មក​ស្គាល់​មុខ​តួ​​សំខាន់​​ៗ​ក្នុង​រឿងយ៉ាងគួនិង​ស៊ាវ ឡុងនី​ស៊េរី​២០១៧

រឿង​ភាគ​ទូរទស្សន៍ “Legend of the Condor Heroes” ដែលជា​​ស៊េរីថ្មី​​នៃ​រឿង យ៉ាងគួ​និង​ស៊ាវ ឡុងនី​កំពុង​ដំណើរការ​ថត​។ សម្រាប់​ស៊េរី​ថ្មី​នេះ ត្រូវ​ប្ដូរ​តួ​ឯក​ទាំង​ស្រុង ដោយ​តារា​សម្ដែង​ចិន​​ដីគោក William Yang ដើរ​តួ​ជា យ៉ាងគួនិង​តារា​សម្ដែង​ចិន​ដីគោក Guo Jing ជា​ស៊ាវ ឡុងនី។

 

មក​ស្គាល់​មុខ​តួ​​សំខាន់​​ៗ​ក្នុង​រឿងយ៉ាងគួនិង​ស៊ាវ ឡុងនី​ស៊េរី​២០១៧

 

​តាម​ការ​ប្រាប់​ពី​អ្នក​ដឹកនាំ​រឿង Jeffrey Chiang សម្រាប់ “Legend of the Condor Heroes” នឹង​ថត​យ៉ាង​ពិសេស​ក្នុង​ប្រទេស​ចិន​ផ្ទាល់​​និង​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ទស្សនា​ពេញ​ចិត្ត​ចំពោះ​ការ​រៀបចំ​សម្ដែង។ ការ​ប្រឹងប្រែង​ថត​ទាំងស្រុង​​ក៏​ត្រូវ​ពឹងផ្អែក​​លើ​តួ​ទាំង​អស់ ដែល​​ឈុត​ខ្លះ​ត្រូវ​ថត​​នៅ​ពេល​ទៀបភ្លឺ​ជាមួយ​សីតុណ្ហភាព​ដ៏​ត្រជាក់​​និង​ពេល​ភ្លៀង​ធ្លាក់​ក៏​មាន។ អ្នក​គាំទ្រ​នឹង​ភ្ញាក់ផ្អើល​​ ពេល​ដែល​រឿង​ថ្មី​នេះ​ចេញ​មក​ចំពោះ​គុណភាព​និង​រូបភាព។

 

ងាក​មក​មើល​សមាសភាព​តួ​ប្រុស​ក្នុង​រឿង​នេះ William Yang កើត​នៅ​ឆ្នាំ​១៩៩០ បាន​​បញ្ចប់​ការ​សិក្សា​មជ្ឈមណ្ឌល​បណ្ឌិត្យសភា​ភាពយន្ត​ក្នុង​ឆ្នាំ​២០១២​ ហើយ​ក៏​ធ្លាប់​សម្ដែង​ក្នុង​រឿង​​មួយ​ចំនួន​ដូច​ជា “Cosmetology High” ឆ្នាំ២០១៤ និង”Qing Yun Zhi” កំពុង​ត្រៀម​បញ្ចាំង។ ចំណែក​ឯ​តួ​ស្រី Guo Jing បញ្ចប់​ការ​សិក្សា​ផ្នែក​រាំ​នៅ​បណ្ឌិត្យសភា​រាំ​ទីក្រុង​ប៉េកាំង​និង​ធ្លាប់​សម្ដែង​ក្នុង​រឿង​ទូរទស្សន៍​ដូច​ជា “Zhang Zhehan”​និង”Demon Girl”។

 

 

មក​ស្គាល់​មុខ​តួ​​សំខាន់​​ៗ​ក្នុង​រឿងយ៉ាងគួនិង​ស៊ាវ ឡុងនី​ស៊េរី​២០១៧

 

ក្រៅ​ពី William YangនិងGuo Jing ​នៅ​មាន​តារា​ហុងកុង​និង​ចិន​ដីគោក​ជា​ច្រើន​ទៀត​ចូលរួម​សម្ដែង​ជាមួយ​មាន​ដូចជាៈ Michael Miu , Zoey Meng និងZhang Yonggang ជាដើម។ “Legend of the Condor Heroes” នឹង​​ត្រូវ​ចាក់់​ផ្សាយ​នៅ​ឆ្នាំ​២០១៧​ខាង​មុន​នេះ៕

 

មក​ស្គាល់​មុខ​តួ​​សំខាន់​​ៗ​ក្នុង​រឿងយ៉ាងគួនិង​ស៊ាវ ឡុងនី​ស៊េរី​២០១៧

 

មក​ស្គាល់​មុខ​តួ​​សំខាន់​​ៗ​ក្នុង​រឿងយ៉ាងគួនិង​ស៊ាវ ឡុងនី​ស៊េរី​២០១៧

 

មក​ស្គាល់​មុខ​តួ​​សំខាន់​​ៗ​ក្នុង​រឿងយ៉ាងគួនិង​ស៊ាវ ឡុងនី​ស៊េរី​២០១៧

 

មក​ស្គាល់​មុខ​តួ​​សំខាន់​​ៗ​ក្នុង​រឿងយ៉ាងគួនិង​ស៊ាវ ឡុងនី​ស៊េរី​២០១៧

 

មក​ស្គាល់​មុខ​តួ​​សំខាន់​​ៗ​ក្នុង​រឿងយ៉ាងគួនិង​ស៊ាវ ឡុងនី​ស៊េរី​២០១៧

 

ចុចអាន៖“Three” របស់​ត្រចៀកកាំ​កំពុង​ជោគជ័យ ខណៈ​​ត្រូវ​តួ​ប្រុស​​​​ទះ​​កំផ្លៀង​​​​ពិត​ៗ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ jaynestars