេញពី​ជ្រលង​ភ្នំ​យក​មក​គោរព​បូជា លប់លាង​បាបកម្ម និង​លាង​សម្អាត​កាយ ហើយ​អ្នកខ្លះ​ទទួលទាន​ដោយ​ចាត់​ទុក​ថា ជា​ទឹកមន្ត​សម្រាប់​ព្យាបាល​ជំងឺ​ក្នុង​ខ្លួន​ទៀត​ផង​។

បច្ចុប្បន្ន​ទីតាំង​ដែល​កកើត​មានទឹក​ហូរ​ចេញ​ជាប់​ជា​ប្រចាំ​នេះ ត្រូវ​បាន​ព្រះសង្ឃ​បី​ព្រះ​អង្គ​មក​ហើយ ព្រមទាំង​តាជី​ដូនជី​ត្រួសត្រាយ​ធ្វើ​ជាទី​អារាម ដោយ​បាន​ដាក់​ឈ្មោះ​ថា វត្ត​ព្រះ​អង្គ​ជប់​។  រីឯ​ប្រភព​ដែល​មានឈ្មោះ​ថា ព្រះ​អង្គ​ជប់​នេះ ត្រូវ​បាន​ព្រះ​ចៅអធិការ​គង់នៅ​វត្ត​មួយ​នោះ បាន​មាន​សង្ឃដីកា​រៀបរាប់​តាម​ប្រវត្តិសាស្ត្រ​ត​ៗ​គ្នា​រហូត​មក​ថា ព្រះ​អង្គ​ជប់​ជា​កូន​ក្សត្រ​មួយ​អង្គ​ដែល​បាន​សោយ​ទិវង្គត​នៅ​ទី​នេះ ទើប​អ្នកស្រុក​រស់នៅ​ជើងភ្នំ​តាំងពី​បុរាណ​មក​តំណាល​ឈ្មោះ​ថា ព្រះ​អង្គ​ជប់​តែ​ម្តង​ទៅ​។ ព្រះ​ចៅអធិការ​វត្ត​ដដែល​​មាន​សង្ឃដីកា​បន្ត​ថា បច្ចុប្បន្ន​នៅ​លើ​ទីតាំង​អារាម​វត្ត​ព្រះ​អង្គ​ជុប​នោះ កំពុង​ក្លាយទៅជា​វត្ត​ដែល​ព្រះសង្ឃ និង​ដូនជី តាជី គង់ និង​ស្នាក់​នៅ​គោរព​ប្រតិបត្តិ​ធម៌​អា ធ្វើ​សមាធិ​ទៅ​តាម​ទំនៀមទម្លាប់​ព្រហ្ម​ម​ញ្ញ​សាសនា​។ សម្រាប់​អ្នក​ផ្តួចផ្តើម​កសាង​ទី​អារាម​វត្ត​ព្រះ​អង្គ​ជប់​នេះ​ដំបូង​នៃ​សម័យកាល​បច្ចុប្បន្ន​នេះ មានឈ្មោះ​ថា​លោកតា សុខ សាន្ត និង​លោកតា ពេជ្រ ដែល​បាន​ត្រួសត្រាយ​ផ្តួចផ្តើម​គំនិត​កសាង​មុន​ដំបូង គឺ​នៅ​ថ្ងៃ​ទី​០៧ មក​រា ១៩៩៩ ហើយ​បច្ចុប្បន្ន​លោកតា​ទាំង​ពីរ​បាន​លាចាក​សិក្ខាបទ​មក​ជា​គ្រ​ហស៍​ធម្មតា​ដូច​មនុស្ស​ម្នា​ទូទៅ ប៉ុន្តែ​លោក​ទាំង​ពីរ​នៅ​តែ​តាម​ជួយ​ជ្រោមជ្រែង​កសាង​អារាម​នេះ ឲ្យ​មាន​ទីធ្លា​ស្អាត​បាទ​ដូច​ទី​អារាម​ដទៃ​ទៀត​ដែរ​។ ប៉ុន្តែ​អ្វី​ជា​ការ​លំបាក​នោះ គឺ​ទំនិញ​សម្ភារ​សំណង់​ដែល​នាំ​យក​ទៅ​សាងសង់​លើ​ទី​អារាម​នោះ គឺ​មាន​លក្ខណៈ​ថ្លៃ​ខុស​ប្រក្រតី ព្រោះ​ត្រូវ​ចំណាយ​លើ​ការ​លី​សែង​ជញ្ជូន​ឡើង​ទៅ​លើ​វត្ត​គិត​តាំងពី​ជើងភ្នំ​រហូត​ទៅ​ដល់ទី​អារាម គឺ​មាន​ចម្ងាយ​ជាង​៥០០​ម៉ែត្រ ទើប​ដល់​ដល់​បរិវេណ​វត្ត​។

គួរ​បញ្ជាក់​ថា នៅ​ជុំវិញ​ជើងភ្នំ​គូលែន គឺ​មាន​វត្ត​ចំនួន​៤ ក្នុង​នោះ​បើ​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ថា វត្ត​ទាំងអស់ គឺ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ពីព្រោះ​តំបន់​នៅ​លើ​នេះ ជា​តំបន់​មួយ​ត្រូវ​បាន​រដ្ឋាភិបាល​ទុកជា​តំបន​អភិ​រ័ក្ស​ផ្នែក​ទេសចរណ៍​គ្រប់គ្រង ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។ ទោះជា​យ៉ាងនេះ​ក្តី ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ទាំង​បួន រួម​ទាំង​វត្ត​ព្រះ​អង្គ​ជុប​ផង​នោះ កំពុងធ្វើការ​គិត​ព្រៀង​ទុក និង​ចង់​ស្នើ​សុំ​ធ្វើ​ជាទី​អារាម​មួយ​ឲ្យ​មាន​លក្ខណៈ​ដូច​ទី​អារាម​ដទៃ​សម្រាប់​ប្រជាពលរដ្ឋ​ទៅ​គោរព​បូជា​។

ដោយឡែក​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចង់បាន​របស់​ព្រះ​អង្គ​គង់នៅ​វត្ត​ព្រះ​អង្គ​ជប់​នៅឡើយ​ទេ ប៉ុន្តែ​ជា​ទូទៅ​គេ​បាន​សង្កេត​ឃើញ​មនុស្ស​ម្នា​គ្រប់​លំដាប់ថ្នាក់​បាន​ទៅ​គោរព​ប្រតិបត្តិ​សុំ​ទឹកមន្ត​ហូរ​ចេញពី​ជ្រលង​ភ្នំ​យក​មក​ប្រើប្រាស់​ព្យាបាល​ជំងឺ​ជា​ហូរហែរ​មិន​ដាច់​ឡើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូត​ដល់​បច្ចុប្បន្ន​នេះ​។

គួរ​កត់​សម្គាល់ថា កន្លែង​ដែល​មានទឹក​ហូរ​ចេញពី​ជ្រលង​ភ្នំ​ខាងលើ​នេះ គឺជា​កន្លែង​ដ៏​សំខាន់​មួយ​ដែល​តាជី ដូនជី ស្នាក់​នៅ​ទីនោះ​បាន​មាន​ប្រសាសន៍​ថា អតីត​ព្រះ​មហា​វី​រៈ​ក្ស័យ​ព្រះ​បរម​រតន​កោដិ ព្រះបាទ​នរោត្តម​សីហ​នុ កាល​ព្រះ​អង្គ​គង់នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រ ក៏​ព្រះ​អង្គ​ធ្លាប់​ទៅ​លំហែ​ព្រះ​កាយ​នៅ​ទីនោះ​ដែរ​។  ហើយ​ប្រភព​ខ្លះ​ថា ព្រះ​អង្គ​ក៏​បាន​ផ្តាំផ្ញើ​ដល់​ព្រះរាជ​វង្សានុវង្ស​ថា បើ​ព្រះ​អង្គ​យាង​ចូល​ទិវង្គត​ត្រូវ​យក​ធាតុ​ព្រះ​អង្គ​ទៅ​លុបលាង​សម្អាត​នៅ​ទឹក​ហូរ​ចេញពី​ជ្រលង​ភ្នំ​គូលែន​ផង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត អតីត​ព្រះ​មហា​ក្ស​ត្យ​បាន​ដាំ​ដើម​ផ្កា​នៅ​ទីនោះ ដូច​ជាដើម​ចំប៉ា​ជាដើម​ដែល​មាន​អាយុកាល​ច្រើន​ឆ្នាំ​មក​ហើយ​។