បំភ្លឺ​ការពិត​លើ​ពាក្យ​ចចាមអារ៉ាម​ស្នេហា​រវាង​តារា​កូរ៉េ និង តារា​ចិន​

6 Videos


ក្រោយពីពាក្យចចាមអារ៉ាមស្នេហាត្រូវបានគេចែកចាយពាសពេញប្រទេសកូរ៉េ តារាសម្តែងប្រុសវ័យ ៤១ ឆ្នាំ លោក Joo Jin Mo ក៏បានចេញមុខបកស្រាយកាលពីពេលថ្មីៗនេះ ។

P9

បំភ្លឺ​ការពិត​លើ​ពាក្យ​ចចាមអារ៉ាម​ស្នេហា​រវាង​តារា​កូរ៉េ និង តារា​ចិន​

កាលពីដើមខែកក្កដាកន្លងទៅនេះ មានសារព័ត៌មានចិនមួយបានចុះផ្សាយថា លោក Joo និង តារាសម្តែងស្រី Zhang Li កំពុងមានទំនាក់ទំនងស្នេហាលួចលាក់ ក្រោយពីសម្តែងក្នុងរឿង Honey I am Sorry ជាមួយគ្នារួចមក ដោយថែមទាំងលើកយករូបថតពេលតារាទាំងពីរនៅជាមួយគ្នាទៀតផង ។ អាស្រ័យហេតុនេះ ទើបផលិតកម្ម Fantagio ដែលជាទីជម្រករបស់លោក Joo បានចេញមុខច្រានចោលព័ត៌មានចចាមអារ៉ាមនេះ ដោយបានបញ្ជាក់ថា ស្នេហារវាងលោក Joo និង តារាសម្តែងស្រី Zhang មិនមែនជាការពិតឡើយ តែពួកគេពិតណាស់គឺជាមិត្តភក្តិល្អនឹងគ្នា ។

បំភ្លឺ​ការពិត​លើ​ពាក្យ​ចចាមអារ៉ាម​ស្នេហា​រវាង​តារា​កូរ៉េ និង តារា​ចិន​

សូមបញ្ជាក់ដែរថា រឿងភាគរវាងតារាល្បីឈ្មោះទាំងពីរបានថតបញ្ចប់តាំងពីខែកុម្ភៈម្ល៉េះ ហើយរឿងនេះនឹងដាក់ផ្សាយឆាប់ៗខាងមុខនេះ ៕ ថាវរិទ្ធ (ប្រភព ៖ អលខេផប)

បំភ្លឺ​ការពិត​លើ​ពាក្យ​ចចាមអារ៉ាម​ស្នេហា​រវាង​តារា​កូរ៉េ និង តារា​ចិន​
បំភ្លឺ​ការពិត​លើ​ពាក្យ​ចចាមអារ៉ាម​ស្នេហា​រវាង​តារា​កូរ៉េ និង តារា​ចិន​