​សកម្មភាព​ក្រុម​ជួយ​សង្គ្រោះ​​​​​​ទឹក​ជំនន់​​​​ កំពុង​ឆក់​បេះ​ដូង​​ប្រជាជន​ចិន​​​​​​​​

​​​​​ប្រទេស​​ចិន​​ជួប​គ្រោះ​ទឹក​​ជំនន់​​​​​ដ៏​ធ្ងន់ធ្ងរ​បំផុត​​មួយ​​​ គឺ​លិច​​លង់​ចំនួន​ ២៦​ខេត្ត​​​នៅ​ទូទាំង​ប្រទេស​ ​​ដោយ​សារ​​ធ្លាក់​​ភ្លៀង​​ខ្លាំង​​​​​​​នៅ​ប៉ុន្មាន​ថ្ងៃ​​ជាប់​​ៗ​គ្នា។ អ្នក​ស្លាប់​​​​​​​​ក្នុង​​​​គ្រោះ​ថ្នាក់​​​នេះ ​​មាន​​​បាក់​ដី ​​បាក់​រលំ​ផ្ទះ​​​ លង់​ទឹក​​ និង​ឧបទ្ទវហេតុ​​ផ្សេង​ៗ​​ទៀត​​មាន​​ចំនួន​​​​​ ​១៨៦​​​​នាក់ ​​ខណៈ​​៤៥​នាក់​​បាត់​​​ខ្លួន។

 

​សកម្មភាព​ក្រុម​ជួយ​សង្គ្រោះ​​​​​​ទឹក​ជំនន់​​​​ កំពុង​ឆក់​បេះ​ដូង​​ប្រជាជន​ចិន​​​​​​​​

 

ងាក​​មក​​មើល​​ក្រុម​​ជួយ​សង្គ្រោះ​​​វិញ គឺ​មាន​​ទាហាន​ ​​​​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​អ្នក​ពន្លត់​អគ្គីភ័យ​​ជា​ច្រើន​​នាក់​​​ ត្រូវ​បាន​គេ​បញ្ជូន​​ទៅ​កាន់​កន្លែង​​​​លិច​លង់​ ពិសេស​​តំបន់​​នៅ​តាម​​ដង​​​​​ទន្លេ​​​យ៉ង់សេ​ ​ដោយ​ពួក​​​គេ​ខិត​ខំ​​ប្រឹង​ប្រែង​អស់​ពី​កាយ​ចិត្ត​ លែង​គិត​ពី​​​​​​​សុខ​ទុក្ខ​​របស់​​ខ្លួន​ឡើយ។

 

រូប​ថត​ជា​ច្រើន​​សន្លឹក​​​​ត្រូវ​បាន​គេ​ចែក​ចាយ​​​ពី​សកម្ម​​​ពួក​គាត់​​ធ្វើ​ការ​​ និង​ពេល​ឈប់​​សម្រាក​​​កំពុង​​ទទួល​​ការ​គោរព​​ និង​​កោត​​សរសើរ​​​​អស់​​ពី​ចិត្ត​​​​​របស់​ប្រជាជន​ចិន​។ ​​សកម្មភាព​​ទាំង​នោះ​រួម​មាន ​​​​​សែង​​​បាវ​​​​ខ្សាច់​​ទប់​ទឹក​​កាត់​វាល​ភក់ ​​ក្រោម​​​ដំណក់​ទឹក​ភ្លៀង ដោយ​​​ម្នាក់​​ៗ​សែង​ប្រមាណ​ ​៣០០​បាវ​​ជាមធ្យម​​ ​និង​​រត់​​ចុះ​​រត់​ឡើង​ជាង​ ៦០០​​​ដង​​ក្នុង​មួយ​ថ្ងៃ។​

 

​​ពួក​គេ​បាន​​​​ហូប​​នំប៉ាវ និង​​​ទឹក​​មួយ​ដប​ប៉ុណ្ណោះ​​ បន្ទាប់​​ពី​ចប់​ភារកិច្ច​​ម្ដង​ៗ​។ ​​ក្រុម​​សង្គ្រោះ​​ខ្លះ​​​ពងបែក​ដៃ​​ជើង​ ​​​ខ្លួន​​ប្រឡាក់​​ភក់​​​​សល់​​តែ​ប្រឡង់​​ភ្នែក។ ​​ជា​លទ្ធផល​ ​​​មនុស្ស​ជា​ច្រើន​​​​​​​​​​​ ​បាន​​ផ្ដល់​ក្ដី​​គោរព​ជូន​ពរ​ និង​ដឹង​គុណ​យ៉ាង​ខ្លាំង​ ដល់​​អ្នក​​​សង្គ្រោះ​​ ដែល​បាន​ពលី​ជីវិត​​​​មិន​ខ្លាច​​នឿយ​​ហត់​​ជួយ​ប្រជាជន​ខ្លួន​៕

 

​សកម្មភាព​ក្រុម​ជួយ​សង្គ្រោះ​​​​​​ទឹក​ជំនន់​​​​ កំពុង​ឆក់​បេះ​ដូង​​ប្រជាជន​ចិន​​​​​​​​

 

​សកម្មភាព​ក្រុម​ជួយ​សង្គ្រោះ​​​​​​ទឹក​ជំនន់​​​​ កំពុង​ឆក់​បេះ​ដូង​​ប្រជាជន​ចិន​​​​​​​​

 

​សកម្មភាព​ក្រុម​ជួយ​សង្គ្រោះ​​​​​​ទឹក​ជំនន់​​​​ កំពុង​ឆក់​បេះ​ដូង​​ប្រជាជន​ចិន​​​​​​​​

​សកម្មភាព​ក្រុម​ជួយ​សង្គ្រោះ​​​​​​ទឹក​ជំនន់​​​​ កំពុង​ឆក់​បេះ​ដូង​​ប្រជាជន​ចិន​​​​​​​​

 

​សកម្មភាព​ក្រុម​ជួយ​សង្គ្រោះ​​​​​​ទឹក​ជំនន់​​​​ កំពុង​ឆក់​បេះ​ដូង​​ប្រជាជន​ចិន​​​​​​​​

 

​សកម្មភាព​ក្រុម​ជួយ​សង្គ្រោះ​​​​​​ទឹក​ជំនន់​​​​ កំពុង​ឆក់​បេះ​ដូង​​ប្រជាជន​ចិន​​​​​​​​

 

​សកម្មភាព​ក្រុម​ជួយ​សង្គ្រោះ​​​​​​ទឹក​ជំនន់​​​​ កំពុង​ឆក់​បេះ​ដូង​​ប្រជាជន​ចិន​​​​​​​​

 

​សកម្មភាព​ក្រុម​ជួយ​សង្គ្រោះ​​​​​​ទឹក​ជំនន់​​​​ កំពុង​ឆក់​បេះ​ដូង​​ប្រជាជន​ចិន​​​​​​​​

 

ចុចអាន៖ ទឹក​​ជំនន់​​នៅ​ចិន​​​​លិច​​កសិដ្ឋាន​ចិញ្ចឹម​​ជ្រូក​​៦០០០​ក្បាល ម្ចាស់​បាន​ត្រឹម​ឈរ​យំ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ People’s Daily