ភ្ញាក់ផ្អើល​​រីករាយខ្លាំង! ស្ទើរ​តែ​​មិន​​​​ចង់​​ជឿ ​

ខេត្តសៀមរាប​ ៖ ​សម្តេច​​តេ​ជោ ហ៊ុន សែន បាន​ផ្តល់​ការ​ជួសជុល​ផ្លូវលំ​មួយខ្សែមាន​ចម្ងាយ​ជាង​៤​គីឡូម៉ែត្រ ជូនដល់​​ប្រជាពលរដ្ឋ ចំនួន​​២​ឃុំ ​(ឃុំ​ភ្នំ​តូច និង​ឃុំ​រហាត់ទឹក) ​ក្នុងស្រុក​មង្គល​បុ​រី ខេត្តបន្ទាយមានជ័យ ។ ផ្លូវលំ​មួយ​ខ្សែនេះ ត​ភ្ជាប់​ពី​ភូមិ​បឹង​ត្រស់ ឃុំ​ភ្នំ​តូច ឆ្ពោះទៅ​កាន់​ភូមិ​អូរ​ជួប និង​ភូមិ​គោក​ពន្លៃ នៃ​ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី ខេត្ត​ឧត្តរ​មាន​មាន​ជ័យ ដែល​​ទទួល​រង​​ការ​ខូចខាត ត្រូវ​​ជួសជុល​កែ​លម្អ​ឡើង​វិញ​ហើយ ។​

​​ចាប់​​ដំណើរការ​បើក​​ការ​ដ្ឋាន កាលពី​​រសៀល​ថ្ងៃ​ទី​០៦ កក្កដា នេះ ក្រោម​កិច្ច​ប្រតិបត្តិ​ការ​​ដោយ​កង​វិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀម​រាប ។

លោក​អ៊ុ​ង អឿ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​ឱ្យ​​ដឹងថា ​ក្នុង​ខណៈ​​​ដែល​លោក​ចុះ​ពិនិត្យ​មើល​កិច្ច​ដំណើរការ​ការដ្ឋាន​នោះ  លោក​​​បញ្ជាក់​​ថា  កាល​ថ្មី​ៗ​នេះ បងប្អូន​ប្រជាពលរដ្ឋ រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន បាន​ដាក់​សំណើរ​គោរព​ជូន​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​លោក​ខេ​ង សុមេធ មេបញ្ជាការ​កង​វិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប ជាមួយ​នឹង​របាយការណ៍​ ស្តី​ពី​​​ស្ថាន​ភាព​ផ្លូវមួយ​ខ្សែ​​នេះ​ ។

លោក​បាន​បង្ហាញ​នូវ​ការ​ភ្ញាក់ផ្អើល​​មិន​គួរ​ឱ្យ​​ជឿ ដែល​ការដ្ឋាន​មួយ​​នេះ ត្រូវ​​បើក​ដំណើរការ នា​រសៀល​ថ្ងៃ​ទី​០៦ ​កក្កដា ​នេះ  ព្រោះ​ថា ​សំណើរ​នោះ វា​ស្ទើរ​តែ​មិន​ទាន់​ស្ងួត​​ស្នាម​មេដៃ​ប្រជាពលរដ្ឋនៅឡើយ​ផង​​នោះ ។