ទុក្ខ​ជាន់​ទុក្ខ​! ប្រពន្ធ​ធាត់​រអិល​ជើង​ធ្លាក់​ជណ្តើរ​កិន​សង្កត់​ប្តី​ស្លាប់​ទាំងពីរ រីឯ​កូនប្រសា​ស្រី​ចុះទៅ​ជួយ ក៏​រអិល​ធ្លាក់​បាក់ជើង​ទៀត​

ហេតុការណ៍អកុសលនឹកស្មានមិនដល់មួយ បានឆក់យកជីវិតស្ត្រីធាត់ម្នាក់ និងប្តីរបស់នាងមួយរំពេច និងព្រមទាំងបណ្តាលឲ្យកូនប្រសាស្រីរបស់ពួកគាត់ ត្រូវ…ដឹកទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួសផងដែរ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីឈ្មោះ Manjula Vithlani អាយុ ៦៨ ឆ្នាំ ជនជាតិឥណ្ឌា បានធ្លាក់ពីជណ្តើរ និងកិនសង្កត់លើប្តីរបស់នាង ។ ប្តីរូបនោះត្រូវបានកិនសង្កត់រហូតស្លាប់ ក្រោយត្រូវប្រពន្ធរបស់គាត់ដែលមានទម្ងន់ ២៨២ ផោនដ៍ (១២៧ គ.ក្រ) បានធ្លាក់ចំក្បាលរបស់គាត់ ។

ប្តីប្រពន្ធរងគ្រោះខាងលើដែលរស់នៅផ្ទះជាន់ទី១ នៅ Nagpur បានទៅពិនិត្យមើលកូនប្រុសមានជំងឺរបស់ពួកគាត់ឈ្មោះ Ashish ដែលកំពុងរស់នៅជាមួយប្រពន្ធឈ្មោះ Nisha នៅជាន់ខាងលើ, ខណៈកូនប្រុសនោះ កំពុងជួបអាការដកដង្ហើមយ៉ាងពិបាក ។

ប្រភពបន្តថា មុនពេលហេតុការណ៍កើតឡើង, អ្នកស្រី Manjula កំពុងដើរឡើងជណ្តើរ ខណៈប្តីរបស់គាត់ឈ្មោះ Natvarlal ដើរឡើងតាមពីក្រោយ ។ ប៉ុន្តែ ជាអកុសល រំពេញនោះ អ្នកស្រី Manjula ក៏បានរអិលជើង និងធ្លាក់កិនសង្កត់ចំពីលើក្បាលរបស់ប្តីគាត់តែម្តង ។

អ្នកទាំងពីរបានរងរបួសធ្ងន់ធ្ងរនៅត្រង់ក្បាលរបស់ពួកគេ ហើយពួកគេបានស្លាប់ដោយសារហូរឈាមចូលខួរក្បាលតែម្តងទៅ ។

ពិតជាទុក្ខជាន់ទុក្ខមែន! នៅពេលកូនប្រសាស្រីបានចុះទៅជួយពួកគាត់ទាំងពីរ, នាងក៏បានរអិលដួលបាក់ជើង ខានបានចូលរួមបុណ្យសពឪពុកម្តាយ-ក្មេកយ៉ាងសោកសៅ ៕


ទុក្ខ​ជាន់​ទុក្ខ​! ប្រពន្ធ​ធាត់​រអិល​ជើង​ធ្លាក់​ជណ្តើរ​កិន​សង្កត់​ប្តី​ស្លាប់​ទាំងពីរ រីឯ​កូនប្រសា​ស្រី​ចុះទៅ​ជួយ ក៏​រអិល​ធ្លាក់​បាក់ជើង​ទៀត​

តើអ្នកដឹងទេ.! ថ្ងៃនេះគឺខួបគំរប់៨ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក.!

ទុក្ខ​ជាន់​ទុក្ខ​! ប្រពន្ធ​ធាត់​រអិល​ជើង​ធ្លាក់​ជណ្តើរ​កិន​សង្កត់​ប្តី​ស្លាប់​ទាំងពីរ រីឯ​កូនប្រសា​ស្រី​ចុះទៅ​ជួយ ក៏​រអិល​ធ្លាក់​បាក់ជើង​ទៀត​

តារាបាល់ទាត់​Messi និង​ឪពុក ​ត្រូវ​តុលាការ​អេស្ប៉ាញ​ពិន័យ្យ​៣,៧​លាន​អឺរ៉ូ ​ពីបទ​គេច​ពន្ធ